កំពង់ឆ្នាំង៖ ជនល្មើសនេសាទចំនួន៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តរដ្ឋបាលពាម សហការជាមួយ នគរបាលស្រុកសាមគ្គីមានជ័យចាប់ខ្លួន ខណៈដែលពយគេទាំង៤នាក់កំពុងធ្វើសកម្មភាពឆក់ត្រី។ការប
ង្ក្រាបបទល្មើសនេសាទឆក់ត្រីខុសច្បាប់បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិ កា ឆ្នាំ២០១៤ នៅចំណុចអូរស្វាយដង្គុំស្ថិតក្នុងភូមិក្រាំងកន្ត្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ។
លោក ជិន សុផាត នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ បាលខេត្តបាននិយាយអោយដឹងថា៖ជនសង្ស័យទាំង៤នាក់នេះមាន៖ ១ឈ្មោះ ហ៊ន ប៉ៃ អាយុ២៣ឆ្នាំ ២,ឈ្មោះ សុត ធី អាយុ២២ឆ្នាំ ៣,ឈ្មោះ សៀន ម៉ៅ អាយុ២៤ឆ្នាំ និង៤,ឈ្មោះ ខេន ណាន អាយុ២៥ឆ្នាំ គេទាំង៤នាក់មានទីលំនៅភូមិឃុំកើតហេតុដែលប្រព្រឹត្តបទល្មើសខាងលើ។
មុនពេលចាប់ឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលពាម និងមន្ត្រីនគរបាលស្រុកសាមគី្គមានជ័យ បានចេញល្បាតនៅចំណុចភូមិសាស្ត្រ ខាងលើក៏បានប្រទះឃើញជនសង្ស័យទាំង៤នាក់កំពុងឆក់ត្រី នៅក្នុងអូរស្វាយដង្គំ ហើយបានធ្វើការពទ្ធ័ចាប់ខ្លួនបានទាំង៤នាក់តែម្តង វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖អាំងវ៉ែទ័រ ឆក់ត្រីចំនួន៣គ្រឿង ដងឆក់៣គូ និងត្រីមួយចំនួន។
លោកបានអោយដឹងថា៖នៅព្រឹកថ្ងៃទី១១ ខែវិឆ្ឆិកា ឆ្នាំ២០១៤ នេះសមត្ថកិច្ចនិងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាង ទៅកាន់ខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងបន្តបញ្ជូនទៅតុលាការតាមនិតិវិធី។
មន្ត្រីជំនាញខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបាននិយាយថា៖ក្នុងច្បាប់ស្ត្រីពីជលផល ក្នុងមាត្រា៩៨ ចំណុច៤ ជនណានេសាទដោយប្រើឧបករណ៏ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទ ក្នុងដែននេសាទ ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ឋនាគារពី៣ឆ្នាំទៅ៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋឬដុតបំផ្លាញចោល៕





































