​លោក​ខេង ទី​តូ ត្រូវបាន​ប្រកាស​សុពល ភាពជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​

0

​ពោធិ៍សាត់ ៖ លោក ខេង ទី​តូ អតីត​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវបាន​ប្រកាស​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ជំនួស​លោក​អន សុខុន ដែល​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​​ពិធី​ផ្លាស់ប្ដូរ​នេះ​ធ្វើឡើង​ក្រោម​គណៈ​ធិបតី​ភាព លោក​ម៉ៅ ធ​និ​ន្ទ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ផងដែរ​៕4​ក្នុង​ពិធី​នោះ​លោក អន សុខុន អតីត​ជា​មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ និង​ត្រូវ​ផ្លាស់ប្ដូរ​ភារកិច្ច​ទៅជា​មេ​បញ្ជារ​ការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ ក៍បាន​អាន​របាយការណ៍​ស្ដីពី​សមិទ្ធិផល​នានា​ដែល​លោក​បាន​រួមគ្នា​ជាមួយ​កងកម្លាំង​អាវុធហត្ថ​ជួយ​កិច្ចការ​ស​ង្គ​និង​កិច្ច​កាប្រទេស​ជា​ជា​ករណី ៕​ដូច​ជាការ​ចុះជួយ​បង្ករ​បង្កើន​ផល និង ចុះជួយ​ប្រមូល​ផល​ប្រជាជន ជួយសង្គ្រោះ​ប្រជាជន​នូវពេល​ជួប​គ្រោះ​ធម្ម​ជា​ដូចជា​ទឹកជំនន់ គ្រោះ​ធ្ម​ជាតិ​ដោ​ខ្ស​ល់​ព្យុះ និង គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ៕ 3លោក អន សុខុន បាន​បន្តទៀតថា ចំពោះ​ការងារ​សន្តិសុខ​សង្គម​វិញ​ខាង​អាវុធហត្ថ​យើង​បាន​បង្ក្រាប​បទល្មើស​ជាច្រើន​មុខសញ្ញា​ផ្សេងៗ តាំង​ពីបទ​រដ្ឋប្បវេណី​យ៍​រហូតដល់​បទឧក្រិដ្ឋ ៕ ក្រៅពី​កិច្ចការ​ទាំងនេះ​កម្លាំង​អាវុធហត្ថ​យើង​ក៍បាន នាំគ្នា​ជួលជុល​និង​ធ្វើ​ទីតាំង តាម​ស្នាក់កា​ឲ្យ​បាន​សមរម្យ និង កា​ធ្វើ​ទីបញ្ជាការដ្ឋាន​បន្ថែម​មួយចំនួន​ដើម្បី​បំរើ​សេចក្ដីត្រូវការ របស់​កម្លាំង​យើង​ផង ៕ មិនតែប៉ុណ្ណោះ​កម្លាំង​របស់​អាវុធហត្ថ​ខេត្ត​ក៍បាន​ប្រមូលផ្ដុំ​កម្លាំង​២៤​មោ​៉​ង ចាំ​ជួយ​ប្រជាជន និង​ចាំ​ទទួល​បទបញ្ជារ​២៤​លើ​២៤​មោ​៉​ង​ពី​ថ្នាក់ដឹកនាំ​ដែល​ត្រូវការ​ផងដែរ​៕5​លោក ខេង ទី​តូ ដែល​ត្រូវ​មក​ទទួល​ភារ​ជា​មេ​បញ្ជារ​ការ​អាវុធហត្ថ​ខេត្ត​ទទួល​កិច្ចកា​បន្ត​នោះ បាន​ឡើង​ប្ដេជ្ញា​ថា​និង​ខិតខំ​ធ្វើ​ការងារ​ពង្រឹងកម្លាំង​ឲ្យ​បាន​រឹងមាំ​សហការ​ណ៍​ជាមួយ​អាជ្ញាធរ កម្លាំង​នគរបាល​យុ​ត្តិ​ធ​ម៏​និង​កម្លាំងយោធា​ន​រួម​ជ​ឆ​មួយ​និង​ប្រជាជន ដែលជា​មូលដ្ឋាន​គ្រិះ​ដ៍​សំខាន់​ផងដែរ​៕

​ក្រោយពី​ស្ដាប់​របាយការណ៍​របស់​លោក អន សុខុន និង ការឡើង​បិ​ដេ​ជ្ញា​ចិត្ត​របស់លោក ខេង ទី​តូ ដែល​ត្រូវ​មកកាន់​មេ​បញ្ជារ​ការ​អាវុធហត្ថ​ខេត្តពោធិ៍សាត់​នេះ ៕ លោក មៅ​៉ ធ​និ​ន្ទ អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ពោធិ៍សាត់ ក៍បាន​មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរខេត្ត​សួ​ម​ទទួល​ស្វាគមន៍​ដោយស្មោះ​ស្ម័ក្រ​ចំពោះ​លោក​មេ​បញ្ជារ​ថ្មី​ដែល​មកដល់​នេះដែរ​ដើម្បី​សហ​ការណ៍​គ្នា​បំរើ​ប្រជាពលរដ្ឋ និង បំរើ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​វរបុរស​ដឹកនាំ​ដ៍​ឆ្នើម​ឲ្យ​ប្រទេសជាតិ​យើង​ទទួលបាន​កា​អភិវឌ្ឍន៍​ជឿនលឿន​ទៅមុខ ៕

​ជា​ចុងបញ្ចប់​នៃ​កម្មវិធី​បន្ទាប់​ឡើង​អាន​សា​សេចក្ដីប្រកាស់​នៃ​ការផ្លាស់ប្ដូរ​តួនាទី​និង​ផ្ទេរ​ភារកិច្ចរ​
​រូ​ច​ហើយ រួមទាំង​កា​ស្តាប់​ពី​របាយការណ៍​របស់​អតីត​មេ​បញ្ជារ​ការ​អាវុធហត្ថ​ខេត្ត​ក៍​ដូច​ជាកា​ប្ដេជ្ញាចិត្ត​របស់លោក ខេង ទី​តូ មេញ្ជា​ការ​អាវុធហត្ថ​ខេត្តពោធិ៍សាត់​ថ្មី និង​កា​ទទួល​សិវា​គ​ម៏​របស់​អភិបាលខេត្ត​រូ​ច លោក សៅ សុខា មេ​បញ្ជារ​ការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៍​ឡើង​ថ្លែងអំណរគុណ​យា​៉​ង​ខ្លាំង ដល់​មេ​បញ្ជា​រការ​ទាំងអស់​ក័៍​ដូចជា​អគុណ​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់​ផងដែរ រួមទាំង​អគុណ​ដល់​អាជ្ញាធរខេត្ត​ពោធិ៍សាត់​ដែល​ប​ឆន​ស្វាគ​ម៏​ន៍​៕ លោក សៅ សុខា ក៍បាន​ជូនពរ​ដល់​កម្លាំង​ទាំងអស់​រួមទាំង​ជ៏​នព​ដល់​អាជ្ញាធរ​ឲ្យ​មាន​សុខ​ភាពល្អ​គ្រប់គ្នា ដើម្បី​បន្ត​កា​ងារ​ទាំងនេះ​ជួយ​បំរើប្រជាជន​និង​រដ្ឋាភិបាល​បន្តទៀត ពី​កា​ផ្លាស់ប្ដូរ​ភារកិច្ច​នេះ​ជា​តម្រូវកា​ចាំបាច់​របស់​រដ្ឋាភិបាល​ដែល កែទម្រង់​ផ្លាស់ប្ដូរ​នៅ​ទូទាំងប្រទេស ក្នុង​ក​ឆរ​ដក​ពិសោធ​ការងារ​ឲ្យ​បានល្អ​គ្រប់ៗ​គ្នា​៕2