សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ប្រមូល​ថវិកា បាន​ជាង​១៤​ម៉ឺន​ដុល្លារ​អាម៉េរិក ដើម្បី​ចូលរួម​ឧបត្ថម្ភ​ទៅដល់ កាកបាទក្រហមកម្ពុជា​

0

ក្រចេះ៖ សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥​បាន​ប្រារ​ព្ឋ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥២ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍ​ច័ន្ទ​ក្រហម ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយdកម្ម និង​សំណង់ និង​មានការ​ចូលរួម​ពី សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សា​ខេត្ត អភិបាល អភិបាលរង​ខេត្ត មន្ត្រីរាជការ​មន្ទីរ​ជុំវិញ​ខេត្ត និង​សប្បុរសជន​នានា ។​ពិធី​នេះ​ប្រារ​ព្ឋ​ឡើង​ក្រោម​ប្រធានបទ “​កម្លាំង មនុស្សធម៌ គោលការណ៍ គ្រឹះ​ក្នុង​សកម្មភាព​” គឺមាន​បំណង​គូសបញ្ជាក់ នូវ​ភាពសមស្រប​នៃ​គោលការណ៍ គ្រឹះ​ដែល​នៅ​បន្ត​ជា​និរន្តរ៍ នៅក្នុង​សេវាកម្ម​មនុស្សធម៌ និង​ជា​មគ្គុទ្ទេសក៍​ដ៏​សំខាន់ ក្នុងការ​បំពេញការងា​រ​របស់ខ្លួន ហើយ​ជាមួយគ្នា​នោះ​គឺ​បាន​ប្រមូល​ថវិកា បាន​ជាង​១៤​ម៉ឺន​ដុល្លារ​អាម៉េរិក ដើម្បី​ចូលរួម​ឧបត្ថម្ភ​ទៅដល់ កាកបាទក្រហមកម្ពុជា ដើម្បី​យក​ថវិកា​ទៅ​ជួយ​ដល់​រងគ្រោះ​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​e
ថ្លែង​ទៅកាន់​អង្គពិធី លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម មានប្រសាសន៍ថា ទិវា​នេះ​បានធ្វើ​ឲ្យ​យើងទាំងអស់គ្នា ចងចាំ​ជានិច្ច​នូ​វប្រ​វ​ត្ដិ​នៃ​ការបង្កើត ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដែលមាន​គោលដៅ​លើក​ទឹក​ចិ​ត្ដ ដល់​ការងារ​ក្នុង​បុព្វហេតុ​មនុស្សធម៌ ពិសេស​ការជួយ សម្រាលទុក្ខ​លំបាក​ដល់​ជន​ទុរគត ជន​ងាយ​រងគ្រោះ​ដោយ​គ្រោះមហន្ដរាយ ឬ​ឧបទ្ទវហេតុ​ផ្សេងៗ រួមទាំង​សកម្មភាព​អប់រំ ថែទាំ​សុខភាព លើកកម្ពស់​តម្លៃ​មនុស្សធម៌ សេចក្ដីថ្លៃថ្នូរ​របស់​ម​នុស្ស​ជាតិ និង​វប្បធម៌​អហិង្សា ដែលជា​ការផ្ដល់​ក្ដីសង្ឃឹម និង​ភាព កក់ក្ដៅ​ដល់​គ្រួសារ ងាយ​រងគ្រោះ ជាពិសេស​ជន​ចាស់ជរា ជន​គ្មាន​ទីពឹង នឹង​ស្ដ្រី​មេម៉ាយ កុមារកំព្រា អ្នករស់នៅ​fជាមួយ​មេរោគ​អេដស៍ និង​ជំងឺ​អេស​ដ៍ ស្ដ្រី​មាន​ផ្ទៃពោះ និង​ទារក​-​កុមារ​មាន​បញ្ហា​សុខភាព និង​កិច្ចការ​ជួយសង្គ្រោះ​ជនរងគ្រោះ ពិតជា​រួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​ទុក្ខលំបាក ជូន​ប្រជាពលរដ្ឋ​ទូទៅ ចែករំលែក ជួយ​គ្នា​ទៅវិញទៅមក រួមគ្នា​រក​ដំណោះស្រាយ បញ្ហា​ប្រឈម​នានា ជួយសង្គ្រោះ​ជនរងគ្រោះ បាន​ទាន់ពេលវេលា​ក្នុង​គ្រា​មាន​អាសន្ន​ហើយ​នាពេល​កន្លងទៅ សាខា​កាកបាទក្រហម​ខេត្តក្រចេះ បានធ្វើ​សកម្មភាព ក្នុង​ការងារ​មនុស្សធម៌ ជួយ​ដល់​ជនរងគ្រោះ​នានា ដូចជា​កុមារកំព្រា ចាស់ជរា​គ្មាន​ទីពឹង និង​បាន​ចុះសាកសួរ​សុខទុក្ខ និង​ចែកចាយ​សម្ភារៈ​សង្គ្រោះ​ដល់​គ្រួសារ​ក្រីក្រ​, គ្រួសារ​ទុរគតជន​, bគ្រួសារ​ទទួលរង​នូវ​គ្រោះ​អគ្គិភ័យ​, ខ្យល់ព្យុះ​, និង​ទឹកជំនន់​ជាដើម បើទោះបីជា​មិនបាន​តាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ក៍​អាចជួយ​សម្រួល​ដល់​កា​ទុក​លំបាក បាន​មួយចំណែក​ផងដែរ ។​​c