ក្រុមគ្រួសារលោក សឹងសារិន  អំពាវនាវស្វែងរកយុត្តិធម៏ខណៈ ដីកម្មសិទ្ធិស្រប របស់ពួកគាត់ត្រូវបានតុលាកាបង្គាប់ផ្ទេរសិទ្ធអោយបុគ្គល់ឈ្មោះ ប៉ុល សារឿន

0

ខេត្តព្រះសីហនុ៖លោក សឹងសារិន បានបញ្ជាក់ថា ដីធ្លីរបស់ក្រុមគ្រូសារ គាត់មានប្លង់រឹង L-Map ស្របច្បាប់តាំង ពីឆ្នាំ២០១០ និងបង់ពន្ធដីជូនរដ្ឋរយះពេល ១៤ឆ្នាំ  មកហើយនោះ ឥឡូវត្រូវបាន តុលាកាបង្គាប់ឲ្យផ្ទេរសិទ្ធទៅ បុគ្គល់អោយ ឈ្មោះ ប៉ុល សារឿន ទាំងបង្ខំយ៉ាងអយុត្តិធម៌បំផុត។

ពាក់ព័ន្ធ ទីតាំងដីខាងលើនេះ លោក សឹង សារិន បានថាក្រុមគ្រួសារលោក ទាំងក្នុងស្រុក និងគ្រួសារ បង ប្អូន រស់ នៅបារាំងបានចូលរួមលុយគ្នាទិញដីតាំងឆ្នាំ១៩៩២ដីមាន(ប័ណ្ណស្លាបមាន់)មានទីតាំង ស្ថិតនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។ក្រោយមកនៅឆ្នាំ ២០១០ដីរបស់គាត់ត្រូវបាន មន្ត្រី ជំនាញសុរិយោដីចុះវាស់វែងជាក់ស្តែង ដើម្បីប្តូរពី (ប័ណ្ណស្លាបមាន់)មកប្លង់រឹង L-Mapវិញ ព្រមទាំងបានបិទ ប្រកាស់ផ្សព្វផ្សាយត្រឹមត្រូវតាមនីតិវិធីច្បាប់ផងដែរ។ ហើយ មកដល់ពេលនេះ មានរយៈពេល១៤ ឆ្នាំមកហើយ ដែល ក្រុមគ្រូសារលោក ទទួលបានបណ្ណកម្មសិទ្ធិ(ប្លង់ប្លង់រឹង L-Map) ព្រមទាំងបានបង់ពន្ធ ដីជួន ពរដ្ឋ ជារៀងរាល់ ឆ្នាំមិនដែលខកខាននោះឡើយ។

តែក្រោយមក បែរជាដីរបស់ពួកគាត់ត្រូវបាន គេប្តឹងទៅតុលាកា ហើយតុលាការគ្រប់ជាន់ថ្នាក់ ក៏បានសម្រេចឲ្យគ្រួសារគាត់ចាញ់ក្តីព្រមទាំងបានសម្រេច ដកហូតយកដីដែលមានបណ្ណកម្មសិទ្ធិរបស់ពួក គាត់ គ្រប់គ្រងកាន់កាប់ រយៈពេលជាង១៤ឆ្នាំទៅហើយនោះផ្ទេរទៅឲ្យបុគ្គល់ ឈ្មោះ ប៉ុល សារឿន ទៅវិញ យ៉ាង អយុត្តិធម៏បំផុត។

ជាមួយគ្នានេះ ក្រុមគ្រួសារ របស់ សឹង សារិន បានសូមគោរពសុំអង្វរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចាត់មន្រ្តី អធិកាកិច្ចចុះពិនិត្យជាក់ស្តែងដើម្បី  ជួយរកយុត្តិធម៌ដល់ ក្រុមគ្រួសាររបស់ពួកគាត់ផងពីព្រោះពួកគាត់ជា ពលរដ្ឋធម្មតា មិនអាចមានលទ្ធភាពតតាំងជាមួយអ្នកអំណាចនោះឡើយ ។សង្ឃឹមថា ក្រោយការយក ចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវធិបតី ហ៊ុន ម៉ា ណែត គ្រួសារពួកគាត់ និងទទួលបានយុត្តិធម៏យ៉ាងពិតប្រាកដ៕នាគសមុទ្រ