ស្ទឹងត្រែង៖ យុវជនម្នាក់ក្នុងចំណោមគ្នា៣នាក់ជាបងប្អូន បាននាំគ្នាតខ្សែភ្លើងឆក់ត្រីក្នុងអូរ ដោយម្នាក់ជាអ្នកដោតព្រីនិងគ្នាគេជាអ្នកកាន់ដែក តខ្សែភ្លើងចុះក្នុងទឹកបណ្តាលអោយឆក់ស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី០៤ខែឧសភា
ឆ្នាំ២០១៥នៅចំណុចអូបាដើម ឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែង។លោកអនសំអាតអធិការស្រុកសេសានបានអោយដឹងថាយុវជនរងគ្រោះដោយខ្សែភ្លើងឆក់នោះមានឈ្មោះមីនាភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅក្នុងភូមិបាដើមឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែង។ចំណែចគ្នីគ្នាគេចំនួន២នាក់ជាបងប្អូនទៀតមិនត្រូវបានស្គាល់ឈ្មោះទេព្រោះក្រោយកើតហេតុពួកគេយខ្លាចពាក់ព័ន្ធក្នុងករណីបទល្មើស។លោកអធិការបានបន្តអោយដឹងទៀតថាបើតាមការអោយដឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបាននិយាថានៅមុនកើតហេតុយុវជនរងគ្រោះនិងបងប្អូនគេមានគ្នាប្រហែល៣នាក់បាននាំគ្នាយកខ្សែភ្លើងមកតនៅមាត់អូរដោយគេយកខ្សែភ្លើងតជាមួយដែកសសៃពីរដើមដែលមាន
ប្រវែង៦ទៅ៧តឹកកាន់ចុះទៅក្នុងទឹកដោតឆក់យកត្រីតែដោយសារការតខុសបច្ចេកទេសម្នាក់អ្នកចុះទឹកនិងម្នាក់ដោតភ្លើងបង្កអោយឆក់យុវជនម្នាក់ស្លាប់ភ្លាមៗតែម្តង។លោកអធិការបន្តថាក្នុងករណីនេះបើតាមការសនិដ្ឋានរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុ ការឆក់ស្លាប់នេះ ដោយសារប្រជាពលរដ្ឋដែលនៅតាមជនបទ មិនដែលមានភ្លើងប្រើប្រាស់ និងមិនសូវយល់ពីបច្ចេកទេសក្នុងការតភ្លើង គឺពួកគេបានយកដែកទៅតជាមួយខ្សែភ្លើង ដោយមិននឹកស្មានថាចរន្តភ្លើងខ្លាំងបែបនេះគ្រាន់តែដោតព្រីហើយម្នាក់កាន់ចុះទៅក្នុងទឹកចរន្តភ្លើងបានឆក់យកជីវិតមួយរំពេចដែលពួកគេមិននិកស្មានដល់។លោកអធិការបានណែនាំដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយពីទីក្រុង មិនដែលមានភ្លើងប្រើប្រាស់ និងមិនសូវយល់ក្នុងការប្រើភ្លើងសូមកុំអោយតផ្តេសផ្តាស់ វាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ដូចជាករណីខាងលើនេះ បើសិនជាមិនស្លាប់ ករណីនេះក៏ជាបទល្មើដែរ បើសិនជាសមត្ថកិច្ចចាប់បាន និងត្រូវផ្តន់ទាទោសទៀតផង៕






































