មន្ត្រី​ជំនាញ​កសិកម្ម​បង្ក្រាប​ជី​នាំចូល​តាម​ច្រក​បឹង​ត្រកួន ខុសច្បាប់​មួយ​រថយន្ត​ការី​ដើម្បី​បង្ការ​ទប់ស្កាត់​ជី​ក្លែងក្លាយ​

0

​ខេត្តបន្ទាយមានជ័យ​៖ជី​កសិកម្ម​សញ្ញា​ក្បាល​គោ​ចំនួន​ជាង​១​តោន​ដឹក​តាម​រថយន្ត​កាមរី​១​គ្រឿង​ដែល​ឈ្មួញ​នាំ​ចេញពី​ប្រទេស​ថៃ​ចូល​ខុសច្បាប់ ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បង្ក្រាប កាលពី​រសៀល​ថ្ងៃទី​៣១​ខែមីនា ឆ្នាំ​២០១៥ នៅលើ​ផ្លូវលំ​មួយimageកន្លែង​ស្ថិតនៅ​ក្បែរ​វត្ត​ថ្មពួក ក្នុងភូមិ​ថ្មពួក ឃុំ​ថ្មពួក ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​រថ​យន្ត​កាមរី​ដឹក​ជី​នោះ​ត្រូវបាន​គេ​ចាប់បញ្ជូន​មកកាន់​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​យកមក​ចាត់ការ​តាមច្បាប់​។​លោក​សេង​ម៉េង​អនុប្រធាន​ការិយាល័យ​នីតិ កម្ម​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​លោក​និង​ចាប់ផ្តើម​មាន​វិធានការ​រិត​បណ្តឹង​បង្ក្រាប​ជី​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​ព្រោះ​រយះពេល​កន្លងមក​ឈ្មួញ​បាន​បន្លំ​នាំចូល​ជី​ក្លែងក្លាយ​កន្ទុយបារី​ចំនួន​៥០​តោន​ពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ​។​លោក​សេង​ម៉េង បាន​ប្រាប់​ឲ្យ​ដឹង​បន្តថា​ជី​កសិកម្ម​ខាងលើ​ត្រូវបាន​ឈ្មួញ​នាំចូល​តាម​ច្រក​បឹង​ត្រកួន​បម្រុង​យកមក​លក់​ចែកចាយ​នៅ​ស្រុក​ថ្មពួក​ការនាំ​ចូល​ជី​កសិកម្ម​គ្មាន​លិខិត​អនុ​ញា​ត្ត​និង​ជី​គ្មាន​ការបកប្រែ​ជា​ភាសារ​ខ្មែរ​ជា​អំពើ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​អនុវត្ត​ផ្ទុយ​និង​ច្បាប់​គ្រប់គ្រង​ស្តីពី​ថ្នាំ​កសិកម្ម​និង​ជី​កសិកម្ម​របស់​ក្រសួង​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ។ image (1)ជី​ទាំងនោះ​គ្មាន​ប្រភព​ច្បាស់លាស់​និង​គ្មាន​ការទទួលខុសត្រូវ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ទិញយក​ទៅប្រើ​ប្រាស់​ប៉ះ​ជី​ក្លែងក្លាយ​នោះ​ជាមិនខាន​ឡើយ​។​ការនាំ​ចូល​ជី​កសិកម្ម​សញ្ញា​ក្បាល​គោ​នោះដែរ​ឈ្មួញ​បាន​រំលោភ​កម្មសិទ្ធិបញ្ញា​ទៅលើ​សិទ្ធិ ផ្តាច់មុខ​នាំចូល​ស្របច្បាប់​របស់​ក្រុមហ៊ុន​លឹម​ប៊ុនហេង​ត្រេ​ឌី​ង ដែល​រកស៊ី​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​។​ប្រសិន​មានការ​លួចលាក់​នាំចូល​ជី​ខុសច្បាប់​បែបនេះ​ក្រុមហ៊ុន​ប្រឈម​នឹង​ការខាតបង់​មិនតែប៉ុណ្ណោះ​រដ្ឋ​ក៏ត្រូវ​បាត់បង់​ចំណូល​ផង​នោះដែរ ។​លោក​សេង​ម៉េង​ក៏​សូម​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​តាម​ព្រំដែន​ជួយ​ទប់ស្កាត់​ការនាំ​ជី​កសិកម្ម​ខុសច្បាប់​ហើយ​សូមកុំ​ចូលរួម​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ដែល​បាន​បើកដៃ​ឱ្យ​ឈ្មួញ​នាំចូល​ខុសច្បាប់​នោះ ៕​គង្គា​