សមត្ថកិច្ចដាក់កម្លាំងសម្រួលចរាចរណ៍រៀងរាល់ថ្ងៃនៅមុខសាលារៀននិងវិទ្យាល័យនៅតាមផ្លូវជាតិ

0

ខេត្តកំឆ្នាំង៖ ក្នុងខេត្តទប់ស្កាត់និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្សនិងលោកគ្រូអ្នកគ្រូ
កំពង់ឆ្នាំង៖ដើម្បីបញ្ចៀសនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដល់សិស្សនិងលោកគ្រូអ្នកគ្រូដែលជាទំពាំងស្នងឫស្សីនៅក្នុងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលគ្រប់ស្រុកនិងក្រុងកំពង់DSC03989ឆ្នាំងបានដាក់កម្លាំងជារៀងរាល់ថ្ងៃ សម្រួលចរាចរណ៍ទាំងព្រឹក ថ្ងៃត្រង់និងល្ងាច នៅមុខសាលារៀន និងវិទ្យាល័យដែលមានទីតាំងនៅតាមផ្លូវជាតិ តាមផែនការ លោកអភិបាលខេត្តជាបញ្ជាការឯកភាពខេត្ត និងលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
លោកវរៈសេនីយទោ អៀរ ប៊ុនធឿន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥នេះថា៖តាមផែនការ របស់លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តនិងជាបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជារៀងរាល់សមត្ថកិច្ចនគរបាលចរាចរណ៍ និងសមត្ថកិច្ចមូលដ្ឋាន នៅតាមស្រុកក្រុងដែលមានសាលារៀន និងវិទ្យាល័
យ និងអនុវិទ្យាល័យនៅតាមបណ្តោយផ្លូវជាតិលេខ៥ បានចាត់តាំងដាក់កម្លាំងពង្រាយនៅមុខសាលារៀន និងវិទ្យាល័យ ដើម្បីសម្រួលចរាចរណ៍ អោយសិស្សនិងលោកគ្រូអ្នកគ្រូបានធ្វើដំណើរចូលនិងចេញពីសាលារៀនតាមសម្រួល ក្នុងគោលបំណងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។DSC03991
ក្រោយបានសមត្ថកិច្ចដាក់កងកម្លាំងស្រួលចរាចរណ៍តាមផែនការថ្នាក់លើ គ្រោះថ្នាក់ចរាចរណ៍ដែលធ្លាប់កើតមានប៉ះពាល់ដល់សិស្សនៅមុខសាលារៀន និងវិទ្យាល័យកន្លងមកក្នុងពេលសិស្សចេញ និងចូលរៀនត្រូវបានកាត់បន្ថយជាច្រើនករណី។
លោក អៀរ ប៊ុនធឿន បានអោយដឹងទៀតថា៖រយះពេលកន្លងមកនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត ស្រុក និងក្រុងបានចល័តកម្លាំងដាក់ប៉ុស្តិចល័តចាប់ល្បឿនរថយន្តស្ទើរតែរៀងរាល់ថ្ងៃ ដែលជាលទ្ធផល
ក្នុងខែមេសាកន្លងមក ពិនិត្យឃើញមានរថយន្តពី១៥ទៅ២០% នៅតែបើកបរហួសល្បឿនកំណត់ក្នុងទីប្រជុំជន ដែលនៅក្នុងច្បាប់ចរាចរណ៍ចាស់ បានកំណត់អោយផាកពិន័យពី៥០០០រៀល ទៅដល់២៥.០០០រៀល និងត្រូវដកហូតបណ្ណ័បើកបរ ដោយច្បាប់កំណត់ថា៖អ្នកបើកបរក្នុងទីប្រជុំជន មានល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង មានន័យថាបើកបរលើសល្បឿកំណត់៤០គីឡូម៉ែត្រក្នុង១ម៉ោង ត្រូវដកហូតបណ្ណ័បើកបរ។ចំពោះច្បាប់ថ្មីវិញអាចនិងត្រូវផាកពិន័យគុណនិង៥ដង និងនៅពេលអនុក្រិត្យរបស់ប្រមុខរាជរដ្ឋាភិបាល ចេញអោយអនុវត្តក្នុងពេលខាងមុខនេះ ចំពោះអ្នកបើកបរគ្មានបណ្ណ័បើកបរនិងត្រូវមានទោសជាប់ពន្ធនាគារថែមទៀតផង។DSC03987
សមត្ថកិច្ចសូមអំពាវនាវផងដែរ ដល់អ្នកបើកបរទាំងអស់ត្រូវតែគោរពច្បាប់ចរាចរណ៍អោយបាន ទើប
អាចជៀសវាងបានពីគ្រោះថ្នាក់ចរាចរណ៍ និងម៉្យាងទៀតក៏ត្រូវតែចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលបើកបរផងដែរទើបអាចគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុបាន។ក្នុងនេះដែលអ្នកបើកបររថយន្តដឹកថ្ម ដឹក
ដី ខ្សាច់ ក៏ត្រូវតែគោរពច្បាប់ចរាចរណ៍ ដោយត្រូវដឹកថ្ម ដី ខ្សាច់ កុំអោយហួសទ្រុងរថយន្ត និងត្រូងមានតង់គ្របពីលើអោយជិត កុំអោយ ថ្ម ដី និងខ្សាច់ទាំងនោះ ធ្លាក់មកលើផ្លូវកៅស៊ូដែលរលោងស្អាត ព្រោះថាកន្លងមកអ្នកបើកបរដឹក ដី ថ្ម និងខ្សាច់មួយចំនួនក៍ត្រូវបាន សមត្ថកិច្ចចាប់ផាកពិន័យប្រាក់ និងពិន័យអោយលាងថ្នល់កៅស៊ូអោយស្អាតទើបប្រគល់រថយន្តអោយធ្វើអាជីវកម្មវិញ។DSC03984
តាមការកត់សំគាល់របស់យើង នៅរៀងរាល់សៅរ៍ អាទិត្យ តែងកើតមានគ្រោះថ្នាក់ចារចរណ៍ធំៗជាញឹក
ដែលពេលខ្លះ ដោយសារតែសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង ស្រុក និងខេត្ត មិនបានដាក់កម្លាំងសមត្ថកិច្ចចាប់ល្បឿន ករណីនេះប្រជាពលរដ្ឋស្នើសុំដល់សមត្ថកិច្ចគួរតែដាក់កម្លាំងចាប់ល្បឿនរថយន្តអោយបានជារៀងរាល់ថ្ងៃផង ទើបអាចកាត់បន្ថយគ្រោះថ្នាក់ធំៗបាន៕ កំពង់ឆ្នាំង,ថ្ងៃទី០៨.០៥.២០១៥ DSC03994