កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ការចុះ​តំលៃ​ភ្លើងអគ្គិសនី​នៅក្នុង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​

0

​កំពង់ធំ​=​កិច្ចប្រជុំ​ផ្សព្វផ្សាយ ពី​ការចុះ​តំលៃ​ភ្លើងអគ្គិសនី​នៅក្នុង​ស្រុក​ស្ទោង​បាន​ប្រព្រឹត្ត ទៅ​នៅ​ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៤ ក្រោម​អធិប​តិ​យ​ភាព ឯ​ឧ​ត្ត​ម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ឯ​ឧ​ត្ត​ម គង់​វិមាន អភិបាលរង ខេត្ត ឯកឧត្តម ហង្ស ថុល មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត មន្ដ្រី​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​មានការ​ចូលរួម​ពីរ​ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ស្រុក ឃុំ អាជីវករ ប្រជា​ពល​រដ្ន ជាង ២០០​នាក់ នៅ​ភោជនីយដ្ឋាន ម៉ា​កាវ ស្ថិតនៅក្នុង​ស្រុក​ស្ទោង​។​Image6
លោក​ព្រឹម រដ្ឋា អភិបាលស្រុក ស្ទោង​បាន​មានប្រសាសន៍​ពាក់ព័ន្ធ​ទៅ​និង​តំលៃ​ភ្លើងអគ្គិសនី និង​បញ្ហា មួយចំនួន​ដែល​កើតឡើង​យ៉ាង​រកាំរ​កុះ​កន្លងមក និង បាន​អស់​គុណ​ដល់គ​ណះ​អភិបាល ខេត្ត ជាពិសេស​ឯកឧត្តម​អ៊ុត សំអន​ដែល​បាន​ជួយ​ធ្វើអោយ តំលៃ​ភ្លើងអគ្គិសនី​ចុះថ្លៃ​ហើយ ប្រជា​ពល​រដ្ន​អាច​ទទួលយកបាន នូវ​តំលៃ​យ៉ាង​សមរម្យ​។​Image3
ឯកឧត្តម អ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជា​ពល​រដ្ន អាជីវករ​ជុំវិញ​នៃ​អង្គប្រជុំ​ស្ដីពីរ​ការ​ផ្សព្វ ផ្សាយ​ក្នុង​ការបញ្ចុះ​តំលៃ​ភ្លើងអគ្គិសនី នៅក្នុង​ស្រុក​ស្ទោង​ដែល​កន្លងមក​មាន​តំលៃ​ថ្លៃ ភ្លើង​ដាច់​ញឹកញាប់ ធ្វើអោយ​ឆេះ​ខូចខាត​ឧបករណ៍​ផ្សេងៗ , ការដាក់​ឧបករណ៍​មិន​សមាមាត្រ ទៅ​និង កំលាំង​ភ្លើង វ៉ា​ត់ វ៉ុល ភ្លើង​ខ្សោយ ឡើង​ចុះ​ដែល​ងាយ និង ផ្ទុះ​ឆេះ ដាច់ រាល់​ឧបករណ៍ ផ្សេងៗ ដែល​ធ្វើអោយប៉ះពាល់ Image5ដល់​អារម្មណ៍​បងប្អូន ប៉ះពាល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ន​ក្រីក្រ ទទឹម​និង​នោះ​ក៏បាន​សំណូម អោយ​អ្នកបច្ចេកទេស រៀបចំ​បំពាក់​ឧបករណ៍ប្រើប្រាស់​ណា​ដែល​សមាមាត្រ​ទៅ​និង​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​និង​មាន​ឧបករណ៍​សំរាប់​ការពារ​ការផ្ទុះ​ឆេះ និង​សុំអោយ​ការប្រើប្រាស់ ភាសា​សំដីសំដៅ​អោយបាន​សមរម្យ រវាង​ម្ចាស់​ភ្លើង​និង​អាជីវករ​ដែលជា​អ្នកប្រើប្រាស់​ភ្លើង ។​Image4
​ឯកឧត្តម​គង់​វិមាន អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា តំលៃ​កាលពីមុន​មាន​តំលៃ​២៨០០​រៀល ក្នុង​១​គីឡូវ៉ាត់ តែ​ចាប់ពី​ខែ ធ្នូ ឆ្នាំ​២០១៤​នេះ ភ្លើង​មាន​តំលៃ​ត្រឹមតែ​១៦០០​រៀល​ក្នុង​១​គីឡូ​វ៉ាត ដូច្នេះ​ការផ្សព្វផ្សាយ ពី​ការបញ្ចុះ​តំលៃ​ភ្លើង​នេះ​ធ្វើអោយ​បងប្អូន​អាជីវករ ក៏ដូចជា​ប្រជា​ពល​រដ្ន​មាន​សេចក្ដីត្រេកអរ​ជា​ពន្ធ​ពាក​ព្រមទាំង​បាន អស់​គុណ​ដល់ ក្រុមប្រឹក្សា​ខេត្ត ក្រុម ប្រឹក្សា​Image13ស្រុក​ជាពិសេស ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ឯកឧត្តម​គង់​វិមាន​ដែល​តែងតែ​យកចិត្តទុកដាក់​រាល់​ការ លំបាក់​របស់ ប្រជា​ពល​រដ្ន សមស្រប ទៅ​និង​ប្រមុខ​រាជ​រដ្នា​ភិ​បាល ដែល​តែង យកចិត្តទុកដាក់​លើ​ជីវភាព ក្រលំបាក​របស់​ប្រជា​ពល​រដ្ន លុបបំបាត់​ភាពក្រីក្រ លើកស្ទួយ ជីវភាព​អោយ​រឹតតែ​ល្អប្រសើរ និង​រស់នៅក្នុង​ភាព សុខសាន្ដ មាន​សន្ដិភាព និង​ភាពសំបូរ​សប្បាយ​៕ ប៊ុន​រិទ្ធីImage7