សៀមរាប: កាលពីថ្ងៃទី២៥ខែ កព្ញាឆ្នំា ២០២៥វេលាម៉ោង ដប់ប្រាំនិងហាសិបប្រាំនាទីក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបសហការណ៍ជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដឹកនាំដោយលោក ប៉ុក តារ៉ា
ព្រះអជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានចុះត្រួតពិនិត្យរោងសិប្បកម្មកែឆ្នៃផល អនុផលព្រៃឈើប្រភេទតូចរបស់ឈ្មោះ សុខ ឆេងហ៊ុយស្ថិតនៅភូមិគោកធ្លកសង្កាត់សណ្តែកស្រុកប្រាសាទបាគងខេត្តសៀមរាប។
នាយខាន់រដ្ឋបាលព្រៃឈើខេត្តសៀមរាបលោកម៉ុងប៊ុន លីម បានឲ្យដឹងថា ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថា រោងសិប្បកម្មនេះមានលិខិតអនុញ្ញាតចេញដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តសៀមរាបលេខ០១៨ខរព/SFH/P ចុះថ្ងៃទី៣០ខែ ឧសភាឆ្នាំ២០២៥ និងមានវិក័យប័ត្រចេញពីដេប៉ូឈើ៨៨ ផង់ យឿនលេខ០០០២០៥មាន ទីតាំងនៅផ្លូវ៤៧២សង្កាត់ ទួលទំពួង១ ខណ្ឌចំការមនរាជធានីភ្នំពេញចុះថ្ងៃទី១៧.០៩.២០២៥។
បន្ទាប់ មកក្រុមការងារ បានរកឃើញឈើ អារប្រភេទ ធ្នង់ ដូចែម ផ្ចឹក សុក្រម សរុបចំនួន១៨៤ដុំ ស្មើនឹង៥ម០២៧។លោកនាយនាយខណ្ឌបន្តថា ដោយពិនិត្យឃើញថាការធ្វើសន្ធិធិផល អនុផលព្រៃឈើខាងលើពុំមាន ឯកសារត្រឹមត្រូវតាមច្បាប់ស្តីពីព្រៃឈើក្រុមកាងារ សំរេចធ្វើការដកហូតជាបណ្ដោះអាសន្នយកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ ឃុំ ព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប ដើម្បីចងក្រងសំ ណុំរឿងទៅតាមច្បាប់ស្តីពីរព្រៃឈើ៕






































