រថយន្ត​ព្រូស​បុក​ម៉ូតូ​គុប​អូស​ជាង​៥០០​ម៉ែត្រ​បណ្តាលឱ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់​ស្រាល​

​រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​គុប ពណ៌​ទឹកប៊ិច មក​ដល់​ស្ដុបក៏​បានប​ត់​ត្រូវ​រថយន្ត​ព្រូស​មួយគ្រឿង ពណ៌​ទឹកប្រាក់​បើក​បុក​ចំ​ពេញទំហឹង​ធ្វើ​អោយ​បុរស​ទាំង​២​នាក់​ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ ហើយ​រថយន្ត​ព្យាយាម​បើក​រត់​គេច​ទាំង​ម៉ូតូ​នៅ​ពីក្រោម​អូស​ជាង​៥០០​ម៉ែត្រ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ជាប់

កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​១៨​ខែ​មីនា​ឆ្នាំ​២០១៤ ស្ថិតនៅ សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ព្រូ​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-7167 បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស មក​ដល់​ស្តុប​៣១០ ក៏​បាន​បត់​ទៅ​លិច​ស្រាប់តែ​មាន ម៉ូតូ​គុប​មួយគ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ទ​-4096 ភព​១ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ក៏​បាន​បុក​គ្នា​ពេញទំហឹង​តែ​ម្តង​បណ្តាលឱ្យ​បុរស​២​នាក់​ខ្ទាត​ចេញពី​ម៉ូតូ​របួសធ្ងន់​និង​ស្រាល ចំណែក​រថយន្ត​ព្រូស​ព្យាយាម​បើក​រត់គេច​តាមផ្លូវ​៣១០ ពី​កើត​ទៅ​លិច ដោយ​អូស​ម៉ូតូ​ជនរងគ្រោះ​ពី​ក្រោម​ប្រហែល​៥០០​ម៉ែត្រ លុះ​មកដល់​ចំណុច មជ្ឈមណ្ឌល​ថែ​រថយន្ត ម៉ូ​លី ឃែ​រ ក៏​ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ឃាត់​ជាប់ ហើយ​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​


​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថ​កិច្ច​ជំនាញ​ចរាចរ​ធ្វើការ​វាស់វែង​និង​នាំ​អ្នកបើកបរ​រួម​ទាំង​រថយន្ត​បង្ក​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ធ្វើ​ការដោះស្រាយ​៕

0 1 2 3