មន្ត្រីបសុពេទ្យបន្ទាយមានជ័យចុះត្រួតពិនិត្យណែនាំឈ្មួញនាំចូលផលិតផលពីសត្វ

0

បន្ទាយមានជ័យ៖ ដើម្បីទប់ស្កាត់ការនាំសាច់មាន់ និងផលិតផលកែច្នៃដូចជា ប្រហិតគ្រប់ប្រភេទពីប្រទេសថៃ កាលពីព្រឹកថ្ងៃទី០៥ ឧសភា ២០១៥ នេះមន្ត្រីបសុពេទ្យខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ហ៊ុយ ទូច នាយការិយាល័យបានធ្វើការត្រួតពិនិត្យ និងណែនាំIMG_2115ដល់ឈ្មួញ ជៀសវាងការនាំចូលផលិតផលពីបក្សីខុសច្បាប់ មកអនុវត្តតាមច្បាប់អោយបានត្រឹមត្រូវ ។លោក ហ៊ុយ ទូច នាយការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានអោយដឹងថា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម ក៏ដូចជានាយកដ្ឋានផលិតកម្មនិងបសុព្យាបាល និងអាជ្ញាធរខេត្ត លើការនាំចូលសត្វពីប្រទេសជិតខាង ដើម្បីធានាអោយបានថា ផលិតផលកែច្នៃ ឬសត្វដែលនាំចូលពុំមានជំងឺឆ្លង ។ ជារឿយៗ លោកតែងធ្វើការចុះត្រួតពិនិត្យ និងឃាត់បាននូវការនាំចូលសត្វពីប្រទេសថៃ និងទំនិញ មិនថាច្រករបៀង ឬច្រកអន្តរជាតិឡើយ ។ សម្រាប់ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញពុំបានរកឃើញសាច់មាន់ ដែលលួចនាំចូលដោយខុសច្បាប់ពីប្រទេសថៃឡើយ គឺមានតែការនាំចូលប្រភេទកែច្នៃ ដូចជាប្រហិតដែលធ្វើពីសាប់មាន់ សាច់គោ សាច់ត្រី តាមរយៈ រទះអូសផ្ទេរដាក់រថយន្តមួយគ្រឿងម៉ាក កាម៉ារី ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2A 7918 ។IMG_2114
អ្វីដែលសំខាន់ក្នុងការចុះនេះផងដែរ គឺដើម្បីធ្វើយ៉ាងណា អោយឈ្មួញ ឬអាជីវករដែលនាំចូលសាច់មាន់ ឬផលិតផលពីសាច់ ងាកមករកច្បាប់ ដើម្បីអោយមានការបង់ពន្ធអាករចូលជាតិ ក៏ដូចជាបានការពិនិត្យត្រឹមត្រូវ ពីមន្ត្រីជំនាញផងដែរ ។សូមបញ្ជាប់ថា ជាញឹកញាប់ លោក គោស៊ុំ សារឿង អភិបាលខេត្តបន្ទាយមានជ័យ តែងក្រើនរំលឹកដល់សមត្ថកិច្ច្ ឬមន្ត្រីជំនាញ នានា ធ្វើយ៉ាងណាទប់ស្កាត់អោយខានតែបាននូវការនាំចូល មាន់មីន ឬផលិតផលដែលគ្មានគុណភាព ដែលអាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ។IMG_2115