កំពង់ធំ; គណកម្មការគ្រប់គ្រងខ្សាច់ថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ. ចុះត្រួតពិនិត្យទីតាំង ក្រុមហ៊ុន ឯកជនខ្នាតតូច. ដែលមានបំណងផ្គត់ផ្គង់ខ្សាច់ ជូនក្រុមហ៊ុនចិន សម្រាប់ធ្វើផ្លូវជាតិលេខ៦. ស្ថិតនៅចំនុច អន្លង់ចារិក ភូមិកំពង់ឈើទាល. ឃុំកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
លោក ណឹប ចន្ថា ប្រធានមន្ទីររ៉ែថាមពលខេត្តកំពង់ធំ បានឲ្យដឹងថា ចំនុចដែលក្រុមហ៊ុនបានសុំអនុញ្ញាតិនេះ យោងតាមការចុះត្រួតពិនិត្យរបស់គណៈកម្មការ រួមមានលោក យ័ន វណ្ណី. អនុប្រធានការិយាល័យធនធានទឹកលោក ប៉ែន ពីនី. ប្រធានការិយាល័យសំណង់ និងសូរិយោដី ព្រមទាំងលោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ.ដោយបានយល់ស្របគ្នា ក្រោយពីបានសិក្សាពីផលប៉ះពាលរយះពេលខ្លី និងរយះពេលវែង ឃើញថា នៅចំនុចទីតាំងដែលបានសុំបើកការដ្ឋានបូមខ្សាច់ ដើម្បីនាំយកខ្សាច់ទៅធ្វើផ្លូវជាតិលេខ៦នេះ គឺពុំមានផលប៉ះពាល់ ទី១ ទីតាំងនៅចម្ងាយពីភូមិជាងជិត៣គីឡូដី ទី២ ដំណាំដែលបានដាំនៅខាងលើនៃមាត់ស្ទឹងពុំ
មានផលប៉ះពាល់ពីបញ្ហាដីបាក់ តែផ្ទុយទៅវិញគឺជាការល្អប្រសើរដល់ប្រជាកសិករទៅវិញ ដោយសារតែងាយស្រួលក្នុងការបូមទឹក ទី៣ នៅចំនុចទីតាំងដាក់ការដ្ឋានបូមខ្សាច ជាចំនុចកោង បណ្តាលឲ្យទឹកហូរ ខ្លាំងនៅរដូវវស្សា វាយក្រធុបទៅនឹងច្រាំងម្ខាងបង្ករឲ្យច្រាំងម្ខាងបាក់ រីឯច្រាំងម្ខាងក្លាយជាដីដុះ ដូច្នេះការ ដាក់ការដ្ឋានបូមខ្សាច់នៅចំនុចនេះ គឺជាការជួយសង្គ្រោះច្រាំងម្ខាងកុំឲ្យបាក់បន្ត និងបើកផ្លូវទឹកហូរកាន់តែធំ និយាយរួមគឺជាការស្តាស្ទឹងទៅវិញ បញ្ជ្រៀសគ្រោះមហន្តរាយនៅអានាគត់ដែលនឹងកើតឡើង។
ក្រោយពីគណៈកម្មការចុះសិក្សាភូមិសាស្ត្រទីតាំងសុំបើកការដ្ឋានបូមខ្សាច់ បានកោះហៅប្រជាពលរដ្ឋដែល រស់នៅក្នុងភូមិទាំង៣៦គ្រួសារមក ធ្វើការណែនាំនិងពន្យល់ពីផលប៉ះពាល់ និងលទ្ធផលល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋ បានឲ្យគណៈកម្មការបង្ខំឲ្យក្រុមហ៊ុនបួមខ្សាច់ធ្វើកិច្ចសន្យា ដើម្បីជាភស្តុតាង សម្រាប់ការកើតបញ្ហារនៅថ្ងៃក្រោយ បើកាលណាក្រុមហ៊ុនមិនអនុវត្តតាម ប្រជាពលរដ្ឋនិងឲ្យក្រុមហ៊ុនឈប់ ធ្វើសកម្មភាព ការដឹកខ្សាច់ត្រូវគ្រប បាញ់ទឹករាល់ថ្ងៃ ជួយសម្រួលការសាងសង់លំនៅដ្ឋានដែលមានការខ្វះខាត ថ្ងៃក្រោយបើមានករណីបាក់ច្រាំង ពិនិត្យឃើញថាបណ្តាលមកពីបូមខ្សាច់ត្រូវឈប់ជាបន្ទាន់ ។![03_19_13_36_09.mpeg_snapshot_03.55_[2015.03.19_17.28.06] (1)](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/03/03_19_13_36_09.mpeg_snapshot_03.55_2015.03.19_17.28.06-1.jpg?resize=445%2C336&ssl=1)
ឯកឧត្តម គង់. វិមាន. អភិបាលរងខេត្តកំពង់ធំប្រធានគណៈកម្មការគ្រប់គ្រងខ្សាច់ ណែនាំឲ្យក្រុមហ៊ុនអនុវត្តតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ និងសុំឲ្យប្រជាពលរដ្ឋយល់ពីផលប៉ះពាល់នៅចំនុចទីតាំងការដ្ឋានដែលជា ចំនុចដីដុះ ដែលទឹកបានបុកច្រាំងម្ខាងបណ្តាលឲ្យបាក់ជាបន្តបន្ទាប់ ចំណែកអាជ្ញាក៏នៅតែរងចាំឃ្លាំមើល ដោយមិនបណ្តែតបណ្តោយឲ្យក្រុមហ៊ុនបូមខ្សាច់ខុសពីទីតាំងស្នើរសុំនោះទេ តែបើសិនជាក្រុមហ៊ុនមិនអនុវត្តតាមនិងត្រូវបញ្ឈប់ជាបន្ទាន់ ដូច្នេះក្រុមហ៊ុនរងចាំការចុះសិក្សាពីក្រសួងបន្តទៀតទើបអាចដំណើរការបាន ។
ដោយ ហ៊ុន រដ្ឋា








































