ប្រជាពលរដ្ឋ​១៩៦​គ្រួសារ នៅ​ឃុំ​ក្បាល​រមាស​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង ដែល​រង​ផលប៉ះពាល់​ពី​ការសាងសង់​វា​រី​អគ្គស​នី​សេ​សាន​ក្រោម​ពីរ

0

ស្ទឹងត្រែង​៖ សំណូមពរ បន្ថែម​ទៅលើ​សំណង តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជា​ថ្នូរ​នឹង​ការចាក​ចេញទៅ​រស់នៅ​ទីតាំង​ថ្មី ហើយ​តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់​នេះ បានសំរេច​ទទួលយក និង​យល់ព្រម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ទៅតាម​សំណូមពរ​។​

នៅក្នុង​កម្មវិធី​ដែល​គណៈកម្មការ នៃ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​និង​ថា្នក់​ដឹកនាំ​ក្រសួង​ពាក់​ព​ន្ធ័​ចុះ​ផ្តល់​ចម្លើយ​តប​ទៅ​និង​សំណូមពរ​ដោះស្រាយ ផល​ប៉ះ​ពី​វ៉ា​រី​អគ្គីសនី​សា​សាន​ក្រោម​ពីរ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាល​រមាស​ស្រុក​សេសា​ន​ថ្ងៃទី​២៦ វិច្ឆិកា​ឆ្នាំ​២០១៤​លោកក្រុ យួរ ជនជាតិ​ភ្ន​ង​តំណាង​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​នេះ បាន​លើកឡើងថា​ពួកគាត់​ទទួលយក​គោលនយោបាយ​ដោះស្រាយ​នេះ ដើម្បី​នាំគ្នា​ចូលរួម​ធ្វើ​ឲ្យ​សង្គមជាតិ មានការ​អភិវឌ្ឍ​ន៏​រីកចំរើន​ប្រជាពលរដ្ឋ មាន​កន្លែង​រស់នៅ​ល្អ​ជីវភាព​ធូរធារ​ប្រសើ​ឡើង​។​DSC05270
លោក​បន្តថា​ក្រៅពី​ដំណោះស្រាយ​បានចែង​នៅក្នុង​សៀវភៅ​គោលនយោបាយ​នោះ ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ជួយ​ទៅ លើ​ការរៀបចំ​ពិធីសែនព្រេន​ដូនតា នូវ​ពេលចេញ​និង​ចូលទៅ​នៅ​ទីលំនៅ​ថ្មី ខ្ញុំ​សូម​បន្ថែម​មួយ​ថា​ដល់ទី​តាំង​ថ្មី​នេះ មាន​រយៈពេល​របស់​វា​ដែរ​ពេលនោះ រស់នៅ​រយៈពេល​បី​ឆ្នាំ​នៅ​ទី​ថ្មី​ណាស់​បី​ឆ្នាំ​គេ​ដំណើរកា​សែនព្រេន​ចេញពី​នេះ ទៅ​កន្លែង​ណាក៏ដោយ​ត្រូវតែ​ក្របី​១​ជ្រូក​១ កន្លែង​ឬ​ថ្មី​ហ្នឹង ស​.​ខ្មៅ​.​ជ្រូក​.​ស​.​ខ្មៅ ដែរ​រយៈពេល​បី​ឆ្នាំ​បានធ្វើ​អាហ្នឹង​សែនព្រេន​ថា​សុំ​និយាយ​ឲ្យ​ខ្លី​ទៅសុំ​សេចក្តីសុខ​តកូនតចៅរ​ស់​នៅ​ឲ្យ​បាន​សុខ​ដម​រម្យ​នា​កុំ​ឲ្យ​មានកម្ម​ពៀរ​វេរា​ណោះ​ចេះៗ​សោះ​នោះ​ណា​។​
​លោក អ៊ីវ វ៉ាន់​កៅ តំណាង​ក្រុមហ៊ុន​សាងសង់​វ៉ា​រី​អគ្គីសនី​សា​សាន​ក្រោម​ពីរបាន​លើកឡើងថា​ក្រុមហ៊ុន មិន​ធ្វើ​ឲ្យ​បងប្អូន​ណា​ម្នាក់​ខកចិត្ត​នោះទេ តែ​សូម​ឲ្យ​បងប្អូន ទាំងអស់​មានការ​ស្រុះស្រួល​និង​យោគយល់​គ្នា​ទៅវិញទៅមក​ទទួលយក​សំណង​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​
លោក​បាន​អះអាងថា​ក្រុមហ៊ុន​ទទួលយក​សំណូមពរ​ថ្មីៗ​ទៀត​ដែល​ប្រជាពលរដ្ឋ​បានស្នើ​ឡើង ពាក់​ព​ន្ធ័​ទៅ​ការស្នើសុំ​ឲ្យ​មាន ការរៀបចំ​ទៅតាម​ប្រពៃណី​នោះ ក្រុមហ៊ុន និង​ជួយ​ដោះស្រាយ​ជូន​ទៅតាម​ការស្នើសុំ​រាល់​ប្រពៃណី​ហ្នឹង​យើង​គាំទ្រ​យើង​សម្របសម្រួល​យើង​ឯកភាព​ទៅលើ​រូបភាព​ហ្នឹង ហើយ​ចំពោះ​ការចាត់​ការចំណាយ​អីហ្នឹង​មាន​ក្រុមការងារ​ចុះមក​សម្របសម្រួល​ជាមួយ​ចាស់ទុំ​ក្នុងភូមិ​ជាមួយ​អាជ្ញាធរ​របស់​ឃុំ​ក្បាល់​រមាស​ផ្ទាល់​ជ​ជេ​ក​គ្នា​អំពី​ចំណាយ​ឲ្យ​សម​ហេតុផល​យើង​ទទួលយកបាន​។DSC05272
លោក ឈាង​ឡាក់​អភិបាលរង​ខេត្ត​មាន​ប្រសា​ស​ន៏​ថាៈ​ក្នុងនាម​គណៈកម្មការ​ដោះស្រាយ​លោក និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ​នេះ ហើយ​ក្រុមការងារ​ផ្សេងៗ​ទៀត​និង​ទៅ រៀបចំ​ទីកន្លែង​រស់នៅ​ថ្មី​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ឃើញ​សកម្មភាព​ដោះស្រាយ​ជាក់ស្តែង​ជា​បណ្តើរៗ​ចៀសវាង​សន្យា​ហើយ​មិន​បានធ្វើ​។​DSC05266
ពាក់​ព​ន្ធ័​ទៅ​និង​ការទទួលយក​គ្រប់​តាម​សំណូមពរ​នេះដែរ លោក អភិបាលរង​ខេត្ត​ក៏បាន​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់​ត្រូវ​ស្តាប់ តាម​អាជ្ញាធរ​ភូមិ​ឃុំ​ដែល​ខ្លួន​រស់នៅ​ដើម្បី​យើង​ងាយស្រួល​រក​ដំណោះស្រាយ​រួម កុំ​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការដោះស្រាយ​ផលប៉ះពាល់​នេះ ដំណើរ​ទៅ​មាន​ភាព​ខ្វែងគំនិត​គ្នា​នោះ​។