​សង្កាត់រដ្ឋបាល​ជលផល​ឃុំ​អន្លង់​សំណរ​គ្មាន​សមត្ថភាព​ទប់ស្កាត់​និង​បង្ក្រាប​ឆ្នុក​តាម​មាត់បឹង​ទន្លេសាប​ក្នុង​ដែន​ឃុំ​អន្លង់​សំណរ​

0

​សៀមរាបៈ ដោយសារ​តែមាន​ចរាចរណ៍​ចិញ្ចឹម​ត្រី​ឆ្ដោរ​ច្រើន​ហួសប្រមាណ​ធ្វើអោយមាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​នុយ​ច្រើនឡើងៗ​។ ឧបករណ៍​ដែល​អាច​នេសាទ​បាន​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង​បឹង​ទន្លេសាប​គឺ​ឆ្នុក​ដាក់​អំពូល ។ ប​ច្ច​ប្បន្ន​នេះ នៅតាម​មាត់បឹង​ទន្លេសាប ពេលយប់​ភ្លឺ​មិន​ចាញ់​

ទីក្រុង​ភ្នំពេញ​ឡើយ​ជាពិសេស​ចាប់ពី​ពាម មាត់​ខ្លា​រហូតដល់​ពាម​កោះដាច់ និង​ចំណុច​មួយចំនួនទៀត​ដូចជា វាល​ហា​, កាត់​ចិន​, ឆេះ​កែវ ស្ថិតនៅក្នុង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ មាន​ឆ្នុក​រាប់រយ​ដូ​ភ្លើង​ដង្ហែរ​ប្រទីប​ធ្វើអោយ​ទិដ្ឋភាព​បឹង​ទន្លេសាប​នាពេល​រាត្រី​ភ្លឺ​មួយ​ចំហៀង​មេឃ​។DSC01834

តាម​សម្តី​ប្រជា​នេសាទ​និយាយថា​៖ ការដាក់​ឆ្នុក​ត្រូវ​ទៅតាម ខែរនោច​រឺ​ខ្នើត​។ ខែខ្នើត ឆ្នុក​មួយ​អាច​នេសាទ​ត្រី​ចាប់ពី ១០០​គីឡូក្រាម ទៅ​៥០០​គីឡូក្រាម​ខែរនោច​ចាប់ពី​៣០០​គីឡូក្រាម​ទៅ​១​តោន​ក្នុង​មួយ​ឆ្នុក​។​ក្នុង​មួយ​យប់​អ្នកនេសាទ​នៅ​តំបន់​នេះ​អាច​នេសាទ​ត្រី​បាន​សរុប​ទាំងអស់គ្នា មិនតិចជាង​២០​តោន​។

អ្នក​ដែល​ប្រមូល​ទិញ​ត្រី​ល្អិត​ច្រើនជាងគេ​យកទៅ​ចែកចាយ​តាម​បែ រឺក៏​តាម​ស្រះ​ដែល​ចិញ្ចឹម​ត្រី​ឆ្តោរ​ឈ្មោះ កង ជនជាតិ​វៀតណាម សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អន្លង់​ចំបក់ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ការប្រើ​ឧបករណ៍​ឆ្នុក​មកប្រើប្រាស់​ក្នុងការ​នេសាទ​ត្រី​ខុសពី​ច្បាប់រដ្ឋបាល​ជលផល​នៅ​មាត្រា​ទី​២០ ចំណុច​ទី​៣ ទំព័រ​១៥ របស់​សៀវភៅ​រដ្ឋបាល​កម្ពុជា​ដែល​ចែងថា​៖ ហាម​ដាច់ខាត​ចំពោះ​ការធ្វើ​នេសាទ​គ្រប់​ប្រភេទ​នៅក្នុង​ដែន​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ដូចខាងក្រោមៈ​សម្រាស់ រឺ​មធ្យោបាយ​ផ្សេងទៀត​ដែល​ធ្វើ​ត្រី​រឺ​វា​រី​សត្វ​កុំ​។​DSC05487
​ជុំវិញ​បញ្ហា​ខាងលើ​អ្នក​សារពត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ញឹម ស៊ី​វ័​ន្ត ប្រធាន​សង្កាត់រដ្ឋបាល​ជលផល​​ឃុំ​អន្លង់​សំណរ​បានទេ​ទោះបីជា​ទូរស័ព្ទ​ទៅ​គាត់​ក៏​គាត់​មិនដែល​ធ្លាប់បាន​លើក​ដែរ​។ ប៉ុន្តែ​មាន​ប្រភព​ពត៌មាន​វាយតម្លៃ​ផ្សេងៗ គ្នា​ចំពោះ​រដ្ឋបាល​ជលផល និង​មន្ត្រី​ពាក់ព័ន្ធ ខ្លះ​និយាយថា​អ​សម្ថ​ភាព ខ្លះទៀត​និយាយថា​ពុករលួយ ខ្លះទៀត​និយាយថា​ធ្វើការ​គ្មាន​អាថ៌កំបាំង ព្រោះ​ជុំវិញខ្លួន​របស់លោក ញឹម ស៊ី​វ័​ន្ត អ្នកខ្លះ​គឺជា​ខ្សែរយៈ​របស់​អ្នកនេសាទ ដែល​ប្រើ​ឧបករណ៍​ឆ្នុក ។DSC01835

ទន្ទឹមនឹង​នោះដែរ ប្រជាពលរដ្ឋ​ស្ទើរតែ​​ទូទាំងប្រទេស​កម្ពុ​ជាមាន​ពាក្យ​២​ឃ្លា​និយាយថា​«​បើ​ចង់​រកស៊ី​ឈើ​អោយ​សែន​មេព្រៃ បើ​ចង់​រកស៊ី​ត្រី​អោយ​សែន​ជលផល មិនបាច់​រក​ក្បាលជ្រូក មិនចាំបាច់​អុជ​ធូប មិនចាំបាច់​រក​ក្បាលមាន់ ក្បាល​ទា សែន​តែ​នឹង​ដុល្លា​រកស៊ី​បាន​ហើយ »​។ ថ្ងៃក្រោយ​អ្នក​សារពត៌មាន​នឹង​លើកយក​រឿង លោក ជុំ ភាព ប្រធាន​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​ជីក្រែង និង​មន្ត្រី​ពាក់ព័ន្ធ​មក​អធិប្បាយ​អោយ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​។​