ឧត្ដរមានជ័យ៖ ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញអធិការដ្ឋាន
នគរបាលក្រុង/ស្រុក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋានខេត្ដឧត្ដរមានជ័យ ដើម្បីបង្កើនការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រាប់មិនទាន់ផ្ទុះទាំងនេះអាចកប់បាត់ក្នុងដី ឬនៅរាយប៉ាយតាមតំបន់ផ្សេងៗ ជាពិសេសកន្លែងដែលមានការប្រយុទ្ធគ្នារវាង កម្ពុជា-ថៃ នាពេលថ្មីៗកន្លងមកនេះ ៕ដោយ៖ភ្នំដងរ៉ែក



































