រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការអភិវឌ្ឍ និងវិបុលភាព ឱ្យកាន់តែជិតស្និតថែមទៀត

0

(ខេត្តកំពង់ធំ): រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើតសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការ ជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក ដើម្បីជំរុញដល់ការអភិវឌ្ឍ និង វិបុលភាពរបស់ខេត្តកំពង់ធំ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការអភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាច្រើនរូប នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
អត្ថបទដោយរដ្ឋបាលខេត្ត រូបភាពដោយយីមប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប