​គ្រួសារ​សព​សមាជិកសមាគម​៨​គ្រួសារ​បានទទួល​ថវិកា​បេឡា​សង្គ្រោះ​សមាគម​អ​តី​តៈយុទ្ធ​ជនកម្ពុជា​

0

​កំពង់ឆ្នាំង​៖ គ្រួសារ​សមាជិកសមាគម អតីតយុទ្ធជន​កម្ពុជា​ចំនួន ០៨ គ្រួសារ កាលពី​រសៀល​ថ្ងៃទី​២៩ ខែ​​វិច្ឆិកា ឆ្នាំ​២០១៤ បានមក​ទទួល​ថវិកា​បេឡា​មរណ​សង្គ្រោះ​ពី​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​បាន ធ្វើឡើង នៅ​មន្ទីរ​សង្គមកិច្ច​អ​តី​តៈយុទ្ធ​ជន​និង​យុវ​នីតិ​សប្ប​ទា​ខេត្ត ក្រោម​អធិបតីភាព​

លោក ហ៊ួ​ត សកល​​ប្រធាន​នាយកដ្ឋាន សវនកម្ម​ផ្ទៃ​ក្នុងនៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវ​នីតិ​សប្ប​ទា និង​មាន​ចូល ពី​មន្ត្រី​សា​ម៉ី​មន្ទីរ​និង​គ្រួសារ​សមាជិកសមាគម​ជាច្រើនរូប​ទៀត​។DSC01055
​ ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​នីតិ​សប្ប​ទា​ខេត្ត បានលើកឡើង ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​មហា​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជ​ជាណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ​តី​តៈយុទ្ធ​ជនកម្ពុជា ដែលជា​និច្ច​ជា​កាល​បាន​យកចិត្ត​ទុក​​ដាក់ យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​បងប្អូន​អតីត​យុ​ទ្ឋ​ជន និង​គ្រួសារ​ដោយបាន​អនុវត្ត​គោ​​ល​នយោបាយ​ជាតិ ចំពោះ​អតីត​យុ​ទ្ឋ​ជន​ដោយ​ការគោរព​ដឹង​គុណូបការៈ ដ៏​ថ្លៃថ្លា របស់​បងប្អូន​ចំពោះ​​ជាតិ​មាតុភូមិ និង​ប្រជាជន ជាមួយនិង​ការយកចិត្តទុកដាក់​ដោះស្រាយ​ជីវភាព​ខាង​សម្ភារៈ​ថវិកា​ជា​បន្ត​​បន្ទាប់ ព្រមទាំង​ផ្តល់​កិ​តិ្ត​យស ការគោរព និង​ការថែរក្សារ​សេចក្តីថ្លៃថ្នូ ជូន​អតីត​យុ​ទ្ឋ​ជន​។​DSC01057

​គ្រួសារ​សព​សមាជិកសមាគម​ដែល​បានមក​ទទួល​ប្រាក់​ឧបត្ថម​នៅពេលនេះ​មាន​ចំនួន​០៨​គ្រួសារ​​ក្នុងនោះ​មាន ក្រុង​កំពង់ឆ្នាំង​២​គ្រួសារ ស្រុក​រលាប្អៀរ​៣​គ្រួសារ ស្រុក​ទឹក​ផស​១​គ្រួសារ និង​ស្រុក​សាមគ្គី​​មានជ័យ​២​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ប្រាក់ ចំនួន​៤​លាន​រៀល ពី​បេឡា​មរណៈ​សង្គ្រោះ​។DSC01054

​លោក ហ៊ួ​ត សកល ប្រធាន​នាយកដ្ឋាន សវនកម្ម​ផ្ទៃក្នុង នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង យុវនីតិសម្បទា​មានប្រសាសន៍ថា​៖​លោក​សូម​ជូ​ល​រួម​រំលែក​ទុក្ខ ពី​សំណាក់​ក្រុមគ្រួសារ​សព​អតីត​យុ​ទ្ឋ​ជន​​ទាំងអស់ និង​ពិសេស​បងប្អូន​ដែល​មក​ទទួល​ថវិការ​មរណៈ​សង្គ្រោះ​នៅពេលនេះ ហើយក៏​សុំ​អភ័យទោស ផងដែរ ចំ​ពើ​ការយឺតយ៉ាវ​ក្នុងការ​ប្រគល់​ប្រាក់​នេះ ប៉ុន្តែ​ទន្ទឹម​និង​ការយឺតយ៉ាវ​នេះ យើង​បា​នព​ន្លឿ​ន​ការ​​ផ្តល់ប្រាក់​បាន​ឆាប់​ជាមុន និង​បន្ត​អោយ​កាន់តែ​លឿន​ជាងនេះទៀត ព្រោះ​កាល​មុន​ខ្លះ​ចាំ​ដល់​៤​ឆ្នាំ ក្រោយមក​នៅសល់តែ​២​ឆ្នាំ និង​សព្វថ្ងៃ​នៅសល់​ត្រឹម​មួយឆ្នាំ​យើង​បានទទួល​ប្រាក់​បេឡា​នេះហើយ​។

​លោក​បាន​លើកឡើងថាៈ សមាគម​ន៏​បង្កើតឡើង​មានការ​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​រាជ​រដ្ឋ​ភិ​បាល ពិ​សេ​​ស សម្តេច ហ៊ុន សែន​ដែល​ស​ម្តេចក៏​ជា​អតីត​យុ​ទ្ឋ​ជន​ម្នាក់ ធ្លាប់​ឆ្លងកាត់​ការលំបាក គ្រប់បែបយ៉ាង ហេតុ​​នេះហើយ​លោក​មិន ភ្លេច​ពី​ទុក​លំបាក​របស់​បងប្អូន​ឡើយ ។​លោក​ក៏បាន​ផ្តាំផ្ញើរ​ដល​ក្រុម​គ្រសារ​សមាជិក​​សមាគម ដែល​បាន មក​ទទួល​ថវិកា​រម​រណៈ​សង្គ្រោះ​ថា​៖ សូម​បងប្អូន​ទទួល​រាប់​អោយបាន ត្រឹមត្រូវ និង​​យកទៅ​ប្រើប្រាស់​អោយចំ​គោលដៅ ដើម្បី​ជា​គោល​ប្រ​យោ​ជ​ន៏ ក្នុងការ​ដោះ​បន្ទុក​ផ្សេងៗ តាម​ការចាំបាច់​នៅក្នុង​គ្រួសារ​របស់ខ្លួន​។​ម្យ៉ាងវិញទៀត សូម​បងប្អូន​រក្សាទុក​នូវ​សាល​កប​ត្រ័ ទទួល​ប្រាក់​នេះ​អោយបាន​​ត្រឹមត្រូវ​ព្រោះ​សម្រាប់​ជា​ប្រ​យោ​ជ​ន៏​ច្រើនណាស់​សម្រាប់​បងប្អូន​ទៅ​ថ្ងៃក្រោយ​។DSC01050

លោក ហ៊ួ​ត សកល ក៏បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រី​និង​សមគម​ត្រូវ​អនុវត្តតាម​គោ​លន​យោ បាយ​សមាគម​អោយបាន​ត្រឹមត្រូវ​។​ត្រូវ​ត្រួតពិនិត្យ​មុខសញ្ញា​សមាជិកសមាគម ដែល​បានទទួល​មរណៈ​​និង​ត្រូវ​សហការ​ជាមួយ​បេឡា​ជាតិ​ក្នុងការ​ប្រមូលប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ពីស​មា​ជីក រួច​បង់​ជូន គណៈ អចិ​ន្ត្រៃ​យ៏ គណៈកម្មាធិការ​កណ្តាល ស​.​អ​.​ក អោយទាន់​ពេលវេលា​៕