ពលករ​ខ្មែរ​ធើ្វ​ការ​នៅ​ប្រទេស​ថៃ​សំរុក​មកលេង​ស្រុក​មុន​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ព្រួយ​បា​រ​ម្មណ៏រឿង​សុវត្ថិភា​ពធើ្វដំណើរ

​ប៉ោយ​ប៉ែត​៖ ប្រជា​ពលករ​ខ្មែរ​ដែល​បាន​ធើ្វ​ចំណាកស្រុក​ចូលទៅ​ស្វែងរក​ការងារ​នៅក្នុង​ប្រទេស​ថៃ​នោះ​បាន​សំរុក​វិល​មក​ស្រុកកំណើត​វិញ​តាម​ច្រកព្រំដែន​អន្តរជាតិ និង​ច្រករបៀង​មួយចំនួន​ក្នុង​ភូមិសាស្ត្រ​តំបន់​ប៉ោយប៉ែត​ច្រើន​ខុស​ពី​សព្វមួយដង​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ។​

​ពលករ​ម្នាក់​ក្នុងចំណោម​ពលករ​ទាំងនោះ​បានឲ្យដឹងថា​៖​រូបគេ​មាន​ស្រុកកំណើត​នៅឯ​ខេត្ត​ស្វាយរៀង ហើយ​បាន​ចូល​ទៅ​ធើ្វ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​ដោយ​ការ​នឹក​អាល័យ​ស្រុកកំណើត​ខ្លាំងពេក​រូបគេ​ក៏​បាន​វិល​មក​លេង​ស្រុក​វិញ​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​។​


​ពលករ​រូបនោះ​បាន​បន្តថា​៖​ការងារ​ដែល​គាត់​បាន​ធើ្វ​នៅក្នុង​ប្រទេស​ថៃ​គឺ​កម្មករសំណង់​ប៉ុន្តែ​ទទួលបាន​កំ​រ៉ៃ​ខ្ពស់ជាង​ការងារ​នៅក្នុង​ស្រុក​ខ្មែរ ជាងនេះទៅទៀត​ប្រទេស​ថៃ​ជា​ប្រទេស​មួយ​ដែល​សំបូរ​ការងារ​ធើ្វ​ដូច្នេះហើយ​បានជា​សព្វថ្ងៃនេះ​ពលករ​ខ្មែរ​ជា​ច្រើន​នាំគ្នា​សំរុក​ទៅ​ប្រទេស​ថៃ​ជិត​អស់ពី​ស្រុក​ខ្មែរ​ហើយ  ។​


​ចំណែក​ជា​ពលករ​ខ្មែរ​ម្នាក់​ទៀត​ដែល​បាន​ចូល​ទៅ​ធើ្វ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ដែរនោះ ក៏​បានឲ្យដឹងថា​៖​រដូវ​កាល​នេះ​គឺជា​រដូវ​កាល​ជិត​ខិត​ដល់​ពេល​ចូលឆ្នាំ​ប្រពៃណីយ៏​ជាតិ​ខ្មែរ​ដូច្នេះ​ពួក​ពលករ​ដែល​នៅក្នុង​ប្រទេស​ថៃ​នោះ​គឺ​ម្នាក់ៗ​បាន​វិល​មក​ស្រុកកំណើត​វិញ​ជា​បណ្តើរៗ ដើម្បី​បាន​ជួបជុំ​បងប្អូន​និង​ញាតិមិត្ត​។​


 ពលករ​ដដែល​បានឲ្យដឹង​ទៀត​ថា​៖​អ្វី​ដែល​ត្រួយ​បា​រម្ម​ណ៏​នោះ​គឺ​មាន​ក្រុម​មេខ្យល់​ដែល​ជា​សាស្ត្រ​ជាតិ​ខ្មែរ​ដូច​គ្នា ចាំ​លក់​សំបុត្រ​ឡាន​នៅក្នុង​ផ្សារ​រោង​ក្លឿ​ទឹកដី​ថៃ​ឲ្យ​ពលករ​ខ្មែរ​មាន​តម្លៃ​ខ្ពស់​ហួសកំណត់ ពោល​គឺ​សំបុត្រ​ឡាន​ក្រុង​១​តម្លៃ​ដល់​ទៅ​៥០០​បាត​ប្រាក់​ថៃ​វា​ស្មើ​និង​០៦​ម៉ឺន​ប្រាក់​រៀល​ពី​ប៉ោយប៉ែ​ត​ទៅ​ភ្នំពេញ​។​កម្មករ​រូប​នោះ​ថា​៖ រូបលោក​បាន​ចំណាយ​ប្រាក់​អស់​៧០០​បា​តថ្លៃ​ទិញ​សំបុត្រ​ឡាន​១​និង​ថ្លៃ​មេខ្យល់​គេ​ដឹក​ឥ​វាន់​របស់​លោក​មក​ដល់​កម្ពុជា​បើ​ទោះជា​ថ្លៃ​ក៏​ដោយ​សម្រាប់​ពលក​រដែ​ល​ទើប​មកពី​ប្រទេស​ថៃ​នៅតែ​ទិញ​សំបុត្រ​ឡាន​ពី​ក្រុម​មេខ្យល់​ទាំងនោះ​ដោយ​ខានមិនបាន ។​


​កត្តារ​នេះ​លោក​ចង់​ឲ្យ​អាជ្ញាធរ​នៅ​ប៉ោយ​ប៉ែត​ជាពិសេស់​សមត្ថកិច្ច​នៅ​តំបន់​ក្រុង​ប៉ោយប៉ែ​ត​មេត្តា​យកចិត្តទុកដាក់​ជួយ​លុបបំបាត់​ក្រុម​មេខ្យល់​ទាំងនោះ ដើម្បី​ការពារ​ផលប្រយោជន៏​ជូនប្រជា​ពលករ​ខ្មែរ​ដែល​ទើប​មកពី​ប្រទេស​ថៃ​នេះ​ផង ។​


 យ៉ាងណា​ក៏​ដោយ​ទាក់ទិន​និង​បញ្ហា​ខាងលើ​លោក អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ហាក់​មិន​បាន​មាន​ចំណាត់ការ​លើ​ក្រុម​មេខ្យល់​ដែល​តែងតែ​បង្ក​ផល​អាក្រក់​ដល់​សង្គមជាតិ​នោះ​នៅឡើយ​ទេ ។​


​ដោយឡែក​លោក​អនុសេនីយទោ សៅ​សារឿន នាយ​ផ្នែក​ចរាចរណ៏​ផ្លូវគោកន​គ​របាល​ក្រុង​ប៉ោយ​ប៉ែត បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧​ខែ​មិនា​នេះ​ថា​៖ លោក​នឹង​សុំ​យោបល់​ពី​លោក​អធិការ​ដើម្បី​ទប់ស្កាត់​រាល់​ភាព​អាណាធិបតេយ្យ​ដែល​នាំឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ជា​ង​នេះ​ទៅ​ទៀត​លោក​នឹង​រឹតបណ្តឹង​ឡានក្រុង​ដែល​ឡាន​ដែល​ដឹក​លើស​ចំណុះ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ។​

ចំណែក​ប្រជាពលរដ្ឋ​មួយចំនួន​ក៏​ចង់​ឃើញ​សមត្ថកិច្ច​មាន​ចំណាត់ការ​លើ​រថយន្តក្រុង​ទាំងនោះ​ផង​ដែរ ព្រោះ​រថយន្ត​ទាំងនោះ​ពិតជា​បាន​បង្ក​ភាព​អាណាធិបតេយ្យ​ចត​គ្មាន​សណ្តាប់ធ្នាប់ ជាពិសេស់​ចត​នៅលើ​ដង​ផ្លូវជាតិ​លេខ​០៥​តែម្តង សង្ឃឹម​ថា​បើ​សមត្ថកិច្ច​ហាន​លូកដៃ​មែន​នោះ​ពលរដ្ឋ​ពិតជា​បាន​សប្បាយ​ចិត្ត​ជាមិនខាន​៕

OIU[ 0121221 212