ខេត្តព្រះសីហនុ៖ពិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណវត្តគិរីសុខារាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ។



លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុបានឲ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវចែកជូនប្រជាពលរដ្ឋក្នុងសង្កាត់បិត្រាំង ក្រុងកំពង់សោមនា ពេលនេះមានចំនួន៣ភូមិ ស្មើរនិង ចំនួន ២,៩១១ក្បាលដី។ ក្នុងនោះ ភូមិគគីរមានចំនួន ១,០៦៦ ក្បាលដី ភូមិចំណោតរាមមានចំនួន ៥២២ក្បាលដី និងភូមិពូធឿងមានចំនួន ១,៣២៣ក្បាលដី។ហើយ ក្នុងចំណោម ២,៩១១ ក្បាលដី គឺមាន ៣ប្រភេទរួមមាន ១-ក្បាលដីដែលទទួលបានពីរដ្ឋចែកឱ្យ គឺអាចយកមកប្រគល់ ជូនបងប្អូនប្រជាពលរដ្ឋបាននាពេលនេះមានចំនួន៧០២បណ្ណ។២ក្បាលដីដែលទទួលបានអំណោយពីជីដូនជីតា ឬឪពុក ម្តាយចែកឱ្យតម្រូវឱ្យបញ្ជូនទៅសាខាពន្ធដារខេត្តប្រថាប់ត្រាស្នើសូន្យជាមុនសិន មានចំនួន៩៥៩បណ្ណ។ ៣-ក្បាលដីទិញ-លក់ បន្តដៃគ្នាតម្រូវឱ្យម្ចាស់ដីមកយកឯកសារនៅមន្ទីរ ដ.ន.ស.ស.ខេត្ត ដើម្បីបង់ពន្ធប្រថាប់ត្រា នៅសាខាពន្ធដារខេត្តជាមុនសិនមានចំនួន ១,២៥០បណ្ណ។



ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាឱកាសនោះបានសម្តែង អបអរសាទរ ចំពោះពុក ម៉ែបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរបស់ខ្លួនស្របច្បាប់ ហើយបណ្ណ កម្មសិទ្ធដែលបងប្អូន ទទួលបាននាពេលនេះត្រូវថែរក្សាទុកដាក់ឪ្យបានល្អពិព្រោះបណ្ណកម្មសិទ្ធដីធ្លីនេះអាច យកទៅដោះដូរប្រកបមុខរបបពង្រីកអាជីវកម្មផ្សេងៗដើម្បីបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរ ។



ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាកចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោសំខាន់ទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបម្រើ និងការពារនូវឧត្តម ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈប្រកបដោយឧត្តមគតិ និងការបេ្តជ្ញាចិត្តយ៉ាងមោះមុត គឺជានិមិត្តរូបនៃការចាប់ផ្តើមទំព័រកម្ពុជាសហសម័យ ដើម្បីតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ហើយវិស័យដីធ្លីសម្តេចធិបតី បានធ្វើការណែនាំ ដល់រាជធានីខេត្តជំរុញចេញបណ្ណជូនបងប្អូនប្រជាពលរដ្ឋមានសិទ្ធក្នុងការគ្រប់គ្រងដីធ្លីក្នុងការគ្រប់គ្រងអភិវឌ្ឍឱ្យមានការរីកចម្រើន។ក្នុងនោះឯកឧត្តមក៏ បាន ធ្វើការផ្តាំផ្ញើផងដែរទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីសុរិយោដី ក៏ដូច បងប្អូនប្រជាពលរដ្ឋដែល ពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការចូល រួមគាំទ្រឱ្យបានកាន់តែសកម្មថែមទៀតនៅ ក្នុងដំណើរការចុះបញ្ជីដីធ្លីនិងជំរុញដំណើរការចែកប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សព្រមទាំងសម្របសម្រួលនិងដោះស្រាយបញ្ហារប្រឈមនានាដែលកើតមានឡើងពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីឱ្យបានលឿន និងមាន ប្រសិទ្ធភាព៕





នាគសមុទ្រ