ក្លិបអធិរាជស Real Madrid គ្រោងនឹងដាក់សំណើរជាមួយកិច្ចសន្យារយៈពេល ២ ឆ្នាំដើម្បីនាំយកកីឡាករ Ashley Cole របស់តោខៀវ Chelsea មកកាន់ទឹកដីអេស្ប៉ាញស្របពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងផុតកំណត់ជាមួយ Chelsea នៅចុងរដូវកាលនេះ ។
សារព័ត៌មាន The Sunday People បានចុះផ្សាយថា ក្លិបអធិរាជសក៏កំពុងតែសម្លឹងឃើញខ្សែការពារវ័យ ២១ ឆ្នាំរបស់ក្លិប Sevilla ផងដែរគឺកីឡាករ Alberto Moreno ហើយគ្រោងនឹងទិញយកនៅពេលទីផ្សារដោះដូរកីឡាករបើកទ្វាជាថ្មីនៅរដូវក្តៅនេះ ។
គួរបញ្ជាក់ថា Cole ថ្មីៗនេះក៏មានជាប់ទាក់ទងជាមួយព័ត៌មានលើការផ្លាស់ទៅកាន់ក្លិបហង្សក្រហម Liverpool ពេលចប់រដូវកាលផងដែរ ៕