​វិ​វត្ត​ន៌​ជន​ចំនួន​១.៨៧០​នាក់ បានទទួល​ប្រាក់​ឧបត្ថម​ប្រចាំខែ តាម​ធនាគារ​

0

​ខេត្ត​ព្រះសីហនុ​​ ​លោក សេង សុវណ្ណ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ព្រះសីហនុ មាន​ប្រសា​ស​ន៌​ថា មកដល់​ចុងឆ្នាំ​២០១៤​នេះ ខេត្ត​ព្រះសីហនុ​មាន​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន​ចូល​និវត្ត​ចំនួន ១.៨៧០​នាក់ ក្នុងនោះ​មន្ត្រីរាជការ​ស៊ីវិល​មាន​ចំនួន​៧៤៥​

នាក់ និង​អតីតយុទ្ធជន​ចំនួន ១.១២៥​នាក់ ដែល​បាន​នឹង​កំពុង​បើកប្រាក់​ឧ​ត្ត​ម​ប្រចាំខែ​នៅតាម​ធនាគារ ។ សម្រាប់​មន្ត្រីរាជកា​ស៊ីវិល​ចូល​និវត្ត​បើកប្រាក់​ប្រចាំខែ​មាន​ចំនួន ១៨៦​លាន​៦០២​ពាន់​០៣០​រៀល និង​អតីតយុទ្ធជន​បើកប្រាក់​ប្រចាំខែ​ចំនួន ២៧២​លាន​៣៣៧​ពាន់​៦២៧​រៀល នៅតាម​ធនាគារ ។ ​លោក​ប្រធាន​មន្ទីរ​បាន​ឪ្យ​ដឹង​បន្តទៀតថា សម្រាប់​មន្ត្រីរាជការ​ទទួល​មរ​ណះ​ភាព ត្រូវបាន​បើកប្រាក់​ផ្តាច់​ចំនួន ១២​ខែ គុណ​នឹង​ប្រាក់​ដែល​បាន​បើក​ប្រចាំខែ ចំណែក​កូន​កំពុង​សិក្សា និង​ប្រព​ន្ធ័​មាន​សុពលភាព​បើកប្រាក់​ខែ​បន្ត ។IMG-20141112-WA0030

ដោយឡែក​អតីតយុទ្ធជន​ទទួល​មរ​ណះ​ភាព​ត្រូវបាន​បើកប្រាក់​ផ្តាច់​ចំនួន​២៤​ខែ គុន​និង​ប្រាក់ខែ​ដែល​បាន​បើក​ប្រចាំខែ ចំពោះ​កូន​កំពុង​សិក្សា និង​ប្រពន្ធ​មាន​សុពលភាព​បើក​ប្រាក់ខែ​បន្តទៀត ។​

លោក​សេង សុវណ្ណ បន្តថា មន្ត្រី​ចូល​និវត្ត និង​អតីតយុទ្ធជន​ចូល​និវត្ត​មាន​ប្រាក់បៀវត្ស​មិនតិចជាង ៤២​ម៉ឺន​រៀល​ទេ​ក្នុង​មួយខែ បច្ចុប្បន្ន​មន្ត្រី​ចូល​និវត្ត និង​អតីតយុទ្ធជន​ចូល​និវត្ត​បាន​បើក​ប្រាក់ខែ​របស់ខ្លួន​នៅតាម​ធនាគារ មិនចាំបាច់​មក​បើ​កនៅ​មន្ទីរ​សង្គមកិច្ច ដូចពេលមុន​នោះទេ ។ ក្រៅពី​ការងារ​គ្រប់គ្រង​ដល់​មន្ត្រីរាជការ​ចូល​និវត្ត និង​អតីតយុទ្ធជន​ចូល​និវត្ត មន្ទីរ​សង្គមកិច្ច​ក៌​មាន​តួនាទី​ក្នង​ការជួយរ​កដី​សម្បទាន​សេដ្ឋកិច្ច ជូន​ដល់​អតីតយុទ្ធជន​ចូល​និវត្ត និង​ប្រជា​ពល​រដ្ឋា​ក្រីក្រ ។​

លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា នៅ​ខេត្ត​ព្រះសីហនុ​មាន​ដី​សម្បទាន​សង្គមកិច្ច​ចំនួន​៧.២០០​ហិកតា មាន​ទីតាំងនៅ​ភូមិ​៤ ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ អាជ្ញាធរ​បាន​បាន​សាងសង់​ផ្ទះថ្ម​គំរូ​តាម​ស្តង់ដារ​ដូចគ្នា​បាន​ចំនួន​៨០​ខ្នង ក្នុង​គម្រោង​សាងសង់​សរុប ១២០​ខ្នង ផ្ទះ​ទាំងនោះ​ធ្វើ​អំពី​បេតុង តំបូល​ប្រក​ស៊ី​ប្រូ​ស៊ីម៉ង​ត៌ ផ្ទះ​និ​មួយ​សង់​លើ​ផ្ទៃដី​៣០​ម៉ែត្រ គុណ​៤០​ម៉ែត្រ និង​មាន​អ​ណ្តូ​ទឹក​ដើម្បី​ឪ្យ​ពួកគាត់​ប្រើប្រាស់​ប្រចាំថ្ងៃ​ទៀតផង ។ ផ្ទះ​ទាំង​៨០​ខ្នង​ដែល​បាន​សាងសង់​រួច​នោះ អាជ្ញាធរខេត្ត បានធ្វើការ​ចាប់ឆ្នោត​បែង​ចែកជូន​ដល់​អតីតយុទ្ធជន​ចូល​និវត្ត​រួចរាល់​ហើយ​កាលពីពេល​កន្លងមក ។​​

​លោក សេង សុវណ្ណ បន្តទៀតថា ក្រៅពី​ការបែងចែក​ដី និង​ផ្ទះ​ដល់​អតីតយុទ្ធជន​ចូល​និវត្ត មន្ទីរ​ក៌​មាន​គម្រោងរ​កដី​បែងចែក​ឪ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្នាន​ទីលំនៅ​ច្បាស់លាស់ ដើម្បី​ឪ្យ​ពួកគាត់​មានផ្ទះ​សំបែង​រស់នៅ​ដូច​ប្រជាពលរដ្ឋ​ផ្សេងទៀត ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើយ៉ាងណា​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឪ្យ​បាន​១%​ក្នុង​មួយឆ្នាំ ។​​IMG-20141112-WA0031

​ក្រៅពីនោះ​មន្ទីរ​បានធ្វើ​ជំរឿន​ទៅលើ​ជនអនាថា​ក្នុង​មួយឆ្នាំ​២​ដង ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ជនអនាថា​ចំនួន​៥៨​នាក់ ដែល​ក្នុងនោះ​មាន​ជនអនាថា​ជា​គ្រួសារ ជនអនាថា​ពេញវ័យ និង​កុមារកំព្រា​អនាថា ក្នុងនោះ​មាន​ជន​វិកល​ចា​រឹត​ចំនួន​៨​នាក់ ជនពិការ​មាន ៧​នាក់​។ មន្ទីរ​បាន​សហការ​អា​ជ្ញា​ធរ​ខេត្ត មន្ទីរ អង្គភាព​ពាក់​ពន្ធ និង​អង្ក​ការ​ម្លប់​តាប៉ាង​ធ្វើការ​ប្រមូល​ជនអនាថា​ក្នុង​មួយខែ ០៤​ដង ដើម្បី​យកទៅដាក់​នៅក្នុង​មណ្ឌល​អង្ក​ការ​ម្លប់​តាប៉ាង និង​អ្នកខ្លះ​យើង​បញ្ជូន​ពួកគាត់​ត្រឡប់ទៅផ្ទះ​សំបែង​វិញ​ដោយ​ស្ម​គ្រ័​ចិត្ត ព្រមទាំង​ចំណាយ​លើ​ការដឹកជញ្ជូន ។

ការងារ​ប្រមូល​ជនអនាថា​នៅក្នុង​ខេត្ត​ព្រះសីហនុ គឺ​មិន​សម្រេច​១០០%​នោះទេ ព្រោះ​យើង​យក​ពួកគាត់​ទៅកាន់​គោលដៅ​ហើយ និង​ក្មេងៗ​ឪ្យ​ចូលរៀន​ស្នាក់នៅ​ក្នុង​អង្ក​ការ​ម្លប់​តាប៉ាង ក៌​ប៉ុន្តែ​ការងារ​នេះ​សម្រេច​បានតែ ៦០%​តែប៉ុណ្ណោះ ដោយសារ​ពួកគាត់​ត្រឡប់មក​ដើរ​សំ​ទាន​នៅតាម​តំបន់​ឆ្មេ​រ និង​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​ដដែល តែ​ការងារ​នេះ​យើង​នៅតែ​បន្តធ្វើ​ដូច​ភ្លៀងរលឹម ។