នគរបាល​ស្រុក​អូរជ្រៅ​ចុះ​ល្បាត​ចាប់បាន​អ្នក​ចែកចាយ​គ្រឿងញៀន​បាន​២​នាក់​បញ្ជូនទៅ​តុលាការ​

0


​ខេត្តបន្ទាយមានជ័យ​​កម្លាំង​នគរបាល​មូលដ្ឋាន​ស្រុក​អូរជ្រៅ​បាន​ចុះ​ល្បាត​ប្រ​ត្តិ​ប​ត្ត​ការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ពាក់ព័ន្ធ​និង​ការ​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​។​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៥​ស្ថិតនៅ​ខាងក្រោយ​នាគ​មាស នៅ​ភូមិ​អូរជ្រៅ ឃុំ​និមិត្ត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ២​គ្រាប់​និង​ម៉ា​ទឹកកក​មួយថង់​តូច​។​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃកើតហេតុ​នោះ​កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ​មួយក្រុម​កំពុង​ចុះ​ល្បាត​ស្រាប់តែ​ជួប​ជនសង្ស័យ​ទាំង​២​នាក់​កំពុងតែ​នាំគ្នា​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​ពេលនោះ​ក៏​ធ្វើ​ការឃាត់​សួរនាំ​ស្រាប់តែ​ប្រទះឃើញimage​ថ្នាំញៀន​តែម្តង​។​ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អរ​ជ្រៅ​ដើម្បី​សាកសួ​។​នៅមុខ​ស​មិត្ត​កិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ទាំង​២​នាក់​ពិតជា​បាន​យក​ថ្នាំញៀន​ទៅ​លក់​ឲ្យ​គេ​នៅ​ម្តុំ​ក្រោយ​នាគ​មាស​ពិតប្រាកដ​មែន​។​ជ​នស​ង្ស័​ទាំង​២​នាក់​ត្រូវបាន​កំលាំង​នគ​បាល​កសាង​សំនុំរឿង​ដើម្បី​បញ្ជូនទៅ កាន់​តុលាការ​ចាត់ការ​ចាត់កា​រ​តាមផ្លូវ​ច្បាប់​៕​​