កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ ស្ទើរនឹង ១២បន្ទប់ និង ទីចាច់ការ ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។
បេីតាមគណៈកម្មការសាលា បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាល័យ ហ៊ុន សែន អារក្សត្នោត មានបុគ្គលិកសរុប ២៨នាក់ ក្នុងនោះផ្នែកបឋមភូមិមានបុគ្គលិកសរុប ១៧នាក់ និងផ្នែកទុទិយភូមិ មានបុគ្គលិកសរុប ៩នាក់ ។ សិស្សានុសិស្សសរុប ៨៥១នាក់ ថ្នាក់រៀនសរុប ១៦ថ្នាក់ និងបែងចែកជា ២វេនសិក្សា គឺផ្នែកមឋមភូមិ ១វេន និងផ្នែកទុតិយភូមិ ១វេន។
គណៈកម្មការសាលា បានបញ្ជាក់ថា បច្ចុប្បន្នអគារទាំងពីរនេះកំពុងកសាងបានប្រមាណជិត ៩០% និងរួចរាល់ជាស្ថាពរនាពេលខាងដ៏ខ្លីខាងមុខ បន្ទាប់ពីអគារសិក្សាថ្មីនេះសាងសង់រួចរាល់ យើងនឹង មានបន្ទប់សិក្សាគ្រប់គ្រាន់ សម្រាប់សិស្សានុសិស្ស សិក្សារៀនសូត្រ ហើយនឹងលែងមានផល លំបាកដូចគ្រាកន្លងមកទៀតហើយ ។
ជាមួយគ្នានោះ អាជ្ញាធរឃុំអារក្សត្នោត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការ ថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែល បានផ្តល់នូវសមិទ្ធផលថ្មីមួយនេះ គឺអគារសិក្សា ១ខ្នង ២ជាន់ ស្ទើរនឹង ១២បន្ទប់ និង ទីចាច់ការ ១ខ្នង សម្រាប់បម្រើដល់វិស័យអប់រំ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី បានសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យប្រកបដោយគុណភាព ផងដែរ ៕






































