បាត់ដំបង: លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជិត50ខ្នង និងក្រុមហ៊ុនលក់ម៉ូតូមួយកន្លែងក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានបាក់រលំខ្ទេចខ្ទី ព្រមទាំងបានខូចខាតអស់ម៉ូតូជាច្រើនគ្រឿងបន្ទាប់ពីមានភ្លៀងមួយមេយ៉ាងធំ កាលពីថ្ងៃទី22-4-15វេលាម៉ោង2,30នាទីរសៀល ដោយមានខ្យល់កន្ត្រាក់បក់បោកមកជាមួយផងនោះ បានបំបុើងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន5ឃុំ ដោយក្នុងនោះបង្គោលអង់តែនរបស់ក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក៏ត្រូវបានគួចបំបាក់ពាក់កណ្តាលផងដែរ។
លោកវរ:សេនីយ៎ទោគិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សីបានមានប្រសាសន៍ថា
នៅមុនពេលកើតហេតុខាងលើ គឺមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ដោយក្នុងនោះមានទាំងគ្រាប់ព្រិលព្រមទាំងមានខ្យល់កន្ត្រាក់បោកបក់ចូលទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន5ឃុំគឺឃុំមោងឃុំរបស់មង្គល ឃុំគារ ឃុំកកោះ និងឃុំព្រៃតូច ដោយបង្កអោយមានការខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន46ខ្នង(ក្នុងនោះមានផ្ទះមួយចំនួនត្រូវរលំទាំងស្រុង)។
លោកអធិការបានបន្តថា ដោយឡែកនៅក្នុងភូមិពោធិ៍1 ឃុំគារ គឺបង្គោលអង់តែនដ៏ធំ
មួយដើមរបស់ក្រុមហ៊ុន011 ត្រូវបានកំលាំងនៃខ្យល់កន្ត្រាក់មួលកាច់បំបាក់ចំពាក់កណ្តាល បណ្តាលអោយបាក់សង្កត់ទៅលើក្រុមហ៊ុនលក់ម៉ូតូHonda និងធ្វើអោយមានការខូចខាតអស់ម៉ូតូជាង30គ្រឿងព្រមទាំងសម្ភារ: បរិក្ខាជាច្រើននៅក្នុងក្រុមហ៊ុនបើសរុបជាទឹកប្រាក់គឺរាប់សែនដុល្លារ។ទន្ទឹមនឹងនេះលោកក៏បានដាក់កំលាំងជាច្រើននាក់ដើម្បីការពារសុវត្ថិភាពជូនម្ចាស់ផងដែរជៀសវាងនូវការបាត់បង់សម្ភារ:ណាមួយជាយថាហេតុ ដោយរង់ចាំពេលវេលាសំរាប់អោយក្រុមគណ:កម្មការត្រួតពិនិត្យលើការខូចខាតទ្រព្យសម្បត្តិទាំងនេះ ដោយសារតែការខូចខាតនេះវាមានទំហំធំធេងខ្លាំងពេក។
បញ្ហាភ្លៀង ព្យុះ និងខ្យល់កន្ត្រាក់នេះគឺជាលើកទីមួយហើយនៅដើមឆ្នាំ2015នេះ បើប្រៀប
ធៀបទៅនឹងឆ្នាំ2014ដែលគ្រោះធម្មជាតិទាំងនេះបានកើតឡើងជាញឹកញាប់នៅលើទឹកដីស្រុកមោងឫស្សី ព្រមទាំងបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ពិសេសគឺលើហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងស្រុកផងដែរ។
បច្ចុប្បន្នចំពោះការខូចខាតរបស់ក្រុមហ៊ុនហុងដា គេមិនទាន់ដឹងថាតើក្រុមហ៊ុនទូរស័ព្ទ
ចល័តធានាចេញសងឬយ៉ាងណានោះឡើយ ព្រោះបញ្ហាទីមួយគឺបណ្តាលមកពីគ្រោះធម្មជាតិ
ចំណែកបញ្ហាទីពីរ គឺការសង់បង្គោលអង់តែវាស្ថិតនៅជាប់នឹងផ្ទះរបស់ប្រជាពលរដ្ឋ។
ជុំវិញករណីគ្រោះធម្មជាតិនេះដែរលោកកង ប៊ន ប្រធានសាខាកាកបាទក្រហមខេត្តបានគូស
បញ្ជាក់ថា កាលពីថ្ងៃទី21-4-15កន្លងទៅថ្មីៗនេះក៏មានខ្យល់កន្ត្រាក់បោកបក់ចូលទៅលើស្រុកកំរៀងចំនួនមួយលើកផងដែរ ដោយបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ចំនួន71ខ្នងផ្ទះព្រមទាំងបានបង្កអោយមានមនុស្សរងរបួសចំនួនពីរនាក់ ដោយបែកក្បាលដោយសារត្រូវនឹងបំណែកឈើផ្ទះបច្ចុប្បន្នក្រុមការងាររបស់សាខាក៏បានត្រៀមរៀបចំនូវអំណោយដើម្បីយកទៅចែកជូនដល់ពួកគាត់ផងដែរក្នុងការជួយកាត់បន្ថយនូវការលំបាកដែលប្រឈមមុខសំរាប់ពួកគាត់៕ 







































