កិច្ចប្រជុំបូកសរុបលទ្ធផលវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ

0

បន្ទាយមានជ័យ:រដ្ឋបាលស្រុកព្រះនេត្រព្រះ បានរៀបចំកិច្ចប្រជុំ បូកសរុប លទ្ធផលវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ក្រោយបញ្ចប់វេទិកាសាធារណៈទូទាំងឃុំ ដើម្បីពិភាក្សាពិធីរកដំណោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរ ដែលនៅសេសសល់ ។
ក្នុងកិច្ចប្រជុំ នេះ ដឹកនាំដោយ ឯកឧត្ដម គង់ ច័ន្ទវាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមទាំងប្រតិភូអមដំណេីរ មានអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ក្រុមការងារចុះដ្ឋានភូមិ-ឃុំ មន្ទីរ ជំនាញពាក់ព័ន្ធ កងកម្លាំង មេឃុំ ចូលរួមប្រមាណជាង១០០នាក់ នៅសាលប្រជុំរដ្ឋបាលស្រុកព្រះនេត្រព្រះ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៥។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណទៅដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងក្រុមការងារដែលបានរៀបចំនូវវេទិកាសាធារណៈផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋ ផ្តល់ប្រមូលធាតុចូល ជាពិសេសដើម្បីដឹងពីបញ្ហាប្រឈមនានារបស់ប្រជាពលដ្ឋនៅមូលដ្ឋាន និងបានធ្វើការដោះស្រាយនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្ដម បានបញ្ជាក់ រាល់បញ្ហាប្រឈម សំណូមពរ ដែលមិនអាចដោះស្រាយបាននៅមូលដ្ឋាន ក្រុមការងារបានលេីយកមកប្រជុំពិភាក្សារកដំដោះស្រាយ នៅក្នុងថ្នាក់ស្រុកបន្ត ជាមួយក្រុមការងារចុះមូលដ្ឋាន ហេីយបេីការប្រជុំពិភាក្សាមិនអាចរកដំណោះស្រាយ បាននិងលេីកទៅថ្នាក់ខេត្ត និងបន្តដល់ថ្នាក់ជាតិដេីម្បីដោះស្រាយបន្តទៀត។

ជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការណែនាំបន្ថែមទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវការចូលរួមបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរជាពិសេសមួយវិញទៀតត្រូវផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ឱ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាផងដែរ៕ ដោយ ឃិន គន្ធា