ខេត្តបន្ទាយមានជ័យ សាលាធម្មសភា១ខ្នងក្នុងវត្តជ័យឧត្តមឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ចំពេលដែលរដ្ឋបាលខេត្តបានយាងរូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ទ្រង់ឈរយកពីស្តូបក្នុងបរិវេណវេទិកាខេត្តនាក្រុងសិរីសោភ័ណមកតម្កល់សក្ការ:កាលពីថ្មីៗនេះ។ ពីធីសម្ពោធឆ្លងនោះធ្វើឡើងកាលពីថ្ងៃទី៣មេសា២០១៥
ដោយមានលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រីព្រមទាំងអ្នកពាក់ព័ន្ធរាប់រយនាក់ចូលរួម។លោកសេង គី អភិបាលស្រុកភ្នំស្រុកអោយដឹងថា:ក្នុងស្រុកនេះមានវត្ត១៣កន្លែង ព្រះសង្ឃ១៣៨អង្គ។ដោយឡែកវត្តជ័យឧត្តមស្ថិតលើផ្ទៃដី២,៥ហិចតា ហើយកសាងដំបូងនៅព ស ២៣៥២ គស១៨០៩-១៩១១ មានចៅអធិការដំបូងនាម ឡោញ។ វត្តទទួលបានការកសាងជាបន្តរហូតមក លើកលែងតែក្នុងរបបប៉ុល ពត ។ឆ្នាំ១៩៨៤ វត្តកសាងសាលាឆាន់២ខ្នងនិងសេនាសេន:។ឆ្នាំ១៩៩៧-២០០៦ ព្រះសង្ឃ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទនិងសប្បុរសជនបានចូលចាប់សទ្ធាកសាងដូចជាព្រះវិហារ១ខ្នង កុដិថ្ម១ខ្នង កំផែងពោធិ័ព្រឹក្ស កុដិឈើ ខ្លោងទ្វារ ស្រះទឹក ប៉ាឆា ប្រាង្គ៥ខ្នង។ លោកសេងគីនិយាយបន្តថា:ពីឆ្នាំ២០០៧មក គណកម្មាការអាចារ្យពុទ្ធបរិស័ទចំណុះជើងវត្តនិងមានព្រះគ្រូចៅអធិការនាម ប៉ែន ឃ្លិប ,ឧបាសក គូស៊ុំ ចន្ធូរ ឧបាសកកេតុ អាង ,ម៉ក់ ឈឿ ,ឈឺន ណៃ បានកសាងសាលាធម្មសភា១ខ្នង តែមិនទាន់រួច។លុះដល់ឆ្នាំ២០១២ ព្រះគ្រូចៅអធិការនាម យឿក យ៉ាន ,លោក សុិញ ឈិញ, ជង់ ឡាយ,ម៉ក់ សាង,ស៊ុន លឿន,មាឃ លិញ បានកសាងបន្តនិងសមិទ្ធផលបន្ថែមជាច្រើនទៀតដូចមានខាងលើដោយចំណាយថវិកា៤៥៦.៧៩៥.៥០០រៀល,៥៦.៧៥០បាតនិង៥៨.៦៧៦ដុល្លាស រ អានិង២.៤៥០អឺរ៉ូ។ក្នុងនោះព្រះគ្រូចៅអធិការវត្តនៅជំពាក់ថ្លៃសំណង់គេ៥.៦៧០ដុល្លាសរអាទៀត។លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរព្រះគុណអរគុណដល់ស្មារតី ឆន្ទះ ទឹកចិត្តរួបរួមសាមគ្គីនិងចាប់សទ្ធាជ្រះថ្លាកសាងសាលាធម្មសភានិងសមិទ្ធផលច្រើនសន្ធឹកក្នុងវត្តជ័យឧត្តមនាទីរួមស្រុកភ្នំស្រុកនេះ។ពោលគឺលំអានដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោហ៊ុន សែនជាប្រមុខបានបង្កលក្ខណ:អោយពលរដ្ឋនិងប្រជាជាតិមានសេរីភាពជំនឿសាសនានិងលទ្ធភាពកសាងសមិទ្ធផលនានា។
លោកគោស៊ុំ សារឿត បានអំពាវនាវដល់មន្ត្រីនិងពលរដ្ឋនៅស្រុកភ្នំស្រុកខំស្តារការផលិតសូត្រជាប្រពៃណីនិងប្រវត្តិសាស្ត្ររបស់ខ្លួនឡើងវិញ ខំធ្វើយ៉ាងណាអោយទាក់ទាញបានភ្ញៀវទេសចរមកទស្សនាអាងទឹកត្រពាំងថ្ម,ខំកែច្នៃបត់បែននិងប្តូរឥរិយាបថក្នុងការដាំដុះដំណាំណាដែលមានតម្លៃសមស្របនិងមានទីផ្សារជាប្រចាំ ហើយខំចូលរួមថែរក្សាការពារបរិស្ថាន អនាម័យ បង្ការការពារសុខភាពជាដើម។ព្រោះថាស្រុកនេះទទួលបានគម្រោងអភិវឌ្ឍន៍រីកចម្រើនទាំងផ្លូវ ភ្លើង ទឹកនិងធនធានមនុស្សយ៉ាងច្រើននិងពីធីបួងសួងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ទ្រង់ឈរចង្អុរបែរមុខទៅទិសខាងលិច ដែលទើបយាងទ្រង់ផ្លាស់ប្តូរពីប្រថាប់នៅក្នុងស្តូបនាបរិវេណវេទិកាខេត្តនាក្រុងសិរីសោភ័ណមកតម្កល់ទុកសក្ការ:និងមានបារមីតេជះឬទ្ធានុភាពនៅទីនេះវិញ៕







































