ភ្នំពេញ : អស់លោក លោកស្រី ជាកម្លាំងនគរបាលនៅតាមបណ្តាការិយាល័យផ្សព្វផ្សាយអប់រំដែលអញ្ជើញមកពីស្នងការដ្ឋាននគរបាលរាជធានីខេត្តក្នុងប្រទេសកម្ពុជាបានចូលរៀនក្នុងវគ្គបណ្តុះបណ្តាលលើជំនាញរបស់ខ្លួនក្នុងការធ្វើព័ត៍មាន ។ ដោយវគ្គបណ្តុះបណ្តាល
នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០១៥នៅសាលប្រជុំអគ្គនាយកដ្ឋានភស្ភុភារនិងហិរញ្ញវត្ថុក្រោមអធិបតីប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើព័ត៍មានផ្សព្វផ្សាយនៅក្នុងអង្គភាពបញ្ជូនមកដល់នាយកដ្ឋានផ្សព្វផ្សាយអប់រំ ពីសំណាក់ ឯកឩត្តម ឩត្តមសេនីយ៍ទោ ចេន ចាន់តុង ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ និង អស់លោកជាថ្នាក់ដឹកនាំនៃនាយកដ្ឋានផ្សព្វផ្សាយអប់រំជាច្រើនរូបផងដែរ ។
បន្ទាប់ពីមានប្រសាសន៍ប្រកាសបើកវគ្គបណ្តុះបណ្តាលនិងសិក្ខាកាមបានសិក្សារៀនសូត្រដោយអនុវត្តជាក់ស្តែងជាមួយគ្រូបង្គោលអស់រយះពេលពេញមួយថ្ងៃរួចមក ។ នៅព្រឹកថ្ងៃទី១៧ខែកុម្ភះនេះ ឯកឩត្តម ឩត្តមសេនីយ៍ឯក ប៉ុក សុខន អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្ភុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលខាងលើដោយ ឯកឩត្តម បានមានប្រសាសន៍បញ្ជាក់ថាដោយអនុវត្តទៅតាម
ការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ ឯកឩត្តម នាយឩត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ភុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ទើបជាក់ស្តែងបន្ទាប់ពីកម្លាំងនគរបាលដែលជាមន្ត្រីនគរបាលនៅតាមបណ្តាការិយាល័យផ្សព្វផ្សាយអប់រំដែលអញ្ជើញមកពីស្នងការដ្ឋាននគរបាលរាជធានីខេត្តក្នុងប្រទេសកម្ពុជាបានទទួលសម្ភារះដូចជាកាមេរ៉ាថតសន្លឹក និង កាមេរ៉ាថតវីដេអូរ កាលពីពេលកន្លងទៅរួចមកលុះដល់ថ្ងៃទី១៦ និង ១៧ ខែ កុម្ភះ ឆ្នាំ២០១៥ នេះ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ
បានរៀបចំអោយមានបណ្តុះបណ្តាលនេះឡើងគឺក្នុងគោលបំណងសម្ខាន់ដើម្បីអោយមន្ត្រីនគរបាលជំនាញនៅតាមបណ្តាការិយាល័យផ្សព្វផ្សាយអប់រំនិមួយៗនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តក្នុងប្រទេសកម្ពុជាមានវិជ្ជាជីវះពិតប្រាកដប្រកបដោយចំណេះដឹងខ្ពស់ស្របតាមភាពរីកចម្រើននាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជាក្រោមមាគាដឹកនាំប្រទេសប្រកបដោយគិតិបណ្ឌិតដ៏ត្រឹមត្រូវពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា ។
បន្តមក ឯកឩត្តម ឩត្តមសេនីយ៍ឯក ប៉ុក សុខន អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្ភុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃបានផ្តល់កិត្តិយសធ្វើការប្រគល់ជូននូវកុំព្យូទ័រលេបថប ចំនួន ២៥ គ្រឿងដល់អស់លោក លោកស្រី ដែលជាមន្ត្រីនគរបាលជំនាញតាមបណ្តាការិយាល័យផ្សព្វផ្សាយអប់រំនិមួយៗនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តក្នុងប្រទេសកម្ពុជាដើម្បីយកទៅបំរើការងារក្នុងអង្គភាពរៀងៗខ្លួនដោយឯកឩត្តមមានសង្ឃឹមយ៉ាងមុតមាំថាបន្ទាប់ពីអស់លោក លោកស្រី បានទទួលនូវសម្ភារះសម្រាប់យកទៅបំរើការនៅក្នុងការិយាល័យជំនាញរៀងៗខ្លួនហើយនោះត្រូវចេះថែរក្សាអោយបានគង់វង្សនិងត្រូវសម្រេចអោយបាននូវភារះកិច្ចដែលថ្នាក់លើប្រគល់ជូនអោយខាងតែបាន ៕
លោក ខេង ខេមរា







































