​ក្រុម​រួបរួម​មិត្ត​ដើម្បី​មនុស្សធម៌​ប្រគល់​អំណោយ​សប្បុរសជន​ជូន​ស្ត្រី​ ​ក្រីក្រ​មាន​ផ្ទៃពោះ​គ្រប់​ខែ​ខ្វះខាត​ថវិកា​វះកាត់​បង្កើតកូន​

0

​កំពង់ឆ្នាំង​៖​ដោយមាន​សេចក្តីអំពាវនាវ​ពី​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក មន្ត្រីរាជការ​មួយក្រុម​នៅក្នុង​ក្រុម​រួបរួម​មិត្ត​ដើម្បី​មនុស្សធម៌ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ បាន​នាំយក​អំណោយ​មនុស្សធម៌​មួយចំនួន​ក្នុង​ក្រុម មក​ឧបត្ថម្ភ​ជូន​ស្ត្រី​ក្រីក្រ​ពោះធំ​ម្នាក់ នៅក្នុង​ភូមិ​ទួល​

ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​កំពុងមាន​ខ្វះខាត​ថវិកា​វះកាត់​សំរាលកូន​ក្នុង​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ​។​

​លោក​មេភូមិ​ទួល​ក្រឡាញ់​ដែល​បាន​ចូលរួម​ក្នុងការ​ប្រគល់​អំណោយ​នេះ​បានអោយដឹងថា​៖​ស្រី្ត​ក្រីក្រ​ខាងលើនេះ​មានឈ្មោះ ស៊ូ សុខ​រ៉េ​ន អាយុ​២៩​ឆ្នាំ មានកូន​ម្នាក់​អាយុ​៦​ឆ្នាំ ថ្ងៃនេះ​
​មាន​ផ្ទៃពោះ​គ្រប់​ខែ​ហើយ គ្រូពេទ្យ​បាន​ណាត់​អោយទៅ​វះកាត់​សំរាលកូន​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​
​វិច្ឆិកា​នេះ ប្តី​នាង​ឈ្មោះ អ៊ុង សុភា​រិ​ទ្ធ អាយុ​២៩​ឆ្នាំ ជា​កម្មករ​សិប្បកម្ម​ឈើ ប្តី​ប្រពន្ធ​របស់​នាង​ពុំមាន​ផ្ទះ​ទេ​សំបែង សព្វថ្ងៃ​នៅរស់​នៅ​ជាមួយ​ម្តាយមីង​ចិត្តធម៌​ម្នាក់​។​ដោយសារតែ​នាង​គ្មាន​លុយ​សំរាប់​វះកាត់​សំរាលកូន​ព្រោះតែ​សុខភាព​ខ្សោយ ទើប​កន្លងមក​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​អា​ណិ ត​អាសូរ​ជួយ​ធ្វើ​ការផ្សាយ​អំពាវនាវ សំណូមពរ​សប្បុរសជន​ជួយ​ដល់​រូបនាង​។​DSC08613
​ ​លោក ផែង វ​ណ្ណះ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ លោកស្រី មួង រ៉ា​ម៉ា​នី ទីប្រឹក្សា​ក្រសួង​
​ព័ត៌មាន និង​កញ្ញា អ៊ុក រី​ដា ដែល​បាន​នាំយក​អំណោយ​មក​ផ្តល់ជូន​ស្ត្រី​ក្រីក្រ​ខាងលើនេះ​បាន​និយាយ​អោយដឹងថា​៖ លោក លោកស្រី និង​កញ្ញា ជា​មន្ត្រីរាជការ និង​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​គាំ​
​ទ្រ​គណៈបក្ស​ប្រជាជន​កម្ពុជា អំណោយ​ទាំងនេះ​ជា​អំណោយ​របស់​ក្រុម​រួបរួម​មិត្ត​ដើម្បី​មនុស្ស​
​ធម៌ ដែល​បាន​រួបរួមគ្នា​នាំយកមក​ចែកជូន​ស្ត្រី​ក្រីក្រ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​ប្រជា​ពល​
​រដ្ឋ​ក្រីក្រ និង​ជនរងគ្រោះ​នៅ​គ្រប់​ទីកន្លែង ទៅតាម​លទ្ធភាព​របស់​ក្រុម​។​DSC08621
​ ​អំណោយ​ដែល​ត្រូវ​ឧបត្ថម្ភ​ជូន​នៅពេលនេះ​រួមមានៈ​ថវិកា​ចំនួន​៧៦​ម៉ឺន​រៀល អង្ករ​៥០​គីឡូ មី​២​កេះ ទឹកត្រី​៦​ដប ទឹក​ស្អី​វ​៦​ដប កន្ទេល​១ មុង​១ ភួយ​១ សា​រ៉ុង​១ ទឹកដោះគោ​៦​កំប៉ុង និង​ខោអាវ​ទារក​២​កំ​ប្លេ ត្រូវបាន​ប្រគល់ជូន​ស្ត្រី​ក្រីក្រ​និង​ប្តី​នាង ដោយ​ផ្ទាល់ដៃ​។​DSC08624

​ ​ស្ត្រី​ឈ្មោះ ស៊ូ សុខ​រ៉េ​ន និង​ប្តី ព្រមទាំង​លោក​មេភូមិ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​រួបរួម​មិត្ត​ដើម្បី​មនុស្សធម៌ និង​សប្បុរសជន​ទាំងអស់​ជា​ម្ចាស់​អំណោយ​ដ៏​សប្បុរស​
​សូម​អស់លោក លោកស្រី ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​៥​ប្រការ មានជ័យ​ជំនះ​លើ​មារ​សត្រូវ​គ្រប់ទិសទី និង​សំរេចបាន​ជោគជ័យ​គ្រប់​តួនាទី​ភារកិច្ច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​៕ .DSC08625