សៀមរាប៖សមត្ថកិច្ចស្រុកប្រាសាទបាគង បានប្រាប់ឪ្យនៅរសៀលថ្ងៃនេះថា តៃកុងឡានម្នាក់បានស្លាប់ភ្លាមៗករណីឆក់ខ្សែភ្លើង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងជិត៩ព្រឹក
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ ចំណុចទីតាំងកន្លែងចាក់ដី ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ចក់ ចិត្ត ភេទប្រុសអាយុ២០ឆ្នាំ មុខរបរបេីកបររថយន្ត មានទីលំនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
បើតាមសមត្ថកិច្ច បញ្ជាក់ថា ចំពោះហេតុការណ៍នេះ មូលហេតុជនរងគ្រោះ បានបែនឡានដីឡេីងប៉ះនិងខ្សែភ្លេីងស្រាតបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុតែម្ដង។
សមត្ថកិច្ចបានការធ្វេីកោសល្យវិច័យលើជនរងគ្រោះ ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លេីងពិតប្រាកដ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញ្ញាតិយកធ្វេីបុណ្យតាមប្រពៃណី៕