ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​នាំ​គូរ​ស្វាមីភរិយា​ដាំ​កូន​កោង​កាង​ ​នៅក្នុង​សួន​អា​ពា​ហ៌​ពិ​ពា​ហ៌​

0


​ខេត្ត​ព្រះសីហនុ​​ ​លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម​បាន​នាំ​គូរ​ស្វាមីភរិយា​ដែល​ទើប​និង​រៀប​អា​ពា​ពិ​ពា​ហ៌​ថ្មី​ចំនួន​២​គូរ ចូលរួម​ដាំ​កូន​កោង​កាង​ក្នុង​សួន​អា​ពា​ពិ​ពា​ហ៌​នៅក្នុង​សហគម​ន៌​ប្រជា​នេសាទ​ព្រៃនប់​២ និង​ធ្វើ​ការលែង​កូន​

គ្រែង​ឈាម​ចំនួន​ជាង ១០០​គីឡូក្រាម ដែល​រដ្ឋបាល​ជលផល​ធ្វើការ​បង្ក្រាបបាន​ពី​ជនខិលខូច ដែល​បាន​លួច​អូស​កូន​គ្រែង​ឈាម​ដែល​រដ្ឋបាល​ជលផល ហាមឃាត់​ខុសច្បាប់ យកទៅ​ប្រលែង​ក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​២ ស្ថិតក្នុង​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ ។​
​គូរ​ស្វាមី​ពីរ​គូរ​បាន​ចូលរួម​ពិធី​ដាំ​កូន​កោង​កាង និង​លែង​កូន​គ្រែង​ឈាម​ក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​២ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ឃុំ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨០​នាក់ ។​IMG-20141210-WA0000

​លោក នេន ចំរើន បាន​ឪ្យ​ដឹង​បន្តទៀតថា រដ្ឋបាល​ជលផល​បាន​បង្កើត​សួន​អា​ពា​ពិ​ពា​ហ៌​នេះ​ឡើង​នៅ​ឆ្នាំ​២០១៤ នៅលើ​ផ្ទៃដី​ចំនួន ២​ហិកតា ស្ថិតក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​២ ដោយមាន​ការគាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ឯកឧត្តម ឈិ​ត សុខុន អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ព្រះសីហនុ ។

ព្រោះ​ការបង្កើត​សួន​អា​ពា​ពិពាហ​ន៌​នេះ​ឡើង គ្នុង​គោលបំណង​ឪ្យ​គូរ​ស្វាមី​ដែល​ត្រូវ​រៀប​អា​ពា​ពិ​ពា​ហ៌ បាន​ចូលរួម​ដាំ​កូន​កោង​កាង​ក្នុង​សួន​អា​ពា​ពិ​ពា​ហ៌​ម្នាក់​មួយ​ដើម ជា​និមិត្តរូប​ក្នុងការ​រួមចំណែក​ថែរក្សា​ការពារ​បរិស្ថាន និង​ការដាំដុះ​ដើមឈើ​ឡើងវិញ ជាពិសេស​រក្សាបាន​នូវ​គំរប​ព្រៃឈើ និង​ជំរក​សម្រាប់​ពួក​មច្ឆា​ជាតិ​ពង កូន​កាន់តែ​សម្បូរ​ឡើង​ថែមទៀត ។

ការដាំ​កូន​កោង​កាង​នៅក្នុង​សួន​អា​ពា​ពិ​ពា​ហ៌​នៅក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​២​នេះ លើ​ផ្ទៃដី​ចំនួន ២​ហិកតា មិន​សម្រាប់តែ​យុវវ័យ​ដែល​ត្រូវ​រៀប​អា​ពា​ពិ​ពា​ហ៌​នោះទេ ប្រជាពលរដ្ឋ​ក៌​អាចមក​ដាំ​កូន​កោង​កាង​នៅក្នុង​សួន​អា​ពា​ពិ​ពា​ហ៌​នេះ​បាន​ផងដែរ ដោយ​មិនចាំបាច់​តែ​គូរ​ស្វាមីភរិយា​នោះឡើយ ឪ្យ​តែ​ពួកគាត់​មានបំណង​ចូលរួម​ដាំ​ដុះ​កូន​កោង​កាង មន្ត្រី​របស់​យើង​នឹង​នៅ​រង់ចាំ​សហការ​ក្នុង​ដាំ​ដុះ​កូន​កោង​កាង​ឡើងវិញ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​គ្រប់គ្រង​ថែរក្សា​ព្រៃ​លិច​ទឹក​នៅក្នុង​ដែន​សហគម​ន៌​នេសាទ ក៌​ដូចជា​ក្នុង​ដែន​គ្រប់គ្រង​របស់​សមត្ថកិច្ច​របស់​រដ្ឋបាល​ជលផល​កំពង់សោម ឪ្យ​មាន​និរន្តរភាព ។​

​លោក​នេន ចំរើន​បាន​បញ្ជាក់ថា រដ្ឋបាល​ជលផល​បានធ្វើការ​ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ទាំងអស់​ឱ្យចូល​រួម​ថែរក្សា​ការពារ​ព្រៃកោងកាង និង​ចូលរួម​ដាំ​ដុះ​កូន​កោង​កាង​ដែលជា​ជម្រក​ត្រី​ពង កូន ហើយ​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ធ្វើ​ការដាំដុះ​កូន​កោង​កាង​បាន​ចំនួន ១១.៥០០​ដើម នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ព្រមទាំង​បាន​បង្កើត​ថ្នាល​បណ្តុះ​កូន​កោង​កាង​បាន​ចំនួន ១៩.០០០​ដើម បន្ថែមទៀត​សម្រាប់​ចែកចាយ​ដាំ​បន្ត​នៅក្នុង​សហគម​ន៌​នេសាទ​ក្នុងស្រុក​ព្រៃនប់ ស្រុក​ស្ទឹងហាវ នៅពេល​ខាងមុខ​ទៀត ។IMG-20141210-WA0003

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​សោមបា​ន​បញ្ជាក់ថា មកដល់ពេលនេះ​មាន​គូរ​ស្វាមី ៤​គូរ​ហើយ បាន​ទៅ​ដាំ​កូន​កោង​កាង​នៅក្នុង​សួន​អា​ពា​ហ​ពិ​ពា​ហ៌​នេះ និង​នៅ​រដូវប្រាំង​ខាងមុខ និង​មាន​គូរ​ស្វាមី ភរិយា​ដែល​ត្រូវ​រៀប​អា​ពា​ពិ​ពា​ហ៌ ចូលរួម​ដាំ​កូន​កោង​កាង​នៅក្នុង​សួន​អា​ពា​ហ​ពិ​ពា​ហ៌​កាន់តែ​ច្រើនឡើង​បន្ថែមទៀត ៕ ​ ​ ​ ​ ​