សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត Audi R-S7 ពណ៌ខ្មៅ ផ្លាលេខ កម្ពុជា HGH-7999 រ៉េចង្កូតទៅបុក រថយន្ត Ford Everest TITANIUM ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CI-1123 រួចបន្តទៅបុកម៉ូតូ ហុងដា
C125 ពណ៌ខ្មៅ ផ្លាកលេខ សៀមតាប 1M-0168 បណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍បានកើតឡើងវេលាម៉ោងជាង១១យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវ B.314 (ផ្លូវផ្លាទីនឹម) ត្រង់ចំណុចស្តុបទន្លេសាប ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍មិនទាន់បញ្ជាក់លម្អិតពីមូលហេតុនៅឡើយរហូតដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំនេះ៕





































