​ព្រាប សុវត្ថិ រង​ការរិះគន់ បេះដូង​លើ​ដប​ស្រា មិន​ដូច សន សៀវ​ម៉ី

0


​ភ្នំពេញ​៖ ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​វីដេអូ​វិភាគ លើ តារាចម្រៀង ព្រាប សុវត្ថិ ដោយ​យកទៅ​ធៀប​នឹង ម្ចាស់​មេដាយមាស សន សៀវ​ម៉ី ដោយ​ចោទ​ជា​សំនួ​រថា តើ​មួយណា ជា​អ្នកតំណាង​ជាតិ ពិតប្រាកដ​នោះ ?

​បន្ទាប់ពី សន សៀវ​ម៉ី ទទួលបាន​មេដាយមាស តៃ​ខ្វាន់​ដូ Incheon Asian Game 2014 នោះ ទទួលបាន​ការចាប់អារម្មណ៍ យ៉ាង​ព្រោងព្រាត ដែល​ធ្វើ​ឲ្យ មានការ​សរសើរ និង​យក​កីឡាការិនី​រូបនេះ យកទៅ​ធៀប ជាមួយនឹង​លោក​ព្រាប សុវត្ថិ ដើម្បី​រីះ​គន់​លើ​កំពូល​តារាចម្រៀង​រូបនេះ ទៅវិញ ដែលជា​ហេតុ​មួយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​តារា​រូបនេះ មាន​កំហឹង​យ៉ាងខ្លាំង ដូច​គេ​យក​ភ្លើង​មក​ដាក់​លើ​ដើមទ្រូង ដោយ​សួរ​ណែនាំ វែកមុខ អ្នក​ដែល​បង្កើត​ឃ្លិប​វីដេអូ​នេះ ឡើង ។Sovath

​ការរិះគន់​ចំៗ​នេះ ដោយ​ដៀល​ថា​លោក សុវត្ថិ ជា​តារាចម្រៀង​ចាស់វស្សា តែ​មិន​អាចធ្វើ​គំរូ​ដល់​ក្មេង​សារ​ក្រោយ​បាន ទទួល​ការថត​ស្ព​ត​ពាណិជ្ជកម្ម​ស្រា​បៀរ ខណៈដែល​មិនដឹងថា ស្រា​បៀរ​អង្គរ បានធ្វើ​ឲ្យ​ជះឥទ្ធិពល​ដល់​អាយុជីវិត មនុស្ស​រាប់រយ​នាក់ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះតែ​ស្រា​នេះ ។

នេះ​បើតាម​សម្តី ដែល​បាន​និយាយ​នៅក្នុង​ឃ្លិប​វីដេអូ​នេះ ។​ទោះជា​យ៉ាង​ណ យើង​ត្រូវ​វី​ភាគ ឲ្យ​ស៊ីជម្រៅ​ទៅ យើង​មិនអាច​ថា ដូច្នោះ​ទេ អាជីព​តារា ជា​រឿង​ធម្មតា ទេ ការទទួល​ថត​ស្ព​ត ផ្សេងៗ វា​គ្មានអ្វី​ទៅ​ខុស​នោះទេ ការ​ធៀប​នេះដែរ វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​តារា​រូបនេះ តែបើ​យើង​ហាន​ថា ដូច​នោះ គួរតែ ស្តីបន្ទោស​ទៅលើ ក្រសួង​ពាក់​ព័ទ្ធ ទើប​អាច​ត្រូវ​ជាង បើ​ថ្នាក់លើ​មិន​បើកដៃ​ឲ្យ​ការផ្សាយ​យ៉ាង​ហូរហៀរ​លើ​ស្រា ថ្នាក់ក្រោម​មិន​ហាន​នោះទេ​។