សៀមរាប ៖ ជនសង្ស័យទាំង៣ម្នាក់នេះត្រូវបានលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងលោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពសហការណ៍ជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៤កន្លងទៅនេះរួចយកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍បង្ក្រាបចំពោះករណីខាងលើលោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថាដោយមានការអញ្ជើញចូលរួមដឹកនាំបញ្ជាកម្លាំងពីសំណាក់ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបជាក់ស្តែងនៅថ្ងៃកើតហេតុខាងលើ សមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យនិងធ្វើការឆែកឆេរជនសង្ស័យទាំង៣នាក់នេះនៅត្រង់ចំណុចខាងមុខសណ្ឋាគារ F C C ដែលស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបរកឃើញនៅប្រភេទគ្រឿងញៀនខុសច្បាប់ ម្សៅមេតំហ្វេតាមីន ហៅ ម៉ាទឹកកក ចំនួន ២ កញ្ចប់ធំ ស្មើនិង ៣,៤ ក្រាម ផងដែរ។
លោកវរសេនីយ៍ត្រី អ៊ុំ សាអាត បានបន្តឲ្យដឹងទៀតថានៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រត្តឹនៅករណីទាំងអស់ខាងលើពិតប្រាកដមែនបច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០១៤នេះដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕ អត្ថបទដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ