ក្រឡាប់​គោយន្ដ​កែរ​ឆ្នៃ ស្លាប់​កម្មករ​៨​នាក់ និង​របួសធ្ងន់​១២​នាក់​នៅ​ស្រុក​ស្នួល​

0

ក្រចេះ ៖ គោយន្ដ​កែរ​ច្នៃ​មួយគ្រឿង​ដឹក​កម្មករ​ប្រមាណ​ជា​៣០​នាក់​ចូលទៅ​កាប់ អារឈើ​នៅ​ក្រុមហ៊ុន​ខ្មែរ​អង្គរ បើក​ចុះ​ភ្នំ ក្រឡាប់​ជា​ច្រើ​បណ្តាលអោយ​កម្មករ​ចំនួន​៨​នាក់​បាន​ស្លាប់ របួសធ្ងន់​១២​នាក់ និង​មួយចំនួនទៀត​របួសស្រាល​កាលពី​វេលា ម៉ោង​៨​និង​៤០​ព្រឹក​ថ្ងៃទី​៣១ ខែមីនា12 នៅ​ចំណុច​ភ្នំ​ព្រិច ស្រិត​ក្នុងភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ដ ក្រចេះ ។​ប្រភពពី​យុវជន​ម្នាក់ សៀង ហម អាយុ​២៣​ឆ្នាំ រស់នៅ​ឃុំ​សោ​ប ស្រុក​ព្រែកប្រសប់ ខេត្តក្រចេះ​បានអោយដឹងថា គោរ​យន្ត​កែឆ្នៃ​មួយគ្រឿង​នេះ ដឹក​កម្មករ​ប្រមាណ​ជា​៣០​នាក់​ពី​ភូមិ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ដើម្បី​ចូលទៅ​ស៊ីឈ្នួល​កាប់​និង​អារឈើ​នៅក្នុង​ក្រុមហ៊ុន​ខ្មែរ ក្នុង​ទឹកដី​ខេត្ត​មណ្ឌល​គី​រី ។​

ប្រភព​បន្ត​រថា ខ​ណះ​កំពង់បើក​ចុះ​ភ្នំ​នោះ​គាត់​ឬ​សូរសំលេង​ប្រាវ​នៅ​ផ្នែក​ខាងក្រោម ស្រាប់តែ​គោរ​យន្ត​បង្កើនល្បឿន​ចុះ​ចំនោទ ទៅបុក​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ជិះ​បណ្តើរគ្នា​ទៅ​ព្រៃ​ដែរ ឃើញ​សភាព​បែប​នោះ​យុវជន​ខាងលើ​រួម​និង​គ្នា​គាត់​មួយចំនួនទៀត​បាន​លោត​ចុះ​ពីលើ​រថយន្ត រងរបួស​ស្រាល ចំណែក​អ្នក​នៅលើ​រថយន្ត​ទាំងអស់​សុ​ទ្ឋ​តែ​ត្រូវ​របួសធ្ងន់ និង​មួយចំនួនទៀត​ត្រូវ​រថយន្ត​សង្កាត់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ។13
មន្ត្រី​នគ​បាល​ស្រុក​ស្នួល បានអោយដឹងថា សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​អស់​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពង់​ញ៉ាប់​ដៃ​ញ៉ាប់​ជើង ក្នុង​ការជួយ​លើក​សាកសព​ចេញ ។ សមត្ថកិច្ច​បន្ត​រថា សាកសព​ជនរងគ្រោះ​ដែល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ចំនួន​៦​និង​២​នាក់​ទៀត​បាន​ស្លា​ប់ខ​ណះ​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ក្នុងនោះ​មាន​ស្រី​ម្នាក់ រីឯ​អ្នករងរបួស​ចំនួន​១២​នាក់ ត្រូវបាន រថយន្ត​សង្គ្រោះ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ដឹកបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ និង​ដឹក​សាកសព​បញ្ជូនទៅ ក្រុមគ្រួសារ ធ្វើបុណ្យ តាម​ប្រពៃណី ៕​ម៉េង​ហ៊ាង ក្រចេះ​