ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំប្រុងប្រៀបរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា (២១ មិថុនា ២០០៧- ២១មិថុនា ឆ្នាំ ២០២៥)

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា និងការិយាល័យស្ថាប័នពាក់ព័ន្ធ ដេីម្បីត្រៀមរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (ថ្ងៃទី២១ខែមិថុនាឆ្នាំ២០០៧-២១ មិថុនាឆ្នាំ ២០២៥) នៅខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅពេលដ៍ខ្លីខាងមុខនេះ នៅលើភូមិថ្មី ទីតាំងដីសម្បទានសង្គមកិច្ច របស់បងប្អូនអតីតយុទ្ធជន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ឋជន និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា យោងតាមសារាចរណែនាំ លេខ ១៨ស រ របស់រាជរដ្ឋាភិបាលស្តីពីការរៀបចំទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៨ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៥ និងការណែនាំជាក់ស្ដែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ។ ខេត្តកំពង់ធំ និងរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ នៅពេលដ៍ខ្លីខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរដែនដី និងអតីតយុទ្ធជនប្រមាណជិត ៣០០ នាក់ ដោយមានការរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី តាមរយៈលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ធំផងដែរ ។
ឧត្ដមសេនីយ៍ទោសោម ស៊ុន បានប្រគល់ភារកិច្ចជូនក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបណ្តាការិយាល័យ ស្ថាប័នពាក់ព័ន្ធ ដេីម្បីទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួនដែលបានបែងចែកជូន ដេីម្បីឲ្យដំណើរការនៃការរៀបចំពិធីនេះទទួលបានជោគជ័យ និងប្រកបដោយកិត្តិយសដែលជាការដឹងគុណដល់វិរៈភាពរបស់កម្មាភិបាល យុទ្ធជនយេីង ដែលលះបង់សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការ និងពលីជីវិតដេីម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា នាពេលកន្លងទៅ ៕