ក្នុង​ឪ​កាស​ទិវា​នារី​អន្តរជាតិ ៨​មិនា លោកជំទាវ​អភិបាលរង​ខេត្ត​ដឹកនាំ​គណប្រតិភូ​ចុះ​សួរ​សុខ​ទុក​នារី​ក្រីក្រ​ក្នុង​ឃុំ​កែវផុស​

0

​ខេត្ត​ព្រះសីហនុ ៖​ ​កាលពី​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៥ គណប្រតិភូ​នារី​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោកជំទាវ ប្រាក់ ច​ន្ទ័​សុខា អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​នាំយក​អំណោយ​ទៅ​សួរ​សុខ​ទុក បងប្អូន​នារី​ក្រីក្រ​នៅ​ចំណុច​ចំការ​ក្រូច​ចំនួន​៥០​នាក់ និង​ចំណុច​ចំការ​ខ្នុរ ភូមិ​ឬ​ទ្ធី​២ FB_IMG_1426385338092ចំនួន​៨០​គ្រួសារ និង​សិស្សានុសិស្ស​ចំនួន​២២០​នាក់ នៅក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។
​ ​លោកជំទាវ ប្រាក់ ច​ន្ទ័​សុខា រួម​នឹង​គណប្រតិភូ​មន្ទីរ​កិច្ចការនារី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​សមាគម​ន៌​មរណ​សង្គ្រោះ បាន​ទៅ​សំណេះសំណាល​សួរ​សុខ​ទុក​បងប្អូន​នារី​ក្រីក្រ និង​នាំយក​អំណោយ​ទៅ​ចែកជូន​បងប្អូន​ស្ត្រី ១៣០​គ្រួសារ និង​សិស្សានុសិស្ស​ក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ក្នុង​ឪ​កាស​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨​មិនា ខួប​លើក​ទី​១០៤ ក្រោម​ប្រធានបទ ( ដំណើរ​ឆ្ពោះទៅមុខ ស្ត្រី​កម្ពុជា​ក្រោយ​ស​ន្និ​សិទ្ធ​ស្ត្រី​ពិភពលោក​ឆ្នាំ​១៩៩៥) រាជរដ្ឋាភិបាល​កម្ពុជា គិតគូរ​ដល់​ស្ត្រី ព្រោះ​ស្ត្រី​ជា​សមាជិក​សង្គម ដែល​មិនអាច​ខ្វះ​បាន ហើយ​បច្ចុប្បន្ន​ស្ត្រី​បានទទួល​សិទ្ធិ​ស្មើ​និង​បុរស ក្នុងការ​ចូលរួមចំណែក​ជីវភាព​នយោបាយ ផ្នែក​សេវា​អប់រំ សេវា​សង្គម សេវា​ការពារ​ផ្លូវច្បាប់​ប្រកបដោយ​សមធម៌ និង​យុត្តិធម៌​សំរាប់​សង្គមជាតិ និង​សង្គម​គ្រួសារ​ទាំងមូល ។FB_IMG_1426385390869
​ ​លោកជំទាវ បាន​បន្តថា កន្លងមក​ស្រី្ត​បាន​ជួបប្រទះ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ការរំលោភបំពាន​ផ្សេងៗ ដោយ​ស្ថានភាព​សុខភាព សេដ្ឋកិច្ច វប្បធម៌ ចំណេះដឹង​ឋា​នះ តួនាទី​ក្នុងសង្គម​មាន​ភាពកក់ក្តៅ​ការពារ​សុវត្ថិភាព ដើម្បី​ធានា​ការរស់នៅ​ប្រកបដោយ​សុខក្សេមក្សាន្ត និង​ការអភិវឌ្ឍ​ន៌​គ្នាន​ហឹ​ង្សា និង​មាន​កត្តា​ជាច្រើន​ទៀត​ផ្តល់​ឪ​កាស​ឪ្យ​ស្ត្រី​ចូលរួម​ក្នុង​នយោបាយ​ខាន​ពុំបាន ។ តាម​គោលនយោបាយ​ចតុកោណ និង​ផែនការ​នារី​រត​នះ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​ចំពោះ​ស្ត្រី ដើម្បី​កាត់បន្ថយ និង​ទប់ស្កាត់​នូវ​បញ្ហា​ប្រឈម​នានា​ដូចជា ការរើសអើង​គ្រប់​រូបភាព​ដែល​ស្ត្រី​កម្ពុជា​ជួបប្រទះ ហើយ​ទិសដៅ​តែមួយគត់ គឺ​កសាង​និង​អភិវឌ្ឍ​ន៌​សង្គម​លុបបំបាត់​នូវ​រាល់​ទំរង់​នៃ​ការរើសអើង​លើ​ស្ត្រី ដើម្បី​សង្គម​មាន​ស្ថេរភាព​រុងរឿង និង​មាន​តម្លាភាព​ប្រកបដោយ​សមធម៌ ដើម្បី​កំណើន​ការងារ​នៅ​កម្ពុជា ពិសេស​បងប្អូន​នារី​ក្នុង​ខេត្ត​ព្រះសីហនុ ព្រមទាំង​ផ្តាំផ្ញើ​ដល់​នារី​ទាំងអស់​ត្រូវ​ថែទាំ​សុខភាព​ជាប្រចាំ ដើម្បី​ក្រុមគ្រួសារ និង​សង្គមជាតិ ចៀសវាង​ការធ្វើ​ចំណាកស្រុក ព្រោះ​បច្ចុប្បន្ន​នៅ​កម្ពុជា​កំពុងតែ​ខ្វះ​កម្លាំង​ពលកម្ម​បំរើ​ការងារ​នៅតាម​រោងចក្រ សហគ្រាស​មួយចំនួន ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​របស់​យើង ។​
​ ​បន្ទាប់មក​គ​ណះ​ប្រតិភូ​បាន​នាំយក​អំណោយ​ចែកជូន​នារី​ចំនួន ១៣០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​កន្ទេល​០១ មុង​០១ ភួយ​០១ និង​សារុង​០១ ដោយឡែក​សិស្សានុសិស្ស​ចំនួន ២២០​នាក់ ក្នុង​ម្នាក់​ទទួលបាន​សៀវភៅ ០២​ក្បាល បិ​ច​០២​ដើម ខ្មៅ​ដៃ ០២​ដើម ៕FB_IMG_1426385430707