​ការ​ផ្អើល​ជាន់គ្នា នៅ​នី​ហ្សេ​រី​យ៉ា​ស្លាប់ ១១​នាក់​

​មនុស្ស​យ៉ាង​តិច​១១​នាក់​ស្លាប់  ដោយ​ការ​ផ្អើល​រត់​ជាន់​គ្នា ២​កន្លែង​កើត​មាន​ពេល​ជ្រើសរើស​ភ្នាក់ងារ អន្តោប្រវេសន៍​នី​ហ្សេ​រី​យ៉ា​នៅ​ក្រុង​អា​ប៊ូ​ហ្សា និង​ក្នុង​រដ្ឋ RIVERS ។​

​លោក TAYO HAASTRUP អ្នកនាំពាក្យ​នៃ​មន្ទីរពេទ្យ​ជាតិ​ក្រុង​អា​ប៊ូ​ហ្សា​អះអាង​ពី​មនុស្ស ស្លាប់​៧​នាក់​នៅ​រដ្ឋធានី ។ ចំណែក​នៅ​រដ្ឋ RIVERS មនុស្ស​៤​នាក់​ស្លាប់​ក្នុង​ការ​រត់​ជាន់​គ្នា​មួយទៀត​ពេល​ជ្រើសរើ​សភ្នា​ក់ ងារ​អន្តោប្រវេសន៍​ដែរ​។ យោងតាម​ប្រភព​មន្ទីរពេទ្យ BRAITHWAITE MEMORIAL នៅ​ក្រុង PORT HARCOURT រដ្ឋធានី​រដ្ឋ RIVERS ថា មាន​មនុស្ស​១២​នាក់​ដែល​រងគ្រោះ​ដោយ​ការរត់​ជាន់​គ្នា​បាន​បញ្ជូន​មកកាន់ មន្ទីរពេទ្យ​នេះ ។​
​ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​ក្រុង​អា​ប៊ូ​ហ្សា​កើតមាន ក្នុង​ស្តា​ត​មួយ​ជា​កន្លែង​មាន​មនុស្ស​យ៉ាង​ច្រើន​កុះករ​លើកគ្នា​មក​កាន់ ទីនោះ ពេល​មាន​ការប្រឡង​ជ្រើសរើស​ភ្នាក់ងារ​អន្តោប្រវេសន៍ ។ ចំណែក​ការ​ជាន់គ្នា​ស្លាប់​នៅ​រដ្ឋ RIVERS ក៏​កើត​មាន​ក្នុង​ស្តា​ត​មួយ​យក​ជា​កន្លែង​ជ្រើសរើស​ភ្នាក់ងារ​អន្តោ ប្រវេសន៍​ដែរ​។​
​ការ​ផ្អើល​លើកគ្នា​មក​ប្រឡង​បែបនេះ​ដល់​ថ្នាក់ ប្រជ្រៀត​គ្នា​យ៉ាងខ្លាំង​បង្ហាញ​ពី​វិបត្តិ​គ្មាន​ការងារ​ធ្វើ​ធ្ងន់ ធ្ង​រ​នៅ​នី​ហ្សេ​រី​យ៉ា ៕

0