ឃាត់ខ្លួន​យុវជន​២​នាក់​រក្សា​ទុក្ខ​គ្រឿងញៀន​មួយថង់​តូច​

0


បន្ទាយ​មាន​ជ័​យះ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន​យុវជន​២​នាក់​រក្សា​ទុក្ខ​គ្រឿងញៀន មួយថង់​តូច​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​២​ឧសភា​២០១៥​។​លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១/ ឈ្មោះ រ៉េត ចំណាន ភេទ ប្រុស អាយុ ១៩​ឆ្នាំ​និង​២/​ឈ្មោះ ទ្រី ចាន់​រិ​ទ្ធ ភេទ ប្រុស អាយុ ១៨​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ អូរ​នាង សង្កាត់ ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ការឃាត់​នេះ​ធ្វើ​ទ្បើង​នៅ​ចំនុច ភូមិ​អូរឫស្សី សង្កាត់ ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ដកហូត​បាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ១ កូន​ថង់​កិប ម៉ូតូ​ចំនួន​២​គ្រឿង​ព្រមទាំង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ថែមទៀត​។​
ជាមួយនិង​ការឃាត់ខ្លួន និង​វត្ថុតាង​សមត្ថកិច្ច អាវុធហត្ថ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​រួចហើយ​នៅ​រសៀល​ថ្ងៃទី​២​ឧសភា​២០១៥៕unnamed