មួយ​ភូមិ​ក្នុងចំណោម​បី​ភូមិ​របស់​ឃុំ​ភ្នុំ​តូច​ទទួលបាន​ប​ណ្ណ័​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​

0


​បន្ទាយមានជ័យ ះ ប្រជាពលរដ្ឋ​ភូមិ​ព្រៃទទឹង​ក្នុងចំណោម​២​ភូមិ​ទៀត​នៃ​ឃុំ​ភ្នុំ​តូច​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ទទួល​ប​ណ្ណ័​កម្មសិទ្ធិ​ស្របច្បាប់​ចំនួន​១០៦៥​ក្បាលដី​ពី​រដ្ឋាភិបាល​តាម​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ថ្នាក់​ខេត្ត​។​
ការប្រគល់​ប័ណ្ណ​នេះ​ធ្វើ​នា​រសៀល​ថ្ងៃទី​២៤​មេសា​២០១៥​ក្រោម​អធិបតីភាព លោក គោ ស៊ុំ​សារឿ​ត អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រួ​ង​រៀបចំ​ដែនដី​ព្រមទាំង​ប្រធាន​មន្ទីរ​ស្ថា​ប័ណ្ណ​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក​ឃុំ​ប្រជាពលរដ្ឋ​។​
លោក លី សារី ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប​ណ្ណ័​កម្មសិទ្ធិ​ដែល​ត្រូវ​ផ្តល់ជូន​ពលរដ្ឋ​មាន​ចំនួន​១០៦៥​ក្បាល់ដី​ស្ថិត​ក្នុងភូមិ​ព្រៃទទឹង​។​ក្នុងនោះ​មាន​ពីរ​ភូមិ​ជាប់​គ្នា​ទៀត​គឺ​ភូមិ​ថ្នល់​បត់​និង​ភូមិ​វត្ត​ថ្មី​បន្ត​បិទ​ផ្សាយ​ជា​សាធារណ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ចាប់ពី​ថ្ងៃទី​២៤​នេះ​តទៅ​។​
លោក​បន្តទៀតថា​ការផ្តល់​ប​ណ្ណ័​នេះ​ធ្វើឡើង​បន្ទាប់ពី​កា​អនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល និង​ទៅតាម​កម្មវិធី​វិស័យ​រដ្ឋបាល​ដីធ្លី​ថ្នាក់​ខេត្ត​។​ហើយ​សម្រាប់​ស្រុក​មង្គល​បូរី​មកដល់​ថ្ងៃនេះ​មន្ទីរ​សុរិយោដី​បានផ្តល់​ប័ណ្ណ​កម្ម​សិ​ទិ្ធ​ដីធ្លី​តាម​លក្ខ​ណះ​ជា​ប្រព័ន្ធ​បាន​ចំនួន​៥​ភូមិ​។​unnamed (4)
លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បាន​ប្រសាសន៍ថា រដ្ឋាភិបាល​បាន​ចែក​ដី​និង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធី​លើដី​ជា​បន្តបន្ទាប់​ជូន​ប្រជាពលរដ្ឋ​ហើយ​ចំពោះ​ប​ណ្ណ័​កម្មសិទ្ធិ​នេះ​វា​បានបញ្ជាក់​ពី​កម្មសិទ្ធិ​នៃ​ការកាន់កាប់​និង​រស់នៅ​ស្របច្បាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​និង​ជា​វត្ថុ​ដ៏​មានតម្លៃ​ដែល​អាច​និយាយបានថា​ជា​អាយុជីវិត ជា​មាសប្រាក់​ដែល​យើង​អាច​យកទៅ​ប្រើប្រាស់​ដើម្បី​ទាញយក​ប្រយោជន៍​ផ្សេងទៀត​ក្រៅពី​ការសង់​លំនៅដ្ឋាន​និង​ការ​បង្កបង្កើនផល ការយកទៅ​ដាក់បញ្ចាំ​ធានា​សម្រាប់​ការខ្ចី​ពី​ធនាគារ​ដើម្បី​ព​ង្រើ​ក​មុខរបរ​លើកស្ទួយ​ជីវភាព​គ្រួសារ អាចធ្វើអោយ​មាន​ភាពងាយស្រួល​ក្នុងការ​ផ្ទេរ លក់ ឬ​ធ្វើ​អំណោយ​ផ្សេងៗ​។​លោក​បន្តថា ការចែក​ប​ណ្ណ័​កម្មសិទ្ធិ​ដីធ្លី​អាចជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដែលជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​និង​កាត់បន្ថយ​ទំនាស់​ដីធ្លី​។​unnamed (3)
លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ពេលដែល​ក្រុមការងារ​ចុះ​វាដ់​វែង​ត្រូវ​កំណត់​ទីតាំង​ព្រំដី​របស់ខ្លួន​អោយបាន​ត្រឹមត្រូវ​ជាសវាង​ការ​មានទំនាស់​ព្រំដី​៕unnamed (2) unnamed (1)