កម្មក​ដក​ដំឡូង​មី​ក្មេង​ចាស់​ប្រុស​ស្រី​ជាង​៥០​នាក់ ពុល​ទឹកស្រះ​មួយកន្លែង ក្រោយ​ស្តង់​ដំឡូង​មី​យីហោ តា​ម៉ៅ មិនា ក្នុងស្រុក​សាលា​ក្រៅ​

0

​ខេត្ត​ប៉ៃលិន ៖ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី ដែលជា​កម្ម​កដក​ដំឡូង​មី​ជាង​៥០​នាក់ មាន​អាកា​រៈ​វិលមុខ​ក្អួតចង្អោ ស្លេកស្លាំង រាក់​រួស ដែល​គេ​សង្ស័យថា អាច​ពុល​ដោយសារ​ទឹកស្រះ​មួយកន្លែង បន្ទាប់ពី​អ្នក​ទាំង​នោះបាន​ប្រើប្រាស់​រួមគ្នា ។ ហេតុ​ការ​ណ៏​បណ្តាល​ឲ្យ​កម្មករ​មាន​អាកា​download (4)រៈ​វិលមុខ ក្អួតចង្អោ​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ខាងក្រោយ​ស្តង់​ដំឡូង​មី​យីហោ​ម៉ៅ មិនា ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
​ប្រភពពី​កម្មករ​ដក​ដំឡូង​មី ដែលមាន​អាកា​រៈ​វិលមុខ ក្អួតចង្អោរ បាន​ឲ្យ​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​ដឹងថា​៖ ពួកគាត់​មាន​អាកា​រៈ​របៀបនេះ​រយៈពេល​២​ថ្ងៃ​មកហើយ តែ​ដោយ​នឹកឃើញ​ថា​វា​មិនមាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​ចេះតែ​ហូប​ទឹកស្រះ​នេះ​បន្តទៀត ,​ហើយ​ការហូប​ទឹកស្រះ​នេះ ភាគច្រើន​គឺមាន​អាកា​រៈ​វិលមុខ ក្អួតចង្អោ ហើម​មុខ​ហើម​មាត អស់កម្លាំង ស្លេកស្លាំង ផងដែរ ។ download (6)ប្រភពព័ត៌មាន​បន្តថា​៖ ពួកគាត់​ជា​កម្មក​ចំណាកស្រុក ដែល​មកពី​ខេត្តបាត់ដំបង ពោធិ​សា​ត៏ កំពង់ចាម និង​ខេត្តព្រៃវែង ដោ​យមក​ស៊ី​ឈ្មួ​ល​ដក​ដំឡូង​មី​ម្ចាស់​មានឈ្មោះ​ម៉ៅ នៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ នេះ ,​ហើយ​ការ​មក​ស៊ី​ឈ្មួ​ល​ដក​ដំឡូង​មីនេះ បានត្រឹមតែ​មួ​យស​ប្តា​ហ៏​នោះទេ ដោយ​ធ្វើ​ការងារ​ចែកជា​ក្រុម ពេល​កើត​អា​ការៈពុល​ទឹកស្រះ​ដូច្នោះ​ពួកគាត់​មិនមាន​ថវិកា​ព្យាបាល​ជំងឺ​នោះឡើយ ។ ប្រភព​បន្តទៀតថា​៖ កាលពីមុន​មាន​អ្នក​ខ្លះមក​បាន​២​ទៅ​៣​ថ្ងៃ បាន​ត្រលប់​ទៅផ្ទះ​វិល ដោយសារ​មាន​អាកា​រៈ​ហើម​មុខ​ហើម​មាត់ និង​ក្អួតចង្អោរ​ដូច្នោះ ។​download
​បើតាម​សម្តី​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​៖ កម្មករ​ដែល​ពុល​ទឹកស្រះ​ទាំងនោះ ត្រួវបាន​ដឹកជញ្ជូន​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរ​បង្អែក​ខេត្ត​ប៉ៃលិន ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ ជួយសង្គ្រោះ ទាន់ពេលវេលា​មិន​បង្ក​ឱ្យ​អ្នកណាម្នាក់​ស្លាប់​នោះឡើយ ហើយ​ពួកគាត់​ក៏មាន​អាកា​រៈ​ធូ​ស្បើយ វិញ​ហើយ​ផងដែរ​។​download (2)
​ជុំវិញ​នៃ​ករណីនេះ បើតាម​ការបញ្ជាក់​ឱ្យដឹងពី លោក​អធិការនគរបាល​ស្រុក​សាលា​ក្រៅ ប្រាប់ ឱ្យដឹងថា ក្នុងចំណោម​អ្នកពុល​ខាងលើ​សរុប​ចំនួន​៥៥​នាក់ គឺមាន​កូនក្មេង​ចំនួន​៧​នាក់ ពួកគាត់​សុទ្ធតែជា​ចំណាកស្រុក​មក​រស់នៅក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​បណ្តោះអាសន្ន​ធ្វើជា​កម្មករ​ដក​ដំឡូង​មី​ឱ្យគេ ។ មូលហេតុ​នាំឱ្យ​ពុល​ទឹកស្រះ​បើតាម​ក្រុមគ្រូពេទ្យ​បញ្ជាក់ថា មកពី ការប្រើប្រាស់​ទឹក​ខ្វះ​អនាម័យ​និង​ប្រែប្រួល​អាកាសធាតុ​។​download (3)
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកយកព័ត៌មាន​កម្ពុ​ជាថ្មី បាន​ទំនាក់ទំនង​ទៅ លោក សេង រ៉​ន ប្រធាន មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន តាម​ទូរស័ព្ទ ប៉ុន្តែ​ទូរស័ព្ទ​របស់លោក​ហៅចូល​គ្មាន​អ្នកទទួល ៕