បន្ទាយមានជ័យៈ ដើម្បីដោះស្រាយនូវបញ្ហារបស់ប្រជាសហគមន៍ ក្នុងស្រុកចំនួន៣ របស់ខេត្តបន្ទាយមានជ័យ និងការទទួលបានព័ត៍មានជាសាធារណៈកាលពីថ្ងៃទី២៤ វិច្ឆិកា ២០១៤ នៅសាលប្រជុំសាលាខេត្ត ដោយមានការរៀបចំរបស់អង្គការក្រុមទ្រទ្រង់ភូមិ ( VSG ) និងវិទ្យាស្ថាន
តស៊ូមតិ និងគោលនយោបាយ ( API )ត្រូវបានលើកយកបញ្ហាទាំងនោះមកដោះស្រាយក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការបើកចំហរព័ត៍មានសាធារណៈ និងដោះស្រាយបញ្ហារបស់សហគមន៍ ដើម្បីឆ្ពោះទៅរកអភិបាលកិច្ចល្អក្នុងខេត្តបន្ទាយមានជ័យ ។
ពិធីនេះត្រូវបានចូលរួមបើក និងបិតពីសំណាក់តំណាងក្រុមព្រឹក្សាខេត្ត និងលោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ហើយក៏មានការចូលរួមដោះស្រាយ និងលើកជាសំនួរ ពីប្រធានមន្ទីរស្ថាប័ណ្ណ ជំវិញខេត្ត និងតំណាងសហគមន៍នីមួយ ៗ ។
ថ្លែងក្នុងសិក្ខាសាលានេះលោក សារិន សាយ នាយករងអង្គការទ្រទ្រង់ភូមិ (VSG ) និងតំនាង់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ( API ) បានបង្ហាញពីគោលបំណងនៃវគ្គសិក្ខាសាលាគឺ ពង្រឹងនូវការបើកចំហព័ត៍មាននិងផ្សព្វផ្សាយព័ត៍មាននៅក្នុងខេត្ត ចូលរួមឆ្លើយតបក្នុងការដោះស្រាយបញ្ហាសហគមន៍ដោយតួរអង្គពាក់ព័ន្ធ ។ ព្រោះថា កន្លងមកដោយមានកិច្ចសហប្រតិបត្តិការណ៍ ជាមួយនិងអង្គការដៃគូរ បានពង្រឹងសមត្ថិភាពដល់ក្រុមព្រឹក្សាថ្នាក់មូលដ្ឋាន បង្កើនការយល់ដឹងរបស់ក្រុមគោលដៅអំពីសិទ្ធទទួលដឹងព័ត៍មានសាធារណៈ ពង្រឹងសម្ថិភាពអង្គការសង្គមស៊ីវិល ដែលធ្វើការនៅថ្នាក់ក្រោមជាតិ បង្កើនការពិភាក្សារបស់មន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
លោក សួន សុទ្ធី តំណាងលោក អ៊ុង អឿន ប្រធាក្រុមព្រឹក្សាខេត្តបន្ទាយមានជ័យបានលើកឡើងក្នុងពិធីបើកសិក្ខាសាលាថា សិទ្ធទទួលព័ត៍មានជាមុលដ្ឋានគ្រឹះនៃអភិបាលកិច្ចលល្អ ។ ការចូលរួមរបស់ប្រជាពលរដ្ឋបង្ហាញអោយឃើញ នូវតម្លាភាព លទ្ធិប្រជាធិបតេយ្យគឺអាស្រ័យលើប្រជាពលរដ្ឋយល់ដឹង និងមានលទ្ធភាពទទួលព័ត៍មានគ្រប់គ្រាន់ ប្រកបដោយគុណភាព ដែលអនុញ្ញាតអោយពួកគាត់ចូលរួមក្នុងកិច្ចការសាធារណៈ ។ ច្បាប់ស្តីពីសិទ្ធទទួលព័ត៍មាននៅកម្ពុជា និងកសាងនូវមូលដ្ឋាគ្រឹះមួយដើម្បីលើកកំពស់ វប្បធម៌ បើកចំហតម្លាភាព និងគណនេយ្យភាព ហើយវាក៏ជាការកាត់បន្ថយនូវអំពើរពុករលួយ ។
ដោយឡែកបើតាមការលើកបង្ហាញរបស់តំណាងសហគមន៍ មកពីស្រុកចំនួន៣ គឺស្រុកថ្មពួក ស្រុកមង្គលបូរី ស្រុកភ្នំស្រុក បានអោយដឹងថា បញ្ហារបស់ពួកគាត់រួមមានតំលៃស្រូវទាប ខ្វះទឹកប្រើប្រាស់ និងស្រោចស្រប់ដំណាំ ទំនិញឡើងថ្លៃ បឹងកន្លែងអភិរក្សរីងស្ងួត ផ្លូវពិបាកធ្វើដំណើរ រងផលប៉ះពាល់ពីក្រុមហ៊ុនចិនធ្វើប្រឡាយ បទល្មើសព្រៃសហគមន៍ដោយរុករាន យកដីធ្វើស្រែចម្ការ និងកាប់ឈើលក់ ( នៅចំនុចភ្នំព្រះស្រុកថ្មពួក ) ពលរដ្ឋចំណាកស្រុក ខ្វះមណ្ឌលសុខភាព ខ្វះសាលារៀនមតេយ្យក្នុងសហគមន៍ ។
បញ្ហាទាំងនេះក្លាយជាឧបសគ្គធ្វើអោយពលរដ្ឋមានភាពក្រីក្រ សុខភាពមិនល្អ បាត់បង់ធនធានធម្មជាតិ ។ រាល់បញ្ហាទាំងអស់នេះត្រូវបានពិភាក្សារវាងអាជ្ញាធរ មន្ទីរជំនាញ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងកំណត់បញ្ហាដែលមិនអាបកស្រាយបានដើម្បីដាក់ជូន ព្រឹទ្ធសភា រដ្ឋសភា ៕