រថយន្ត​ដឹក​ដី​បើក​បុក​ម៉ូតូ បណ្តាលឱ្យ​ស្រី្ត​ម្នាក់​របួសធ្ងន់​

0

​ព្រះវិហារ៖ គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​ដី​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុម​គ្រូ​សារ​ដឹក​យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ បង្អែក ១៦​មករា ខេត្តព្រះវិហារ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី ១០ ខែ កុ​ម្ភះ​នេះ នៅតាម​បណ្តោយ​ផ្លូវភ្លោះ វិមានឯករាជ្យ រថយន្ត​ម៉ាក កូរ៉េ បិត​ផ្លាក​កងកម្លាំង​វិស្វកម្ម​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ក្រចេះ 3A 0045 បុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​០៤ ពាក់​ស្លាក​លេខ រដ្ឋ 36.1.0805​។ តាម​ការបំភ្លឺ​ពីសា​ក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ដី

បាន​បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច បោះពួយ​យ៉ាង​លឿន​មកដល់​ចំណុចកើតហេតុ ក៏បាន​វ៉ា​ក​អើរ នឹង​ម៉ូតូ​តាម​បណ្តោយ​ផ្លូវភ្លោះ​ពី​ជើង​ទៅ​ត្បួ​ង​ដល់​ផ្លូវបែក​ជា​បួន​ត្រូវ​រថយន្តបុក​ចំ​ពីមុខ បណ្តាលឱ្យ​ម៉ូតូ​ជាប់​ក្រោម​រថយន្ត អ្នករងគ្រោះ ខ្ទាត​ទៅលើ​ចិញ្ចើមផ្លូវ​ម្ខាង ។​ ​ ​ក្រោយពេល​កើតហេតុ រូ​ច​អ្នកបើកបរ​រថយន្ត បើកទ្វារ​រត់​បាត់ស្រមោល ករណី​គ្រោះថ្នាក់​ច​រារ​ចរណ៍​ខាងលើនេះ​បង្ករ​ឡើង​ដោយសារ រថយន្ត​ដឹក​ដី​បើកបរ​ក្នុង​ល្បឿន​លឿន​ហូ​ស​កំណត់​មិន​គោរព​ច្បាប់​ចរាចរណ៍ ។

បណ្តាលឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​អ្នកដទៃ ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ព្រះវិហារ​ទើបតែ​បាន​លើក​សំណូមពរ​ដល់​ឯកឧត្តម សូ​ស យ៉ា​រ៉ា ឱ្យជួយ​ធ្វើ​អន្តរ​គម​ន៍​ទៅនឹង​ក្រុមហ៊ុន​ដឹក​ដី ចូលក្នុង​ក្រុង​ព្រះវិហារ មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង រថយន្ត​ដឹក​ដី បើក​បុក​មនុស្ស​នៅក្នុង​ក្រុង​ព្រះវិហារ ទង្វើរ​របស់​ក្រុម​រថយន្ត​ដឹក​ដី ហាក់បីដូចជា​ចង់​សាកល្បង​មើល

តើ​អំណាច​តំណាងរាស្ត្រ សួស យ៉ា​រ៉ា អាចធ្វើ​អី្វ​ពួកក្រុម​រថយន្ត​ដឹក​ដី​នេះ​កើត​ដែររឺទេ​? ​ ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ព្រះវិហារ​បានធ្វើ​ការរិះគន់​អាជ្ញាធរ​ក្រុង​ព្រះវិហារ​ថា បណ្តែត​បណ្តោយឱ្យ​ក្រុមហ៊ុន​ដឹក​ដី​បង្ករ​ព្យុះភ្លៀង តាម​អំពើរ​ចិត្ត កន្លងមក​ក្រុម​រថយន្ត​ដឹក​ដី​នេះ​បាន​បង្ករ​ផលប៉ះពាល់​ដល់​ទ្រព្យសម្បតិ្ត​សាធារណៈ​ក៏ដូចជា​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ព្រះវិហារ​ថែមទៀត ។

ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ព្រះវិហារ​ទាំង​មួល​រងចាំ​មើល​ដំណោះស្រាយ​អាជ្ញា​ធរមាន​សមត្ថកិច្ច តើ​មាន​យុត្តិធម៌​ទេ​ចំពោះ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ហើយ​ក៏បាន​សំណូមពរ ដល់​ឯកឧត្តម​អភិបាល ខេត្តព្រះវិហារ ឯកឧត្តម​អ្នកតំណាងរាស្ត្រ​ម​ណ្ឌុ​ល​ព្រះវិហារ មេត្តាជួយ​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​គ្មាន​សណ្តាប់ធ្នាប់ នៅក្នុង​ក្រុង​ព្រះវិហារ បើ​មិនមាន​វិធានការ​ទេ ថ្ងៃក្រោយ​មិនដឹងថា មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​ទៀត​ដែល​រងគ្រោះ​ដោយសា​ក្រុម​រថយន្ត​ដឹក​ដី​នេះ​។ រីឯ​រថយន្ត​បង្ករ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ក្រុង​ព្រះវិហារ ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​។​ ​unnamed (3) unnamed (4)