សិស្សនៃសាលាបឋមសិក្សាវត្តរាជបូណ៍ថ្នាក់ទី១ដល់ទី៦ បង្ហាញទេពកោសល្យ និងភាពវៃឆ្លាត ក្នុងពិព័រណ៍បច្ចេកវិទ្យា និងស្ទែមប្រើប្រាស់ប្រព័ន្ឋPLP លើកដំបូងស្របតាមសម័យឌីជីថលសតវត្សទី២១

0

សៀមរាប ៖    ពិតជាអស្ចារ្យណាស់សិស្សសាលាគំរូ នៅខេត្តសៀមរាប នៃសាលាបឋមសិក្សាវត្តរាជបូណ៍ ត្រូវបានណៈកម្មការគ្រប់គ្រងសាលា បានរៀបចំពិធីតាំងពិព័រណ៍បច្ចេកវិទ្យា និងស្ទែម បានអនុញ្ញាតិឲ្យមានការចូលរួមសកម្មពីសិស្ស ចាប់តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដែលកម្មវិធីនេះ មានគោលបំណងចម្បងគឺឲ្យសិស្ស បានបញ្ចេញនូវសមត្ថភាព និងបង្ហាញពីលទ្ធផលនៃការខិតខំប្រឹងប្រែង និងស្នាដៃច្នៃប្រឌិតរបស់សិស្ស ក្នុងការបំលែង និងកែច្នៃវត្ថុធាតុដើមផ្សេងៗឲ្យក្លាយទៅជារបស់ប្រើប្រាស់មានតម្លៃ ។

ពិធីង្ហាញទេពកោសល្យ និងភាពវៃឆ្លាត ក្នុងពិព័រណ៍បច្ចេកវិទ្យា និងស្ទែម ដោយមានការអញ្ជើញចូលរួម លោកឧញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសាភាពាណិដ្ឋកម្មប្រចាំខេត្តសៀមរាប ឧត្តមានជ័យ  ប្រធានគណៈកម្មការសាលា លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំ​យុវជន និងកីឡា ខេត្តសៀមរាប លោកឈុនម៉េង អនុប្រធានការិយាល័យក្រុង លោក សាម ឡន ចៅសង្កាត់សាលាកំរើក លោក អន គុណរ័ត្ន នាយកសាលាវត្តរាជបូណ៍ និងមាតាបិតាសិស្ស៤៨០នាក់ និងសិស្សានុសិស្ស៧០៣នាក់ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥។

លោកអន គុណរ័ត្ន នាយកគណៈកម្មការគ្រប់គ្រងសាលា បានលើកឡើងថា ដើម្បីឲ្យស្របតាមសម័យឌីជីថលសតវត្សទី២១ និងជាកម្មវិធីលើកដំបូង នៃនៃសាលាបឋមសិក្សាវត្តរាជបូណ៍​ ក្នុងគោលបំណងជម្រុញនិងលើកទឹកចិត្តដល់កូនៗ ក្រៅពីការសិស្សាអំពីការគិតលេខ ការរៀនអក្សរ គឺបន្ថែមទៅលើការប្រើប្រាស់បច្ចេកវិទ្យា ស្របទៅនិងសម័យឌីជីថល ជម្រុញឲ្យកូនៗមានភាពឆ្លាតវៃ ការប្រើប្រាស់បច្ចេកវិទ្យា ដែលមានសារៈសំខាន់ក្នុងការរួមចំណែកការសិក្សារៀនសូត្រ ក្នុងនោះក៏មានការប្រើប្រាស់ប្រព័ន្ន PLP ជាថ្នាល់បឋម  ជាការជួយដល់សិស្សានុសិស្ស ដល់លោកឳពុក អ្នកម្តាយ ក្រៅពីការរៀនសូត្រនៅសាលារៀន ក៏អាចយកមករៀននៅផ្ទះបន្ថែម​ដោយមានការចូលរួមគ្រប់គ្រងពីឳពុកម្តាយ ។

លោកនាយកបានលើកឡើងដូច្នេះ ការតាំងពិព័រណ៍បច្ចេកវិទ្យានេះ គឺជាឱកាសសំខាន់មួយសម្រាប់សិស្សក្នុងការបង្ហាញទេពកោសល្យ និងសមត្ថភាពបច្ចេកទេស ដោយការចូលរួមប្រកបដោយភាពស្មោះត្រង់ និងភាពស្និទ្ធស្នាលរវាងគ្រូ និងសិស្ស ក៏ដូចជាការចូលរួមរបស់សហគមន៍ ដែលជាថាមពលលើកទឹកចិត្តដ៏មានតម្លៃ និងជាឱកាសឲ្យសិស្សបង្ហាញអត្តសញ្ញាណ និងទេពកោសល្យរបស់ខ្លួន ដោយបង្ហាញពីចំណេះដឹង និងចំណូលចិត្តក្នុងវិស័យបច្ចេកទេសផ្សេងៗ ពិព័រណ៍បច្ចេកវិទ្យានិងស្នែមនេះ គឺជាចំណុចសំខាន់មួយ ក្នុងការលើកទឹកចិត្តសិស្សឲ្យមានការច្នៃប្រឌិត និងការខិតខំប្រឹងប្រែងបន្តិចម្តងៗ ដើម្បីអភិវឌ្ឍអនាគតរបស់ពួកគេឲ្យកាន់តែរីកចម្រើន នៅក្នុងទិដ្ឋភាេពនៃការតាំងពិព័រណ៍នេះ សិស្សបានបង្ហាញនូវការច្នៃប្រឌិតតាមចំណង់ចំណូលចិត្ត និងសមត្ថភាព ដូចជា ការកែច្នៃវត្ថុធាតុធម្មជាតិ ទៅជារូបវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ការបង្ហាញគំនិតបច្ចេកទេសតូចៗ និងការបង្កើតឧបករណ៍សាមញ្ញបំពេញតម្រូវការប្រចាំថ្ងៃ ការចូលរួមនៃសិស្សមិនត្រឹមតែបង្ហាញពីភាពវៃឆ្លាត ក្លាហាន និងស្មារតីស្វែងយល់ទេ ប៉ុន្តែថែមទាំងជួយបណ្តុះបណ្តាលការគិតឯករាជ្យ និងការធ្វើការជាក្រុមផងដែរ។

លោកអន គុណរ័ត្ន នាយកសាលាបានបន្តថា ការពិព័រណ៍បច្ចេកវិទ្យា និងស្ទែម ជាលើកដំបូង លទ្ធផលដែលទទួលបានថ្ងៃនេះ គឺកូនៗអាចក្រេបយកចំណេះដឹងថ្ងៃនេះ ទៅបម្រើក្នុងវិស័យ ចមណេះដឹងផ្ទាល់បន្ថែមក្រៅពីការរៀនសូត្រ និងសង្ឃឹមថា កូនៗអាចឈានទៅដល់ការរៀបចំបច្ចេកវិទ្យានេះ ប្រើប្រាស់ដោយស្វ័យប្រវត្ត នូវបច្ចេកវិទ្យាឌីជិថលនេះ ដូចជារ៉ូបូត ការកែច្នៃគ្រឿងអីឡិទ្រូនិច កាសាងសង់អាគារ ភ្នំភ្លើង និងគំនិតច្នៃប្រឌិតជាច្រើនទៀត  ដែលប្រសូត្រចេញពីការច្នៃប្រឌិតរបស់ពួកគាត់ និងសង្ឃឹមថា នៅថ្ងៃអនាគត់របស់ពួកគេ និងកាន់តែមានភាពរីកចម្រើន ជួយអភិវឌ្ឍន៍ប្រទេសយើងឲ្យកាន់តែមានភាពរីកចម្រើនរ៉ុងរឿងបន្ថែមទៀត ។

ដោយ ប៊ុន រដ្ឋា