សៀមរាប : ជនរងគ្រោះដែលមានទាំងមនុស្សតូចធំទាំងប្រុសទាំងស្រីនិងមានកូនងាផងនោះសរុបចំនួន១៨នាក់នេះត្រូវទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរគណះពួកគាត់ទើបវិលត្រឡប់មកពីយកកូនដែលបានព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យកុមារក្នុងក្រុងសៀមរាបកាលពីល្ងាចថ្ងៃទី១១ខែមីនាឆ្នាំ២០១៤។
លុះមកដល់ត្រង់ចំណុចកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោកចាស់ឃុំស្រណាលស្រុកក្រឡាញ់ខេត្តសៀមរាបនៅម៉ោងអំឡុង៤ទៅ៥ល្ងាចក៏ស្រាប់តែពួកគាត់ដែលបានជិះឡានឈ្នួលម៉ាកអ៊ីសុយ សុយ នេះដោយបើកផ្ទុយទិសគ្នាជាមួយរថយន្តបង្កហេតុម៉ាកកាមារីបាឡែនដែលមានអ្នកបើកតែម្នាក់ឯងក្នុងឡាននោះដោយរថយន្តឈ្នូលដែលជនរងគ្រោះទាំងអស់នេះបានជិះពីទិសខាងកើតទៅ
លិចគណះពេលដែលមកដល់ចំណុចកើតហេតុខាងលើរថយន្តបង្កហេតុបានបើកយ៉ាងលឿនដោយរថយន្តបង្កហេតុខាងលើបែកកង់ផងនោះក៏បានរេចង្កូតមកបុកជាមួយនិងរថយន្តរងគ្រោះយ៉ាងពេញទំហឹងទើបធ្វើឲ្យអ្នកបើករថយន្តបង្កហេតុបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងបានធ្វើឲ្យជនរងគ្រោះដែលមានទាំងមនុស្សតូចធំទាំងប្រុសទាំងស្រីនិងមានកូនងានេះត្រូវទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងពេញផ្លូវតែម្តង។
ក្រោយកើតហេតុភ្លាមៗនោះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ខេត្តសៀមរាបក៏បានចុះទៅដល់កន្លែងកើតហេតុនិងបានធ្វើការជួយសង្គ្រោះជនរងគ្រោះទាំងអស់នេះយកមកកាន់មន្ទីរក្នុងស្រុកក្រឡាញ់ភ្លាមៗផងដែរ ៕ ដោយ លោក ខេង ខេមរា