ការរំលោភ អំណាច និងបាតុភាព អសកម្មនានាសន្និបាតបូសរុបលទ្ធផលការងារឆ្នាំ២០១៤និងលើកទិសដៅការងារ សម្រាប់អនុវត្ត ឆ្នាំ២០១៥ត្រូវបានធ្វើឡើង នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ចធ្វើក្រោមអធិបតីលោកជំទាវ ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចនៅថ្ងៃទី២៥ ខែមីនា។ នៅក្នុងឱកាសននោះដែរលោកជំទាវ ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន មានប្រសាសន៍បញ្ជាក់ថា៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ អភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល រហូតសំរេចបានលទ្ធ ផលគួរឲ្យកត់់សំគាល់ ជាអាទិ៍៖ការងារផ្សព្វផ្សាយច្បាប់ ការងារទទួលពាក្យបណ្តឹងនិងអង្កេតការងារទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ល។
លោកជំទាវ ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន បញ្ជាក់ បន្តថា៖ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមានភារកិច្ចដឹកនាំនិងគ្រប់គ្រងរាល់ កិច្ចការ សម្របសម្រួលធ្វើការទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ចលើគ្រប់វិស័យ នៅក្នុងប្រទេសកម្ពុជា សំដៅប្រឆាំងអំពើពុករលួយការរំលោភដោយអំណាចនិងបាតុភាពអសកម្មនានា ភារកិច្ចដ៍សំខាន់ នេះទាមទារឲ្យមានការចូលរួមខិតខំពីសំណាក់ មន្ត្រីរាជការ និងថ្នាក់ដឹកនាំក្នុងក្រសួងទាំងអស់ ដើម្បីឆ្លើយតប ទៅនឹង ការផ្តល់សេវាសាធារណៈឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ។
លោកជំទាវ បន្តស្នើសុំឲ្យ មន្ត្រីរាជការ ទាំងអស់ ត្រូវ យកចិត្តទុកដាក់ អនុវត្តឲ្យបានល្អតាមអភិក្រមចរិយាសាស្ត្រទាំង៤របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីគឺ៖«ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែលនិងព្យាបាល ជម្ងឺ»នេះគឺជាក្រមសីលធម៌ សង្គម ដ៍មានតម្លៃសម្រាប់ដាស់ដឿន មន្ត្រីរាជការ កុំឲ្យភ្លេចខ្លួន ។
ជាមួយគ្នានោះ ដែរ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានលើកទិសដៅដាក់ឲ្យក្រសួង
សំរាប់ការងារឆ្នាំ២០១៥រួមមាន៖ការងារអប់រំផ្សព្វផ្សាយច្បាប់,ការងារអធិការកិច្ចនៅតាម
បណ្តាស្ថាប័នរដ្ឋ ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនិងស្រាវជ្រាវអង្កេតឲ្យ បានទាន់ ពេលវេលា,វិធានការដែលមានប្រសិទ្ធភាពដើម្បីពង្រឹងសមត្ថភាព លើការងារ តាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា,ស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានហិរញ្ញប្បទាន សម្រាប់អនុវត្តគំរោងអាទិ៍ភាពឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ឲ្យបានទទួលលទ្ធផលល្អ ជាផ្លែផ្កា, រិះរក មធ្យោបាយដើម្បីអភិវឌ្ឍន៍ស្ថាប័ននិងកាកសាងសមត្ថភាពមន្ត្រីរាជការនិងបញ្ជ្រាបយ៉េឌ័រ៕






































