​អធិការនគរបាល​ស្រុក​សំរោង​ទង​ចែក​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​ជូន​ប្រជា ពលរដ្ឋ ៨​ឃុំ​ក្នុងស្រុក​

0

​កំពង់ស្ពឺ​= នៅ​ព្រឹក​ថ្ងៃទី​៣១​ខែ​វិច្ចិកា​ឆ្នាំ​២០១៤​លោក​វិ​រ​សេនី​យ៏​ត្រី ឃុ​ត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង​និង​ក្រុមការងារ​បាន​នាំយក​អត្តសញ្ញាណ​បណ្ណ​ចំនួន​១៥១៨​សន្លឹក​ស្រី​៨០៣​នាក់​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​មកពី​៨​ឃុំ​ក្នុងស្រុក​សំ​រោងទង​ម្រា​ប់​ប្រើប្រាស់​និង​ស​ម្លា​ល់​ជា​ពលរដ្ឋ​

ពេញលេញ​ស្របច្បាប់​និង​អាច​ប្រើការ​ការងារ​សំខាន់ៗ​បាន​គ្រប់យ៉ាង​។​​លោក​ឃុ​ត សុផល​អធិការ ស្រុក​បានលើកឡើង​ឲ្យ​ពលរដ្ឋ​បានដឹងថា ការដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ គឺ​ដើម្បី​កំណត់សម្គាល់​អំពី​អត្តសញ្ញាណ​របស់​មនុស្ស ឬ​បុគ្គល​ណា​ម្នាក់ ឬ​ដើម្បី​ដឹងថា នរណា ជា​នរណា ដើម្បី​ចៀសវាង​ការច្រឡំ​គ្នា​។ ឧទាហរណ៍​ថា មាន​មនុស្ស​ឈ្មោះ «​ក​» ប៉ុន្តែ ឈ្មោះ «​ក​» នោះ​វា​មាន​ច្រើន​។ ដូច្នេះ​គេ​ត្រូវ​មើល​ពី​អាយុ និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ពួកគេ​ដូចគ្នា​ឬ​អត់​? បើ​ថ្ងៃខែ​ឆ្នាំ​កំណើត​ពួកគេ​ដូចគ្នា នោះគេ​ត្រូវ​ពិនិត្យ​ពី​ឈ្មោះ ឪពុកម្តាយ ឬ​យាយ​តា​និង​ទីលំនៅ​របស់​ពួកគេ​ទៀត​។IMG-20141130-WA0000

​ដូច្នេះ អត្តសញ្ញាណប័ណ្ណ គឺជា​ការ​សម្គាល់​អំពី​មនុស្ស ឬ​បុគ្គល​ម្នាក់ៗ ដែល​ចាំបាច់​ណាស់ មនុស្ស​ម្នាក់ៗ ត្រូវតែមាន (​ត្រូវតែ​ធ្វើ​) សម្រាប់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​។​លោក​អធិការ បន្តទៀតថា តាមច្បាប់​កម្ពុជា ពលរដ្ឋ​ខ្មែរ​ប្រុស ឬ ស្រី​គ្រប់ៗ​រូប​ដែលមាន​អាយុ​ចាប់ពី ១៦ ឆ្នាំ​ឡើងទៅ គឺមាន​សិទ្ធិ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន​។ ដើម្បី​ទទួលបាន​អត្តសញ្ញាណប័ណ្ណ ចំពោះ​ពលរដ្ឋ​ខ្មែរ យើង​គឺ​ពួកគេ​ត្រូវមាន​សំបុត្រកំណើត ឬ សៀវភៅ​គ្រួសារ លិខិត ឬ​ឯកសារ​បញ្ជា​ក់មាន​សុពលភាព ដែល​ចេញ​ដោយ​មេភូមិ​-​អាជ្ញាធរ​ឃុំ​/​សង្កាត់ ដែល​ពួកគេ​បាន​ស្នាក់ ឬ​រស់នៅ​។ ចំណែកឯ​ជនបរទេស​វិញ លក្ខខណ្ឌ​ចាំបាច់ គឺ​ត្រូវមាន​ព្រះរាជក្រឹត្យ ដែល​ចេញ​ដោយ​ព្រះមហាក្សត្រ និង​ត្រូវធ្វើ​នៅតាម​សមត្ថកិច្ច​នគរបាល​នៅក្នុង​តំបន់​ដែល​ពួកគេ​ស្នាក់ នៅ​នោះ​។​IMG-20141130-WA0001

លោក ឃុ​ត សុផល អធិការ​បញ្ជាក់ ថា ក្រៅ​អំពី​អត្តសញ្ញាណប័ណ្ណ ពលរដ្ឋ​ត្រូវមាន​ឯកសារ​សំខាន់ៗ​ចាំបាច់​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ កម្ពុជា សព្វថ្ងៃនេះ​រួមមាន សៀវភៅ​គ្រួសារ លិខិត​អាពាហ៍ពិពាហ៍ លិខិតបញ្ជាក់​ការ​ស្នាក់នៅ​។​ល​។ ដែល​ចេញ​ដោយ​អាជ្ញាធរ ភូមិ​-​ឃុំ ឬ​សង្កាត់​។ ដូច្នេះ ឯកសារ​ទាំងនេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ប្រើប្រាស់​ប្រចាំថ្ងៃ​មិនត្រូវ​ឲ្យ​បាត់​ឡើយ​។​DSC_0032

លោក​បញ្ជាក់ថា ថ្មីៗ​នេះ រាជរដ្ឋាភិបាល បានសម្រេច​បន្ត​ពន្យារ​សុពលភាព​ចំពោះ​អត្តសញ្ញាណប័ណ្ណ​របស់​ព​ល​រដ្ឋ ដែល​អស់​សុពលភាព​ងាយស្រួល​ប្រើប្រាស់​បន្ត​។ បើតាម​ផ្លូវច្បាប់ អត្តសញ្ញាណប័ណ្ណ​ដែល​អស់​សុពលភាព និង​ដែល​ត្រូវបាន​ប្រកាស​បន្ត​សុពលភាព​នេះ គឺ​នៅមាន​តម្លៃ ជាធម្មតា​រហូតដល់​រាជរដ្ឋាភិបាល​ប្រកាស​ឈប់​ទទួលស្គាល់ និង​ប្រកាស​ឲ្យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជំនួស​ដូចនេះ​ពលរដ្ឋ​មិនត្រូវ​បារ​ម្ម​ណ៏​ហួស​ពីនេះ​ទេ​៕​