​ សមត្ថកិច្ច​ប​ញ្ចូ​ន​ខ្លួន​ជនដៃដល់ សម្លាប់​បុរស​វ័យ​ចំណាស់​ម្នាក់​ទៅ​តុលាការ

0

ក្រចេះ ៖ មន្ត្រីនគរបាល នៃ​ការិយាល័យ ព្រហ្មទណ្ឌ​កំរិតធ្ងន់ ខេត្តក្រចេះ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ និង​ករណី​ឃាតកម្ម​សម្លាប់ បុរស​វ័យ​ចំណាស់​ម្នាក់ នៅ​ស្រុក​ចិត្រ​បូរី និង​បញ្ជូន​ឃ្លួន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ ។​

មន្ត្រីនគរបាល នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត បានអោយដឹងថា​បន្ទាប់​ពី​មាន​ស្រាវជ្រាវ​តាមដាន​ក្នុងករណី​ឃាតកម្មរ​មួយ​ដែល​កើតឡើង​នៅ​ចំណុច​ភូមិ ព្រែក​តា​ថឹ​ង ឃុំ​បុ​លាវ កាលពី​ថ្ងៃ​១៩ រហូត ដល់​ថ្ងៃទី​២២ ខែមេសា សមត្ថកិច្ច​អាច​កំណត់​មុខសញ្ញា​បាន​និង​ឈានទៅដល់​ការចាប់ ខ្លួន​ជនសង្ស័យ​ភ្លាមៗ ។​

ជនសង្ស័យ​ឈ្មោះ មឿ​ន ម៉ា​យ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ថឹ​ង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បូរី បានធ្វើ​សកម្មភាព​ដោយ​ប្រើប្រាស់​ដំបង​វាយ​ទៅលើ​បុរស​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ ទេព សុគ​ន្ធី អាយុ​៦៥​ឆ្នាំ រស់នៅ ភូមិ​កើតហេតុ បណ្តាលអោយ​ស្លាប់​បាត់បង់​ជីវិត នៅតាម​ចិញ្ចើម ផ្លូវជាតិ​លេខ ៧៣ ដោយ​មិនដឹង​ពី​មូលហេតុ កាលពី​វេលា​ម៉ោង​៣ ទៀបភ្លឺ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥​។​koh-trung-1-1

តាម​ប្រភពព័ត៌មាន​ពី សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​យប់កើតហេតុ បុរស​វ័យ ចំណាស់​ខាងលើ បាន​ទៅ​ចូលរួម​បុណ្យ​ក្នុងភូមិ និង​បាន​ផឹង​ស្រា​ស្រវឹង ដើរទៅ​ដើរមក លុះដល់​ម៉ោង ៣​ទាបភ្លឺ​ស្រាប់តែ គេ​ប្រទះឃើញ បុរស​វ័យ​ចំណាស់​ខាងលើ ដេកស្លាប់ នៅក្បែ​ចិញ្ចើមផ្លូវ ដោយមាន​ស្នាម បែកក្បាល​ផ្នែក​ខាងក្រោយ និង​គុំ​ត្រចៀក ។​

ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​កាលពី​សៀ​ល ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥​នេះ ដើម្បី​ចាត់ការ ទៅតាម​និតិ​វិធី​ច្បាប់​។ ម៉េង ហ៊ាង