កំពង់ឆ្នាំង៖ ជនជាតិវៀតណាម២នាក់ បានលួចម៉ាស៊ីនកាណូត១គ្រឿង របស់ជនជាតិវឿតណាមដូចគ្នា កាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០១៥ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ និងត្រូវបានកម្លាំងសមត្ថកិច្ច
នគរបាលព្រហ្មទ័ណ្ឌខេត្ត កសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្ត នៅ ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ។ លោក ទេព សារ៉ាត់ នាយនគរបាលព្រហ្មទ័ណ្ឌ កំរិតស្រាលនៃស្នងការដ្ខាននគរបាលខេត្តបាននិយាយអោយដឹងថាៈ ជនល្មើសទាំង២នាក់មាន ឈ្មោះ ង្វៀង យ៉ាំងយូ អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ង្វៀង យ៉ាំងលិន អាយុ១៧ឆ្នាំ គេទាំង២នាក់រស់នៅភូមិ ឃុំ កើតហេតុខាងលើ។មុនពេលកើតហេតុ នៅផ្ទះស្ត្រីឈ្មោះ ង្វៀង ធីធឿន មានរៀបចំពីធីបុណ្យ ពេលនោះមានភ្ញៀវដែលមកចូលរួមក្នុងពីធីបុណ្យបានបើកកាណូតមកចតត្រៀបត្រានៅជុំវិញផ្ទះបណ្តែតទឹកដែលមានកម្មវិធីបុណ្យនោះ ។លុះពេលរំលងអាធ្រាតុ
ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើ ដែលស្នាក់នៅក្បែផ្ទះធ្វើបុណ្យនោះបាន នាំគ្នាលួចម៉ាស៊ីនកាណូតមួយគ្រឿង របស់ឈ្មោះ ង្វៀង យ៉ាំងផាក អាយុ៤៨ឆ្នាំ យកទៅលាក់ទុក។ប៉ុន្តែព្រឹកឡើងក្រោយពីបានដឹងថាបាត់ម៉ាស៊ីនកាណូត ម្ចាស់កាណូតបានប្តឹងសមត្ថកិច្ចនគរ បាលមូលដ្ឋានធ្វើការស្រាវជ្រាវទើបឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើរួមជាមួយវត្ថុតាងមានម៉ាស៊ីន កាណូត៨សេសកន្លះមួយគ្រឿង ។ លោក ទេព សារ៉ាត់ បានអោយដឹងទៀតថាៈ ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំងពីរនាក់នេះសមត្ថកិច្ចមូលដ្ឋាន បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ហើយបានកសាងសំណុំតាមនិតិវិធី បញ្ជូនជនសង្ស័យទាំង២នាក់ខាងលើរួមជាមួយវត្ថុតាងទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្ត និងផ្តន្ទាទោសពួកគេទៅតាមបញ្ញត្តិច្បាប់ ៕
កំពង់ឆ្នាំង,ថ្ងៃទី០៦.៩៥.២០១៥






































