បុរស ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់បែកក្បាលសង័្សយអំពើឃាទកម្ម

0

 

ខេត្ដសៀមរាប៖ករណីឃាតកម្មមួយបានកើតទៅបុរសម្នាក់ត្រូវបានអ្នកឆ្លុះសត្វប្រទះឃើញដេកស្លាប់ ដោយមានស្នាមបែកក្បាលហូរ​ឈាម​តាម​មាត់ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដនោះទេ ខណៈជនរងគ្រោះរូបនោះចេញទៅដាក់អង្គប់សត្វកណ្ដុរនៅក្នុងព្រៃយកទៅreceived_10206346737289152ធ្វើម្ហូបនៅពេលយប់។ហេតុការណ៍ដែលគេប្រទះឃើញសាកសពបុរសម្នាក់នេះបានភ្ញាក់ទ្បើងនៅវេលាម៉ោង៩យប់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០១៥នេះ ស្ថិត​នៅ​ឆ្ងាយពីភូមិសូនសា ឃុំយាង ស្រុកពួក ខេត្ដសៀមរាបប្រហែល១គីឡូម៉ែត្រ។

បើតាមប្រភពព័ត៌មានពីភរិយាជនរងគ្រោះ នៅភូមិសូនសា ឃុំយាង ស្រុកពួក បានឲ្យដឹងថា​ ​កាលពីល្ងាចថ្ងៃ​ទី៦ខែ​ឧសភា​នេះប្តីរបស់ គាត់ ឈ្មោះ សេន ណាក់ អាយុ​៤៣ឆ្នាំ បានទៅដាក់​អង្គប់សត្វកណ្ដុរនៅក្នុងព្រៃដើម្បីយកធ្វើម្ហូបស្រាប់តែបាត់ប្ដីគាត់មិនឃើញត្រឡប់មកផ្ទះដូចសពមួយដងហើយនៅ​វេលាម៉ោង៩យប់ថ្ងៃខែដដែលស្រាប់តែអ្នកឆ្លុះ​សត្វប្រទះ​​ឃើ​ញដេក​​​ស្លាប់នៅផ្លូវ​​ដែល​មានចំម្ងាយ១​គី​ឡូម៉ែត្រ​ពីភូមិ។ប្រភពដ៏ដែលបានបន្ដទៀតថា នៅលើសាក់សព​មាន​​​ស្នាមប្រេះ​ក្បាលគេសង្ស័យថាជនមិនស្គាល់មុខលួចបាញ់គ្រាប់កាំភ្លើងស្នប់ពីក្រោយទើបមានស្នាមជាប់និងក្បាលសាក់សព។ ទាក់ទងនិងករណីនេះដែរ លោក ធីមសារ៉ាត់ អធិការរងនគរបាលស្រុកពួក បានអោយដឹងថាខាងសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យនិងស៊ើបអង្កេតលើករណីនេះយ៉ាងម៉ត់ចតដើម្បីវែកមុខរកឃាតករដ៏សាហាវនេះយកមកផ្តល់ទាទោសតាមច្បាប់។បច្ចុបន្បន្នសាកសពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិកើតហេតុខាងលើ៕received_10206346737289152