​ឧកញ៉ា​ឆាយ ជ្រាយ មេ​ឈ្មួញ​ឈើ​ប្រណីត​ខុសច្បាប់​

0

ខេត្ត​ត្បូងឃ្មុំ​:​ឈ្មួញ​ឆាយ ជ្រាយ​កន្លងទៅ​គ្រាន់តែ​ជា​អ្នក​មានមុខ​មាន​មាត់​ម្នាក់​ក្នុង​មុខរបរ​ជំនួញ​ឈើ​ខុសច្បាប់ នៅ​ស្រុក​តំបែ ដឹកជញ្ជូន​សម្រាប់​ចែកចាយ​បន្ដ ទៅកាន់​ខេត្ដ ព្រៃវែង និង​ប្រទេស​វៀតណាម​ប៉ុណ្ណោះ ។ ក្រោយមក​មេ​ឈ្មួញ​រូបនេះ បានទទួល​ងារ ជា​ឧកញ៉ា

ទើប​អ្នកភូមិ​និយាយ​បែប​រិះគន់ថា “​មិនធម្មតា ហ៊ា​ឆាយ ជ្រាយ​…​គ្រាន់ តែ​ជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​សោះ មាន​លុយ​រហូត​ទទួលបាន​ងារ​ជា​ឧកញ៉ា​”?​ក្រៅពី​មុខរបរ​ជំនួញ​ឈើ​ខុសច្បាប់ ឧកញ៉ា​ឆាយ ជ្រាយ​ធ្លាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី រំលោភ​ដីធ្លី ធ្វើឱ្យ​អាជ្ញាធរ​ស្រុក​តំបែរ​ឈឺក្បាល​រួចមកហើយ ជាមួយនិង​ប្រជាពលរដ្ឋ ដែលជា​ប្រជាកសិករ ។ imageថ្មីៗ​នេះ ឧកញ៉ា​ឆាយ ជ្រាយ បន្ដ​មាន​វត្ដ​មាន​សាជាថ្មី​ក្នុង ទឹកដី​ខេត្ដ​កំពង់ធំ ,​ក្រចេះ​,​កំពង់ចាម​,​ត្បូងឃ្មុំ និង​ឆ្លង​ដល់​ប្រទេស​វៀតណាម តាម រយៈ​មុខរបរ​ជំនួញ​ឈើ​ខុសច្បាប់​របស់គាត់​ដដែល​ទៀត ។​​គេ​បាន​បញ្ជាក់ថា ជាទូទៅ​ឧកញ៉ា​ឆាយ ជ្រាយ​បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ ឡង់ ខេត្ដ​កំពង់ធំ ព្រំប្រទល់​ខេត្ដ​ក្រចេះ ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ ហើយ ឆ្លងតាម​កំពង់ដ​ឆ្លូង​យកមក​គរ​ទុក​នៅ​ចំណុច​ក្រោយ​វត្ដ​កំ​ប្រឺស ឋិត​ក្នុងភូមិ​កំ​ប្រឺស ឃុំ​ត្រញំង​ព្រីង ស្រុក​តំបែរ ខេត្ដ​ត្បូងឃ្មុំ ក្នុងព្រៃ​ចម្ការកៅស៊ូ​របស់គាត់ ។ image(1)ឈើក្រហម ប្រភេទ​លេខ​២​មួយចំនួន​មានច្បាប់ អនុញ្ញាត មួយចំនួនទៀត​លោត​ឆត្រ ក្នុងនោះ គេ​ថែមទាំង​បង្ហើប​ថា ភាគច្រើន​បង្កប់​ឈើ​ធ្នង់ សុ​ក្រំ ដើម្បី​ដឹកជញ្ជូន​ចេញពី​ចំណុច​ក្រោយ វត្ដ​កំ​ប្រឺស​ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម​យ៉ាង​រលូន ។​
​មុខរបរ​របស់គាត់​បានធ្វើឱ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ទៅនឹង​ងារ​ជា​ឧកញ៉ា ខណៈ​មិន ស្របច្បាប់​ប្រឈម​នឹង​ការ​រឹតបន្ដឹង​ដោយ​ច្បាប់​រដ្ឋ ប៉ុន្ដែ​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ទទួលបាន​លាភ​សក្ការ ដោយ​ការ​បន្ដក់​ពី​ឧកញ៉ា​ឈ្មួញ​ឈើ​ឆាយ ជ្រាយ ទើប ការដឹកជញ្ជូន​ឈើ​របស់គាត់​ក្លាយទៅជា​វប្បធម៌​ដ៏​សាមញ្ញ​មួយ​ដែល​សមត្ថកិច្ច មន្ដ្រី​ជំនាញ​ក្នុង​ខេត្ដ​ត្បូងឃ្មុំ​នេះ តែម្ដង មិន​ខ្វល់ មិន​បើកភ្នែក​មើល ឬ​មាន​វិធាន ការបង្ក្រាប​សុខ​ចិ​ត្ដ​វាយ​បំបែក​ប្រភព​សេដ្ឋកិច្ច​ឆ្នាំងបាយ​របស់ខ្លួន​នោះឡើយ ។​
​ឈ្មួញ​ជាច្រើន​និយាយថា ឧកញ៉ា​ឆាយ ជ្រាយ ដឹកជញ្ជូន​ឈើ​រាល់ថ្ងៃ គឺថា​បាន ចាត់ចែង​បង់ប្រាក់​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ក្នុងនោះ សូម្បីតែ​ខាង​រដ្ឋបាល​ព្រៃឈើ​របស់លោក​ឆេង គឹម​សុន ដែលមាន លោក ងី វី​រះ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើរ​ត្បូងឃ្មុំ ក៏ត្រូវ​បាន​ឧកញ៉ា​ដ៏​មាន ឥទ្ធិ​ល​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់ ឆាយ ជ្រាយ អះអាងថា​បាន​ចាត់ចែង​រួចជាស្រេច ។​
​ប្រជាពលរដ្ឋ​ជាច្រើន​ស្អប់ខ្ពើម​មុខរបរ​នេះ បើទោះជា​ឧកញ៉ា​ឆាយ ជ្រាយ​មាន បាន​ក្នុង​ជំនួញ​ឈើ ប៉ុន្ដែ​ប្រជាប្រិយភាព​របស់គាត់​ត្រូវបាន​ធ្លាក់ចុះ សូម្បីតែ​អ្នក ភូមិ​របស់គាត់​ក៏​ឃ្លាតឆ្ងាយ​មនោសញ្ចេតនា និង​ចាត់ទុកថា​មុខរបរ​រ​ក​ស៊ី​ឈើ​ខុស ច្បាប់ មិនមែនជា​ជំនួញ​ថ្លៃថ្នូរ​ឬ​ការប្រណាំង​ប្រជែង​ពាណិជ្ជកម្ម​ឋិត​ក្នុង​ភាព​ស្មោះ ត្រង់​នោះឡើយ ៕